វិធីកែនិស្ស័យកូនចូលចិត្តប្រកែក​

ខាងក្រោម​នេះ គឺជា​សំនួរ​របស់​អ្នក​ម្តាយ​ម្នាក់​ដែល​កំពុងតែ​បារម្ភ​អំពី​និស្ស័យ​មិនល្អ​របស់​កូនប្រុស ដែល​សួរ​ទៅ​អ្នកជំនាញ​ខាង​ចិត្ត​វិទ្យា​កុមារ​ព្រោះតែ​ខ្លា​ចវា ក្លាយទៅជា​ទម្លាប់​អាក្រក់​នៅពេលដែល​គេ​ធំ​ឡើង នាពេល​អនាគត។ សូម​ប្រិយមិត្ត​អ្នកអាន​តាមដាន និង​យក​ធ្វើជា ចំណេះដឹង​ក្នុងការ​មើលថែទាំ និង​អប់រំកូនៗដូចតទៅ ៖

សុំ​ការណែនាំ​ពី​វិធី​កែ​និស្ស័យ​កូន​ដែល​ចូលចិត្ត​ប្រកែក និង​រឹង​ឌឺ​ព្រោះ​ខ្លាច​កូន​ធ្លាប់ខ្លួន​យក​និស្ស័យ​មិនល្អ​នេះ​ទៅប្រើ​នៅឯ​សាលារៀន។

សំណួរ :  កូនប្រុស​នាង​ខ្ញុំ អាយុ4ឆ្នាំ ជា​ក្មេង​បិ​ុ​ន​សម្ដី​ណាស់ តែ​ចូលចិត្ត​លួច​រឹង និង​ឌឺស្ងាត់ៗ ពេល​ប្រាប់​គេ​ឱ្យទៅ​ធ្វើ​អ្វីមួយ គេ​ចូលចិត្ត​ប្រកែក​ជានិច្ច នាង​ខ្ញុំ​ខ្លាច​ពេល​ចូល​សាលា​ហើយ គេ​ទៅ​ប្រកែក​ជាមួយ​អ្នកគ្រូ និង​មិត្តភក្តិ និង​ខ្លាចក្រែង​គេ​ចូល​មិន​ចុះ​ជាមួយ​អ្នក​ឯទៀត តើ​នាង​ខ្ញុំ​ត្រូវ​កែសម្រួល ឬ​កែ​និស្ស័យ​នេះ​យ៉ាងណា​ស្រួល​ទៅ?

ចម្លើយ :  ក្មេង​បិ​ុ​នស​ម្ដី​គឺជា​មនុស្ស​ដែលមាន​មន្ត​ស្នេហ៍ មនុស្ស​ចាស់​ដែល​បាន​និយាយ​លេង​ជាមួយ​កុមារ​បែបនេះ នឹង​កើតមាន​អារម្មណ៍​ស្រឡាញ់ និង​អាណិត ជាពិសេស​សម្រាប់​មនុស្ស​ចាស់​បើ​មាន​កូនចៅ​បិ​ុ​ន​សម្ដី​ចេះ​និយាយ​លេង​នៅ​ជាមួយ​ផង​នោះ នឹងមាន​សេចក្តីសុខ​ខ្លាំងណាស់។ រឿង​បិ​ុ​នស​ម្ដី​នេះ ភាគច្រើន​ជា​លក្ខណ:ចរិត​របស់​ក្មេងស្រី​ច្រើនជាង​ក្មេងប្រុស តែ​ក៏​មិនមែនជា​រឿង​ប្លែក​អ្វី​ដែរ​ដែល​ក្មេងប្រុស​ខ្លះ​មាន​និស្ស័យ​បិ​ុ​នស​ម្ដី​នោះ ព្រោះ​មួយចំណែក​នៃ​ការ​ក្លាយជា​ក្មេង​បិ​ុ​ន​សម្ដី​នោះ កើត​មកពី​ស្ថានភាព​នៅ​ជុំវិញខ្លួន និង បុគ្គល​ដែល​នៅ​ជុំវិញខ្លួន​កុមារ។

