សម្តេច​តេ​ជោ​សែន​ជឿជាក់​ថា ទំនាក់ទំនង​កម្ពុជា​-​ភូមា​នឹង​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​កាន់តែ​ស៊ីជម្រៅ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​អបអរសាទរ​ជូន​ចំពោះ​លោក ធិ​ន ច ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា (​ភូមា​) ។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៥ មីនា ២០១៦ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា "​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់​ទំនងជា​មិត្តភាព​ជា​ប្រពៃណី​និង​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា​និង​មី​យ៉ា​ន់​ម៉ា នឹង​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រជាជន​យើង​ទាំង​ពីរ ក៍​ដូច​ជា​សម្រាប់​សហគមន៍​អាស៊ាន​មួយ​ដ៍​រឹង​មាំ និង​កាន់តែ​សម​ស្រប​តាម​សភាពការណ៍​បច្ចុប្បន្ន​" ។

នៅ​ក្នុង​លិ​ខិ​ខ​ដដែល​សម្តេច​តេ​ជោ ហ៊ុន សែន ក៍បាន​ប្រ​សិ​ទ្ឋិ​ពរ​បវរ​មហាប្រសើរ​ជូន​លោក​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍​និង​សុភមង្គល​និង​វិបុល​សុខ​នៃ​ប្រជាជន​មី​យ៉ា​ន់​ម៉ា ៕