សហគមន៍ ឡោម​ព័ន្ធ ចាប់​រថយន្ត​ដឹកឈើ​មូល​ធំ ១ ដើម​

6 Videos


​ប្រភព​ពត៌មាន​ពី​ខេត្តព្រះវិហារ​បានអោយដឹង​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ នេះ​ថា រថយន្ត​រ៉េវ ១ គ្រឿង ដឹក​ឈើមូល​ប្រភេទ​ផ្តៀក​ប្រវែង​ជាង ៦ ម៉ែត្រ មានមុខ​កាត់ ១ ម៉ែត្រ ៣ តឹក ត្រូវបាន​ប្រជា​សហគមន៍​ចំនួន ៤៨ នាក់ ចុះ​ចាប់​ឃាត់ ។ ការចាប់​នេះ នៅ ពេល​សហគម​ន៏​កំពង់​ចុះ​ល្បាត​ការពារ​សហគមន៍ ស្ថិតក្នុង​តំបន់​ព្រៃ​ព្រះ​រកា​ឬ​ព្រៃ​ការពារ​ព្រះវិហារ​នៅ​ភូមិ​ក្រ​ទ្បា​ពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្ត ព្រះវិហារ ។​

​ក្នុងពេល​ឃាត់​រថយន្ត​ដឹក​បទល្មើស​ឈើ ១ គ្រឿង​ខាងលើ​ក៏មាន​កម្មករ អារឈើ​​ចំនួន ៦ នាក់ ទៀត និង រណា​យន្ត​ត្រូវបាន​ឃាត់ខ្លួន ។ ពេលនោះ​ទើប​ដឹងថា មនុស្ស ៦​នាក់​នេះ​ជា​កម្មករ​អារឈើ​អោយ​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ ដែលមាន​មូលដ្ឋាន​ប្រតិបត្តិការ​នៅ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ក្នុង​ដែន​គូលែន​ព្រហ្ម​ទេព​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ។​ ​ប្រភពព័ត៌មាន​ដដែល បាន​បញ្ជាក់ថា ដើមឈើ​ផ្តៀក ១ ដើម​ធំ​នេះ ជាដើម​ច្បោះ​ជ័រ​ជា​កេរតំណែល​យូរ​មកហើយ ត្រូវបាន​ក្រុមហ៊ុន​ខិលខូច​មួយ​នេះ ធ្វើការ​កាប់បំផ្លាញ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​ដើម​ច្បោះ​ជ័រ​ទៅវិញ ។​

M88


​ក្នុងពេលនោះ តំណាង​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​បាន​ចេញមក​ដោះស្រាយ​ជាមួយ​ប្រជា​សហគមន៍​ដោយ​សង​ចំនួន ៦ លាន​រៀល ប៉ុន្តែ​យកបាន​តែ​រថយន្ត​រ៉េវ ១ គ្រឿង​ទៅវិញ​ទេ រីឯ​ឈើមូល និង រណា​យន្ត​ត្រូវបាន​សហគមន៍​រក្សាទុក​ដើម្បី​ប្រគល់អោយ​មន្ត្រី​ជំនាញ ។​ ​ទោះជា​យ៉ាងនេះ​ក្តី ក៏​អ្នកសារព័ត៌មាន​របស់​យើង​នៅ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​អំពី​ការដឹកឈើ​ខាងលើនេះ​បានទេ ព្រោះ​ការកាប់​ឈើ​នេះ បាន​ឆ្លងដែន​ចូល​កាប់បំផ្លាញព្រៃឈើ​សហគមន៍​ព្រះ​រកា ឬ ព្រៃ​ការពារ​ព្រះវិហារ ដែលមាន​ទំហំ​ជិត ១ ម៉ឺន​ហិកតា​ឯណោះ ៕​សុថា​ត់​