Taylor Swift ថើបជាមួយមិត្តប្រុស កណ្តាលឆ្នេរខ្សាច់ ថតបង្អួត នៅលើបណ្តាញសង្គម

បរទេស៖ តារាចម្រៀងកាន់ពានរាប់ភ្លេច នាង Taylor Swift បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល នៅពេលដែលនាង បង្ហោះរូបថើបមាត់ មិត្តប្រុសនៅកណ្តាលឆ្នេរសមុទ្រ នៅលើបណ្តាញសង្គម។

មកដល់ពេលនេះ នាង Taylor Swift និងសង្សាររបស់នាង លោក Calvin Harris បានកំពុងប្រារព្ធខួប១ឆ្នាំ នៃទំនាក់ទំនងស្នេហារបស់ពួកគេ ដោយធ្វើដំណើរកម្សាន្តផ្អែមល្ហែម មិនទាន់ចប់នោះទេ។ គូស្នេហ៍មួយគូនេះ បានរីករាយជាមួយដំណើរកម្សាន្ត ដ៏រ៉ូមេនទិចនៅឯមាត់សមុទ្រ ជាពិសេសសាមីខ្លួនខាងស្រីនាង Taylor ថែមទា​ំងបានបង្ហោះរូបថត ថើបមាត់គ្នាជាមួយសង្សារលើបណ្តាញសង្គម Instagram ហើយមិនតែប៉ុណ្ណោះនាង Taylor បានបង្ហោះរូបនាង ជាមួយសម្លៀកបំពាក់ហែលទឹក យ៉ាងសុិចសុី បង្ហាញរាងដ៏ស្រឡូន ជាមួយភាពស្រស់ស្រាយ ក្នុងដំណើរកម្សាន្តរបស់នាងទៀតផង។

ជាក់ស្តែង កាលពីពេលកន្លងទៅថ្មីៗ នាង Taylor ក៏បានចែករំលែករូបភាព អំណោយបន្តោងខ្សែកមាស មានឆ្លាក់កាលបរិច្ឆេទខួបកំណើតស្នេហ៍ ដែលជូនដោយមិត្តប្រុសរបស់នាងជា Dj ជនជាតិស្កុដឡែនម្នាក់នោះផងដែរ៕

Taylor Swift ថើបជាមួយមិត្តប្រុស កណ្តាលឆ្នេរខ្សាច់ ថតបង្អួត នៅលើបណ្តាញសង្គម
Taylor Swift ថើបជាមួយមិត្តប្រុស កណ្តាលឆ្នេរខ្សាច់ ថតបង្អួត នៅលើបណ្តាញសង្គម
Taylor Swift ថើបជាមួយមិត្តប្រុស កណ្តាលឆ្នេរខ្សាច់ ថតបង្អួត នៅលើបណ្តាញសង្គម

ប្រភព mirror 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload