ធន់​ត្រា​ជនជាតិ​ចិន​បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្ន បុក ម៉ូតូ​ជន​បារាំង​បាក់​ដួល​បាក់​ស្មា​រងរបួស​ធ្ងន់​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ចំណាស់​ជនជាតិ​បារាំង​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ទំនើប​ម៉ាក​ធន់​ត្រា​បើកបរ​ដោយ​ជនជាតិ​ចិន ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បាន​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល បោក​នឹង​ថ្នល់​បាក់​ស្មា​ខាងឆ្វេង ហើយ​ភ្លាមនោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹកបញ្ជូន​មកកាន់​គ្លី​និ​ច​ភ្លាមៗ កាលពី​វេលា​ម៉ោង ១៥​និង​២០​នាទី ល្ងាច​ថ្ងៃទី​១៥​មិនា​ឆ្នាំ​២០១៦ នៅ​ចំណុច​វិមានឯករាជ្យ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ​។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច​ចរាចរ​ណ៏​បានអោយដឹងថា នៅវេលា​កើតហេតុ​ខាងលើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ម៉ាក​ធន់​ត្រា ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-8238 បើកបរ​ដោយ​ជនជាតិ​ចិន (​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ ប្រុស អាយុប្រមាណ​៤៥​ឆ្នាំ ទិសដៅ​ពី​សណ្ឋាគារ​៧​ជាន់​ទៅ​ពយ​កាំ​ពេញ ពី​លិចទៅ​កើត បាន​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ ពណ​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ​1D-3182 បើកបរ​ដោយ​ឈ្មោះ Pittg ភេទ​ប្រុស អាយុ​59​ឆ្នាំ ជនជាតិ​បារាំង ជា​អ្នក​ទេសចរណ៍​ក្នុងទិសដៅ​ពី​ពយ​កាំ​ពេញ​ទៅ​សណ្ឋាគារ​៧​ជាន់ ពី​កើ​តទៅ​លិច បណ្តាលអោយ​រងរបួស​មធ្យម បាក់​ស្មា​ខាងឆ្វេង​។​

​លោក​វរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរ​ណ៏៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​ភាគី​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា រួចរាល់​ហើយ បន្ទាប់ពី​ភាគី​រថយន្ត​ម៉ាក​ធន់​ត្រា​ជនជាតិ​ចិន ធានា​សង​ថ្លៃ​ព្យាបាល​ជំងឺ និង​ខូចខាត​ម៉ូតូ ជា​ទឹកប្រាក់​ចំនួន​១០៥០$ (​មួយ​ពាន់​ហា​ស៊ិ​ប​ដុល្លា​គត់​) ទៅអោយ​ភាគី​ម៉ូតូ​ជា​ជនជាតិ​បារាំង​៕ សមុទ្រ​ខៀវ​

KA-16-03-2016-09 KA-16-03-2016-10 KA-16-03-2016-11 KA-16-03-2016-12