មូលហេតុ​អ្វី​បានជា​ប្រទេស​សឹង្ហ​បុរី​មាន​សិស្ស​ពូកែ​ជាងគេ​បំផុត​លើ​ពិភពលោក​

សឹង្ហ​បុរី​៖ សឹង្ហ​បុរី​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​លំដាប់​ឈានមុខ ដែលមាន​សិស្ស​ពូកែ​ជាងគេ​បំផុត​លើ​ពិភពលោក ដែល​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​គ្រូបង្រៀន​។​

​ភាពជោគជ័យ​ផ្នែក​សិក្សា​នៅក្នុង​ប្រទេស​នេះ បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​លូតលាស់​យ៉ាងខ្លាំង និង​របៀប​នៃ​ការតាក់តែង​វិស័យ​ប្រព័ន្ធ​អប់រំ ដែល​ធ្វើ​ពិភពលោក​មានការ​ទទួល​ស្គាល់​ទៅលើ​ផ្នែក​សិក្សា​សម្រាប់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​នេះ​។

​លោក Marc Tucker ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ទទួលបន្ទុក​វិស័យ​អប់រំ និង​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​មានប្រសាសន៍ថា សឹង្ហ​បុរី​គឺ​​ជា​ប្រទេស​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។  ប្រទេស​នេះ​ធ្លាប់ជា​កំពង់ផែ​ចក្រភព​អង់គ្លេស​ដល់​សំខាន់ ពីមុន​សង្គ្រាមលោកលើកទី​២​។  នៅ​គ្រា​ដែល​ចក្រភព​អង់គ្លេស​ចាកចេញ ហើយ​បាន​បិទ​មូលដ្ឋាន​របស់ខ្លួន បានធ្វើ​ប្រទេស​សឹង្ហ​បុរី​ធ្លាក់​ក្នុងស្ថានភាព​យ៉ាប់យឺន​។

​បច្ចុប្បន្ន សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​នេះ​កំពុង​ដើរតួរ​យ៉ាងសំខាន់ និង​លូតលាស់​ជាងគេ​បំផុត​ក្នុងចំណោម​សេដ្ឋកិច្ច​ប្រទេស​ដទៃ នៅលើ​ពិភពលោក ដោយ​ផ្អែកទៅលើ​ការអប់រំ និង​ការ​បំពាក់បំប៉ន​ផ្សេងៗ ដែលជា​កត្តា​ដ៏​ចម្បង​។

​ក្រោយពី​សង្គ្រាម​អូសបន្លាយ​ជាច្រើន​ឆ្នាំ ទីផ្សា​ប្រទេស​សឹង្ហ​បុរី មានការ​ធ្លាក់ចុះ​ខ្លាំង និង​ខ្វះខាត​ពលកម្ម​ដែល​ត្រូវ​ការជំនាញ​។  ប៉ុន្តែ​ចាប់ពី​ទស្សវត្សរ៍​ឆ្នាំ​១៩៧០ សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​នេះ មានការ​ផ្លាស់ប្តូរ​។  វិស័យ​បច្ចេកវិទ្យា​បាន​រីកចម្រើន​យ៉ាង​លឿន ខណៈដែល​វិស័យ​ការងារ ក៏ដូចជា​ប្រព័ន្ធ​អប់រំ ត្រូវបាន​បន្ត​បង្កើនល្បឿន​ឥតឈប់ឈរ​។  មិនយូរប៉ុន្មាន​ទិសដៅ​នេះ បាន​ក្លាយជា​ត្រីវិស័យ​មួយ សំដៅ​ទៅរក​ការប្រកួតប្រជែង​ផ្នែក​វិស័យ​អប់រំ​លើ​ឆាក​អន្តរជាតិ សម្រាប់​រាល់​សិស្សានុសិស្ស​គ្រប់រូប​។

លោក Andreas Schleicher នាយក​ផ្នែក​អប់រំ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច និង​អភិវឌ្ឍ បាន​មានប្រសាសន៍ថា ពួកគេ​មាន​ជម្រើស​តែមួយគត់ គឺ​វិស័យ​អប់រំ ដូច្នេះ​ពួកគេ​ត្រូវខិតខំ​ពង្រីក​សក​កម្ម​ភាព​នេះ​ឲ្យ​លឿន​។  ប៉ុន្តែ​ខណៈដែល​សក​កម្ម​ភាព​នេះ​សម្រេចបាន ដំបូង​ពួកគេ​ត្រូវ​គិត ថា​តើ​ក្មេងៗ​ត្រូវការ​អ្វីខ្លះ​ដើម្បី​ទទួលបាន​ជោគជ័យ សម្រាប់​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​អនាគត​៕

ប្រភព៖ thebnews

  • មូលហេតុ​អ្វី​បានជា​ប្រទេស​សឹង្ហ​បុរី​មាន​សិស្ស​ពូកែ​ជាងគេ​បំផុត​លើ​ពិភពលោក​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ចំនេះដឹង
Tags: