អាហា​រទាំង​៧​ប្រភេទ​ដែល​ធ្វើឲ្យ​អ្នក​ឆាប់​មាន​ជំងឺ​មហារីក​ថ្លើម​

អាហា​រទាំង​៧​ប្រភេទ​ដែល​ធ្វើឲ្យ​អ្នក​ឆាប់​មាន​ជំងឺ​មហារីក​ថ្លើម​

​​ការ​បរិភោគ​អាហារ​ដែល​ត្រូវ​គឺ​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ប៉ុន្តែ​បើ​អ្នក​ជ្រើសរើស​អាហារ​ដែល​ខុស ហើយ​ចេះតែ​ពិសារ​ផ្តេសផ្តាស នោះ​អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ថ្លើម​ខ្លាំងណាស់​។ ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​នោះ​ទៅ​?

​មី​កំប៉ុង ឬ​កញ្ចប់​
មាន​អ្នកខ្លះ​នៅពេល​ដែល​ខ្ជិល​ដាំបាយ ធ្វើ​ម្ហូប​បែរ​ជា​ឆុង​មី​មក​ញ៉ាំ​ទៅវិញ ដូចនេះ​តើ​អ្នក​ដឹង​ទេ​ថា​នៅក្នុង​មី​មួយ​កញ្ចប់​មាន​សារធាតុ​ជាច្រើន​រហូត​ដល់​ទៅ​២៣​មុខ​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​យ៉ាង​ងាយ វា​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​ក្រពះ​នោះទេ វា​ថែមទាំង​អាច​ប៉ះពាល់​ដល់​ថ្លើម និង​ផ្នែក​ជាច្រើន​ទៀត​ផង​។​

សាច់ក្រក​
សាច់ក្រក​ក៏​ជា​អាហារ​ពេញ​និយម​របស់​មនុស្ស​មួយចំនួន​ដែរ ព្រោះ​វា​ងាយស្រួល​ចម្អិន​នៅពេល​ដែល​ពួក​គេ​រវល់ ប៉ុន្តែ​បើ​អ្នក​ហ៊ាន​តែ​ពិសារ​ច្រើន វា​នឹង​នាំយក​ជំងឺ​មក​ឲ្យ​អ្នក ព្រោះ​វា​មាន​សារធាតុ​ដែល​អាក្រក់​ជាច្រើន​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​ងាយ​ណាស់ ដូចនេះ​ចូល​អ្នក​កុំ​ញ៉ាំ​ច្រើន​ឲ្យសោះ​។​

ទឹក​ផ្លែឈើ​កក​
មាន​អ្នក​ម្តាយ​មួយចំនួន​ចូលចិត្ត​ទិញ​ទឹក​ផ្លែឈើ​ដែល​មាន​លក្ខណៈ​ដូច​ការ៉េម យក​មក​ក្លាសេ​នៅ​កន្លែង​ដែល​កក​ទុក​ឲ្យ​កូន​ញ៉ាំ​ដូច​ទឹកកក​ឈូស វា​ជា​ទង្វើ​ដែល​ខុស​ដែល​អ្នក​មិន​គួរ​ធ្វើ ដោយសារ​តែ​ពេល​ដែល​កូន​ញ៉ាំ​ហើយ វា​នឹង​ធ្វើឲ្យ​គេ​មាន​ជំងឺ​ប្រតិកម្ម ថែម​ទាំង​អាច​រារាំង​ការ​ស្រូប​យក​នៃ​កាលស្យូម​ទៀតផង​។​

ការ៉េម​
ការ៉េម​អ្នក​ក៏​មិន​អាច​បរិភោគ​ច្រើន​ដែរ ព្រោះ​វា​សុទ្ធតែ​ជា​របស់​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន​។​

នំ​
នៅក្នុង​នំ និង​ស្ករ​ផ្សេងៗ​សុទ្ធតែ​មាន​សារធាតុ​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក ដូចនេះ​ចូល​អ្នក​កុំ​បរិភោគ​ច្រើន​ឲ្យសោះ​។​

តែ​គុជ​
តែ​គុជ​នេះ​គឺជា​ចំណូលចិត្ត​របស់​មនុស្ស​មួយចំនួន ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ដែល​ធ្វើឲ្យ​អ្នក​ញ៉ាំហើ​យចង់​ញ៉ាំ​ទៀត ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ពិសារ​ច្រើន កោសិការ​មហារីក​នឹង​ងាយ​រីកដុះដាល​ក្នុង​រាងកាយ​អ្នក ម្យ៉ាងទៀត​វា​ក៏​មាន​ជាតិ​ស្ករ​ខ្ពស់​ដែរ​។​

ស្ករ​កៅស៊ូ​
អ្នក​មិន​គួរ​ឲ្យ​កូនទំពារ​ស្ករ​កៅស៊ូ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់​យ៉ាងងាយដោយ​សារតែ​ពេល​ខ្លះ​គេ​អាច​លេប​ចូលទៅក្នុង​ពោះ​បាន ម្យ៉ាងទៀត​វា​អាច​ធ្វើឲ្យ​កូន​គេង​មិន​លក់​ដូច​គ្នា​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។