នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បញ្ជាក់ថា មន្ត្រីយកលុយពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណ យកទៅបង្វិលចងការប្រាក់ ប្រយ័ត្ន គ្រោះថ្នាក់ 

ភ្នំពេញ:
លោកនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងបញ្ជាក់ថា មានមន្ត្រីខ្លះយកលុយ លុយដែលប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណ យកទៅបង្វិលចងការប្រាក់ ប្រយ័ត្ន

គ្រោះថ្នាក់ ហើយនៅភ្នំពេញមានបញ្ហាស្មុគស្មាញជាងគេ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ
មិនអាចទុកអោយមន្ត្រីទាំងនោះ ធ្វើអោយខូចឈ្មោះប៉ូលិសទេ។
ជាមួយគ្នានេះលោកនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ក៏បានសូមអោយពិនិត្យឡើងវិញ នៅចំនួនអត្តសញ្ញាណ ដែលនៅសេសសល់។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងនៅក្នុងកម្មវិធីផ្សព្វផ្សាយលទ្ធផលសន្និបាតការងាររបស់របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។