អាយុ3-4ឆ្នាំ គឺជា​វ័យ​ដែល​ចាប់ផ្តើម​មានការ​គិត និង​មាន​ហេតុផល​របស់​ខ្លួនឯង​ហើយ ហើយក្មេងៗច្រើនតែ​និយាយ និង​ធ្វើ​ផ្ទុយ​ពីអ្វី​ដែល​មនុស្ស​ធំ​ប្រាប់ ចាប់ផ្តើម​ដោយ​ពាក្យ​បដិសេធ​ខាងដើម​ថា “ទេ” “កូន​មិន​ធ្វើ​ទេ”  “កូន​អត់​ងូតទឹក​ទេ” ឬ “កូន​មិន​ចង់​ញ៉ាំ​ទេ” ជាដើម។ បន្ទាប់ពី​ពាក្យ​ថា “ទេ” ភាសា​របស់​កុមារ​នឹង​វិ​វ​ឌ្ឍ ហើយ​ចាប់ផ្តើម​រៀន​យល់ដឹង​កាន់តែ​ច្រើនឡើង បូក​ជាមួយនឹង​ហេតុផល​ដែល​ខ្លួន​មាន​ច្រើនឡើង​ដែរ​ផង​នោះ​ទើប​កុមារ​បញ្ចេញ​គំនិត តម្រូវការ និង​អារម្មណ៍​មកជា​ភាសា​និយាយ។ មកដល់ពេលនេះ​ការ​បិ​ុ​ន​និយាយ​មាន2បែប គឺ​ការនិយាយ​បែប​មាន​មន្ត​ស្នេហ៍ និង​ការនិយាយ​ដែល​មនុស្ស​ធំ​ហៅថា “ប្រកែក។ កូន​អ្នកស្រី​មិនមែនជា​ក្មេង​រឹង​ឌឺ​ទេ​តែ​អ្នកជំនាញ​យល់ថា កូន​កំពុង​តែមាន​ការគិត មាន​ហេតុផល ដូច្នេះអ្នក​ម្តាយ​ត្រូវ​មានចិត្ត​ត្រជាក់ បើ​កូន​ប្រកែក​ពេល​អ្នក​ម្តាយ​ប្រាប់​អ្វីមួយ​ចូរ​កុំ​បន្ទោស ឬ​ដាក់ទោស​ដោយ​ការ​វាយ​ឱ្យសោះ ព្រោះ​កូន​នៅ​មិនទាន់​យល់ថា ការនិយាយ​តមាត់  ការនិយាយ​ប្រកែក​នឹង​ម្តាយ​នេះ  ហេតុ​អី​បានជា​គេ​ធ្វើ​មិនបាន? ផ្ទុយទៅវិញ បើ​កូន​ប្រកែក​ហើយ អ្នក​ម្តាយ​សើច​ហើយ​និយាយ​ប្រកែក​ទៅវិញ​នោះ កូន​អាច​នឹង​គិតថាគេ​អាចធ្វើ​បែបនេះ​ជាមួយ​ម្តាយ​បាន ដូច្នេះ​ការកែសម្រួល ឬ​កែ​និស្ស័យនេះ អ្នកជំនាញ​ខាង​ចិត្ត​វិទ្យា​របស់​កុមារ​សូម​ណែនាំ​ដូចតទៅ ៖

កូន​ជា​ក្មេង​បិ​ុ​នស​ម្ដី  អ្នក​ម្តាយ​គួរ​បង្កើន និង​រិះរក​កិច្ចការ​ណា​ដែលពាក់ព័ន្ធ​នឹង​ការនិយាយ​ឱ្យ​កូន​បានធ្វើ​ញឹកញាប់ ដូចជា​ឱ្យ​កូន​បាន និយាយ​រៀបរាប់​រឿង និយាយ​រឿងនិទាន​ឱ្យ​អ្នក​ដែល​នៅ​ជិតដិតស្តាប់ ដើម្បីឱ្យ​កូន​មានឱកាស​បាន​ស្គាល់​ពាក្យ​ស័ព្ទថ្មីៗដែល​គេច​ង់ប្រើ ព្រមទាំង​ឆ្លៀតឱកាស​បង្រៀន​កូន​ពី​សុជីវធម៌​ក្នុងការ​និយាយ និង​ប្រាប់​ឱ្យ​កូន​បានដឹងថា សម្ដី​ណាខ្លះ​ដែល​មិន​គួរប្រើ​ជាមួយ​មនុស្សចាស់ ការប្រើ​សំឡេង​និយាយ​ជាមួយ​អ្នកដទៃ​យ៉ាងណា​ទើប​គួរឱ្យ​ចង់ស្តាប់​ជាដើម។

ពេលដែល​កូន​ប្រកែក អ្នក​ម្តាយ​គួរ​ឈប់​ដើម្បី​ស្តាប់​សិន ដោយ​ធ្វើទឹកមុខ និង​អក​ប្ប​កិរិយា​ធម្មតា កុំ​តមាត់  ដើម្បីឱ្យ​កូន​បានដឹងថា ទង្វើ​ដែល​គេ​កំពុង​ធ្វើ​នេះ​មិន​សមគួរ​ទេ នៅពេល​កូន​ឈប់​ប្រកែក សឹម​ប្រាប់​ពី​វិធី​ថា គេ​គួរ​និយាយ​យ៉ាងម៉េច​ទើប​ត្រឹមត្រូវ។

នៅពេលណា​ដែល​គំនិត​របស់​អ្នក​ម្តាយ និង​កូន​មិនត្រូវ​គ្នា អ្នក​គួរប្រើ​វិធី​នាំគ្នា​និយាយ​ឱ្យ​កូន​បានបង្ហាញ​ពី​អារម្មណ៍ និង​គំនិត​របស់គេយ៉ាង​សេរី ហើយ​អ្នក​ម្តាយ​ក៏​គួរ​និយាយ​អំពី​គំនិត និង​អារម្មណ៍​របស់ខ្លួន​ឱ្យ​កូន​បានដឹង​ផងដែរ ដើម្បីឱ្យ​កូន​បាន​រៀន​យល់ដឹង​ពី​វិធី​កែប​ញ្ហាដែល​ត្រឹមត្រូវ៕

ប្រភព៖ lareine

  • វិធីកែនិស្ស័យកូនចូលចិត្តប្រកែក​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ចំនេះដឹង
Tags: