លើលោកនេះ មានរឿងមិនគួរឲ្យជឿ ច្រើនពេកហើយ !

លើលោកសន្និវាសនេះ មានរឿងជាច្រើន ដែលយើងនឹកស្មាន នឹងគិតមិនដល់ថា មានរឿងដូច្នោះកើតឡើងឡើយ ដែលធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល ជាពិសេសតាមរយៈរូបភាព៣សន្លឹក ដែលបង្ហាញពីភាពមិនប្រក្រតី ដោយកូនដំរីកើតមកមានពណ៌ស និង កូនស្ត្រីជនជាតិភាគតិច ក្នុងតំបន់អាហ្វ្រិកកើតមក សស្ញាច ដូចកូនបារាំង ។

វាជារឿងចៃដន្យ ឬយ៉ាងម៉េច ? បើនិយាយពីរឿងអប្បិយជំរឿង វិញ គេថា កូនដំរីនេះជាតិមុន រស់នៅទ្វីបបារាំង ដោយជាតិនេះ កើតមកមានពណ៌ស ។ ចំណែក កូនស្ត្រីជនជាតិភាគតិចវិញ កើតមកមានស្បែកស បើគិតក្នុងន័យនេះ វិញ គឺកើតមកខុសភព ដោយមានឧបនិស្ស័យ ចង់មករស់នៅ ជាមួយនឹងជនជាតិភាគតិច ពីជាតិមុន ទើបជាតិនេះ សម្រេចបំណងប្រាថ្នា ពីអតីត។

ភ្ជាប់អប្បិយជំនឿនេះ ក្នុងតំបន់មួយចំនួន ក្នុងប្រទេសតង់ហ្សានី និងបណ្ដាប្រទេស មួយចំនួននៅអាហ្វ្រិក ដែលជឿថារាងកាយមនុស្សភឿក មានមន្តអាគមពិសេស ធ្វើឲ្យមានទីផ្សារងងឹត ជួញដូរអវយវៈរបស់មនុស្សភឿក។ គ្រូធ្មប់ចង់បានអវយវៈមនុស្ស ភឿកទាំងនោះទៅធ្វើថ្នាំ និងជឿថានាំអ្នកប្រើប្រាស់ មានសំណាងល្អ។

បើនិយាយពីរឿង បែបវិទ្យាសាស្ត្រវិញ សម្បុរភឿកតាំងពីកំនើតនេះ ដែលគេចាត់ចូលជាប្រភេទ Albino Animals ហើយវាក៏ត្រូវបានគេ ចាត់ចូលជាសត្វកម្រ នឹង អភិរក្សផងដែរ តែសម្រាប់មនុស្សវិញ គេចាត់ទុកថា ភឿក ជាជំងឺ ដំណរពូជ ដោយ ការអវត្ដមានពីកំណើតនៃ សារធាតុណាមួយឡើយ ៕

លើលោកនេះ មានរឿងមិនគួរឲ្យជឿ ច្រើនពេកហើយ !

លើលោកនេះ មានរឿងមិនគួរឲ្យជឿ ច្រើនពេកហើយ !

លើលោកនេះ មានរឿងមិនគួរឲ្យជឿ ច្រើនពេកហើយ !

ប្រភព៖lookingtoday