​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កំណត់​​ផ្លាក​​​លេខ​​រថយន្ត​ចង្កូត​ស្ដាំ​ មាន​​ផ្ទៃ​​ពណ៌​ក្រហម

រាជធានី​ភ្នំពេញ៖ ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​ចេញ​​សេចក្ដី​ប្រកាស​ស្ដីពី​ការ​ចុះបញ្ជី​ផ្ដល់​និង​កំណត់​​ផ្លាក​​​លេខ​​រថយន្ត​ចង្កូត​ស្ដាំ​ដែល​មាន​ស្រាប់​ក្នុង​​ប្រទេស​ ​ដោយ​​​មាន​រយៈ​ពេល​៣​ខែ ចាប់​ពី​ថ្ងៃ​ទី​១១ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​តទៅ។
​យោង​តាម​​សេចក្ដី​ប្រកាស​ខាង​លើ ក្រសួង​សាធារណការ​ បាន​បញ្ជាក់​ថា ​គ្រប់​​រថយន្ត​​ចង្កូត​ស្ដាំ​​ទាំង​អស់​ ត្រូវ​មាន​​​​ផ្លាក​លេខ​ពណ៌​ក្រហម ​អក្សរ​និង​លេខ​​មាន​ពណ៌​លឿង ហើយ​នៅ​ផ្នែក​​ខាង​លើ​កណ្ដាល​នៃ​ផ្លាក​លេខ​​មាន​​សរសេរ​អក្សរ​ “ចង្កូត​ស្ដាំ” ​និង​ផ្នែក​ខាង​មុខ​លេខ​​ចុះ​បញ្ជី​​មាន​អក្សរ​​កាត់​សម្គាល់​​រាជធានី​​ខេត្ត​ ជា​​អក្សរ​ឡាតាំង​។​​​
​សូម​បញ្ជាក់ថា ​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ​ខែ​មីនា ​ឆ្នាំ​២០១៦ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​បាន​ទទួល​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​​រថយន្ត​ចង្កូត​ស្តាំ បាន​ចំនួន​៧៤៥​គ្រឿង ក្នុង​នោះ​រថយន្ត​ធុន​ធ្ងន់​ចំនួន​ ៦៦៦​គ្រឿង និង​រថយន្ត​ធុន​ស្រាល​ចំនួន​៧៩​គ្រឿង៕
សូម​អាន​សេចក្ដី​ប្រកាស​លម្អិត​ដូច​ខាង​ក្រោម៖ 
​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កំណត់​​ផ្លាក​​​លេខ​​រថយន្ត​ចង្កូត​ស្ដាំ​ មាន​​ផ្ទៃ​​ពណ៌​ក្រហម ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កំណត់​​ផ្លាក​​​លេខ​​រថយន្ត​ចង្កូត​ស្ដាំ​ មាន​​ផ្ទៃ​​ពណ៌​ក្រហម
ប្រភព៖ news.kqube
  • ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កំណត់​​ផ្លាក​​​លេខ​​រថយន្ត​ចង្កូត​ស្ដាំ​ មាន​​ផ្ទៃ​​ពណ៌​ក្រហម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: