កីឡាករ​ខ្សែរាជវង្ស​​នៅ​​អាស៊ីអាគ្នេយ៍​ ចុះ​កុងត្រា​ចូលលេង​ឲ្យ​ក្រុម​បាល់ទាត់​ជើង​ខ្លាំង​នៅ​ Premier League

Leicester City​ ក្រុម​បាល់ទាត់​ជើង​ខ្លាំង​ឈរ​នៅ​លើ​កំពូល​តារាង​ English Premier League​ បាន​ចុះ​កុងត្រា​នាំ​យក​កីឡាករ​វ័យក្មេង​កំពុង​មាន​អនាគត​ម្នាក់​ មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​ម្នាក់​ ឈ្មោះ​ Faiq Jefri Bolkiah ​ពី​ Chelsea​ មក​ចូលរួម​ជាមួយ​ខ្លួន​ ស្រប​ពេល​ដែល​កុងត្រា​របស់​គេ​ជាមួយ​ក្រុម​តោ​ខៀវ​នឹង​ដាច់​នៅ​ដំណាច់​រដូវកាល​នេះ។

ក្នុង​នោះ​ Faiq ​ផ្ទាល់​បាន​និយាយ​នៅ​លើ​ Instagram​ ថា​ “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ សម្រាប់​ការ​ប្រកាស​ថា​ពេល​នេះ​ខ្ញុំ​បាន​ចុះ​កុងត្រា​លេង​បាល់ទាត់​ជា​កីឡាករ​អាជីព​នៅ​ @lcfc។​” ក្នុង​នោះ​រូបគេ​បាន​បន្ត​ថា​ សូម​អរគុណ​ទៅ​ដល់​ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​ខ្លួន​សម្រាប់​ការ​គាំទ្រ។​ ហើយ​ពេលនេះ​រូបគេ​កំពុង​រង់ចាំ​ការ​ចាប់ផ្ដើម​ជាមួយ​ក្លឹប។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​លេង​ដំណែង​ស្លាប​ដ៏​មាន​ទេពកោសល្យ​សញ្ជាតិ​ប្រ៊ុយណេ​ ដែល​ជា​ក្មួយ​ប្រុស​របស់​ព្រះចៅ​ស៊ូតង់​រូប​នេះ​ បាន​ចូល​រួម​លេង​ឲ្យ​ Chelsea​ តាំងពី​ឆ្នាំ​២០១៤​ ហើយ​ពីមុន​មក​រូបគេ​ក៏​ធ្លាប់​លេង​ឲ្យ​ Arsenal និង​ Reading​ ដែរ។​ ក្នុង​នោះ​ ESPN​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ Leicester​ បាន​ផ្ដល់​កុងត្រា​ឲ្យ​កីឡាករ​ខាងលើ​ រយៈពេល​៣​ឆ្នាំ​ ហើយ​ក្លឹប​ក៏​មាន​បំណង​ជួយ​ឲ្យ​រូបគេ​លេង​រហូត​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ផងដែរ។​

កីឡាករ​ខ្សែរាជវង្ស​​នៅ​​អាស៊ីអាគ្នេយ៍​ ចុះ​កុងត្រា​ចូលលេង​ឲ្យ​ក្រុម​បាល់ទាត់​ជើង​ខ្លាំង​នៅ​ Premier League កីឡាករ​ខ្សែរាជវង្ស​​នៅ​​អាស៊ីអាគ្នេយ៍​ ចុះ​កុងត្រា​ចូលលេង​ឲ្យ​ក្រុម​បាល់ទាត់​ជើង​ខ្លាំង​នៅ​ Premier League កីឡាករ​ខ្សែរាជវង្ស​​នៅ​​អាស៊ីអាគ្នេយ៍​ ចុះ​កុងត្រា​ចូលលេង​ឲ្យ​ក្រុម​បាល់ទាត់​ជើង​ខ្លាំង​នៅ​ Premier League

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • កីឡាករ​ខ្សែរាជវង្ស​​នៅ​​អាស៊ីអាគ្នេយ៍​ ចុះ​កុងត្រា​ចូលលេង​ឲ្យ​ក្រុម​បាល់ទាត់​ជើង​ខ្លាំង​នៅ​ Premier League已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កីឡា  ព័ត៌មាន
Tags: