ចិន​​នឹង​​​​ទម្លាក់​​ទឹក​​ចូល​ទន្លេ​មេគង្គ​ ​រំដោះ​​គ្រោះ​រាំង​ស្ងួត​​​​​ដល់​​ប្រទេស​ជាប់​ទន្លេ

​ប្រទេស​ចិន​​នឹង​​​ទម្លាក់​​​ទឹក​​​ពី​​ទំនប់​​​​​ទៅ​កាន់​តំបន់​ទំនាប​​​​​ចូល​ទន្លេ​មេគង្គ​​​​ ដើម្បី​​ជួយ​​​កាត់​បន្ថយ​គ្រោះ​រាំង​ស្ងួត​​​ក្នុង​ប្រទេស​ឡាវ ​មីយ៉ាន់ម៉ា ​ថៃ ​កម្ពុជា​ និង​វៀតណាម​​។ នេះ​​បើ​តាម​ក្រសួង​ការបរទេស​​ចិន​​​​​​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​​អង្គារ​ម្សិលមិញ។

“​យើង​នឹង​​​​ទម្លាក់​ទឹក​​ជួយ​សង្គ្រោះ​ពី​​ទំនប់​ស្ថានីយ​វារីអគ្គិសនី Jinghong ​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែមីនា ​ដល់​​​ ១០មេសា”។ ​អ្នក​នាំ​ពាក្យ​​ក្រសួង​​លោក Lu Kang ​​​ថ្លែង។

​ការ​សម្រេច​បង្ហូរ​ចេញ​នេះ ក្រោយ​​​ប្រទេស​វៀតណាម​បាន​ស្នើ​សុំ​​ប្រទេស​ចិន​ ​​ឲ្យ​ទម្លាក់​ទឹក​​​​​បន្ថែម​​​ពី​ទំនប់​ស្ថានីយ​​វារីអគ្គិសនី​​នៅ​ខេត្ត​យូណាន​ ​​ដើម្បីជួយ​សង្គ្រោះ​​គ្រោះ​រាំង​ស្ងួត​​នៅ​តាម​​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ។

​ទន្លេ​មេគង្គ​​មាន​ប្រភព​មក​ពី​​ចិន​ ​និង​ហូរកាត់​​តាម​​ប្រទេស​​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា ​និង​​​វៀតណាម។ ​លោក​បន្តថា៖​ “ប្រទេស​ចិន​​ និង​​៥​ប្រទេស​​តាម​បណ្ដោយ​ទន្លេ​មេគង្គ​​ខាង​លើ ​ជា​​​​​​​ប្រទេស​ជិតខាង​​​ជិត​ស្និទ្ធ​ និង​ចេះ​ជួយ​គ្នា​​​​​​​​ទៅវិញ​ទៅមក”។ ​

ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០១៥​ ​​​ប្រទេស​ទាំង​៥ ​​បាន​ជួប​គ្រោះ​រាំង​ស្ងួត​​​តាម​កន្លែង​ផ្សេង​ៗ​គ្នា​​ ដោយ​សារ​បាតុភូត​រាំង​ស្ងួត​ El Nino ​ដែល​​ធ្វើ​​ឲ្យ​​​ស្ថានភាព​​​​​​​កាន់​តែ​អាក្រក់​ទៅៗ​ និង​គំរាម​កំហែង​​ដល់​ជីវិត​រស់​នៅ​​​​​របស់​មនុស្ស៕

ប្រភព៖ news.sabay

  • ចិន​​នឹង​​​​ទម្លាក់​​ទឹក​​ចូល​ទន្លេ​មេគង្គ​ ​រំដោះ​​គ្រោះ​រាំង​ស្ងួត​​​​​ដល់​​ប្រទេស​ជាប់​ទន្លេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: