សាហាវបាត់! ក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ ឡានកិនហើយ អាចក្រោកឡើងវិញបាន (មានវីដេអូ)

ចិន៖ វីដេអូរន្ធត់ មិនគួរឲ្យជឿមួយ បានបង្ហាញពីសកម្មភាពរថយន្តមួយគ្រឿង កិនក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ អត់ស្លាប់។

បើតាមប្រភពព័តមាន បានឲ្យដឹងថា​ ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវមួយកន្លែង  ស្ថិតក្នុងទីក្រុង Nanjing ប្រទេសចិន កាលពីថ្ងៃទី៩ មីនា ហើយទើបតែត្រូវបានបង្ហោះចូល ក្នុងបណ្តាញទំនាក់ទំនងសង្គម កាលពីពេលថ្មីៗនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ចុចមើលយ៉ាងច្រើនផងដែរ។

ដំបូងឡើយ​ គេឃើញថា ក្មេងប្រុសនោះ​ រត់លេងនៅផ្លូវខាងមុខផ្ទះ ចៃដន្យក៏ជំពប់ជើងដួល ហើយក៏ត្រូវបានឡានកិនតែម្តង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្មេងប្រុសរងគ្រោះ បានក្រោកឈរ ងើបឡើងវិញជាធម្មតា ហាក់ដូចគ្មានរឿងអី្វកើតឡើងយ៉ាងដូច្នោះ។

គួរបញ្ជាក់ដែលថា បច្ចុប្បន្នប៉ូលិសក៏កំពុងធ្វើការស៊ើបអង្កេត ស្វែងរកចាប់ខ្លួនម្ចាស់រថយន្ត បង្កហេតុផងដែរ ៕

វីដេអូខាងក្រោម៖

សាហាវបាត់! ក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ ឡានកិនហើយ អាចក្រោកឡើងវិញបាន (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត