មូលហេតុ​ដែល​អ្នក​គួរ​ទទួល​ទាន​ផ្លែ​ម្នាស់​ឲ្យបាន​ច្រើន​

មូលហេតុ​ដែល​អ្នក​គួរ​ទទួល​ទាន​ផ្លែ​ម្នាស់​ឲ្យបាន​ច្រើន​

ផ្លែ​ម្នា​ស់មាន​រាង​ជា​បំពង់​ធំ​មួយ ដែល​មាន​សំបក​ពណ៌​បៃតង​, ត្នោត ឬ ពណ៌​លឿង និង មាន​ក្បាល​រាង​ជា​ម្កុដ ដែល​មាន​បន្លា និង មាន​ស្លឹក​ពណ៌​បៃតង​ចាស់​។ សាច់​ដែល​មាន​ស​សៃ​ស្ញា​ញៗ របស់​ផ្លែ​ម្នា​ស់ មាន​ពណ៌​លឿង និង មាន​រសជាតិ​រាង​ផ្អែម និង ជូរ​។ តំបន់​ដែល​នៅ​ជិត​ផ្នែក​ខាងក្រោម​នៃ​ផ្លែឈើ​នេះ គឺ​មាន​ផ្ទុក​ជាតិ​ស្ករ​ជាច្រើន ហេតុនេះហើយ ទើបបាន​ជា​វា​មាន​រសជាតិ​ផ្អែម​ជាង និង មាន​សាច់​ទន់ល្មើយ​។​

​អត្ថប្រយោជន៍ នៃ​ផ្លែ​ម្នាស់​ចំពោះ​សុខភាព​មាន​ដូចជា​៖

​វា​ធ្វើអោយ​អ្នក មិនសូវ​មាន​ការ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។ ជំងឺ​លើស​សម្ពាធ​ឈាម កើតមាន​នៅ ពេល​ដែល​វា​មាន​សម្ពាធ​ខ្លាំង​ជ្រុល សង្កត់​ទៅលើ​ជញ្ជាំង​ស​សៃ​អាទែ នៅពេល​ដែល​ឈាម​កំពុង​រត់​។ វិធី​មួយ​ដ៏​ប្រសើរ​ក្នុងការ ប្រឆាំង​នឹង​ជំងឺ​នេះ គឺ​អ្នក​ត្រូវ​បញ្ចូល​នូវ​បរិមាណ​ប៉ូ​តា​ស្យូម​អោយបាន​ច្រើន រួម​ជា មួយ​នឹង កម្រិត​សូ​ដ្យូ​មបន្តិច ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ដើម្បី​បន្ថយ​នូវ​សម្ពាធ​ឈាម​ដែល​លើស​នេះ ។ ផ្លែ​ម្នា​ស់គឺ ពិត​ជា​ផ្លែ​ឈើ​ដ៏​មាន​អត្ថប្រយោជន៍​ចំពោះ អ្នកជំងឺ​លើស​សម្ពាធ​ឈាម ដោយសារតែ នៅក្នុង​ទឹក ម្នាស់​មួយ​កែវ គឺ​មាន​ផ្ទុក​កម្រិត​សូ​ដ្យូ​ម​ប្រហែល ១​មី​លី​ក្រាម និង ប៉ូ​តា​ស្យូម​ប្រហែលជា ១៩៥​មី​លី​ក្រាម​។​
 
​ជួយ​សម្រក​ទំងន់ របស់​អ្នក​។  ការ​ទទួលទាន​ផ្លែ​ម្នា​ស់ គឺ​អាច​កាត់បន្ថយ​នូវ​ចំណង់ នៃ​ជាតិ​ផ្អែម​របស់ អ្នក បាន​យ៉ាងខ្ពស់ ហើយ​ដោយសារ​តែ​ជាតិ​ផ្អែម​ពី​ធម្មជាតិ​របស់​វា ផ្លែ​ម្នា​ស់បាន​ជួយ​អ្នក អោយ​ចាក​ឆ្ងាយ​ពី ជាតិ​ស្ករ​ជាច្រើន ដែល​នឹង​នាំអោយ​មាន​កាឡូរី​។ ការដាក់បញ្ចូល​ផ្លែ​ម្នា​ស់ អោយបាន​ច្រើន​ទៅ​ក្នុង​របប អាហារ​របស់​អ្នក វា​ក៏​នឹង​អាចជួយ​អ្នក​បាន​ច្រើន ក្នុងការ​សម្រក​ទំងន់ ដោយសារ​តែ​ផ្លែ​ម្នាស់​នេះ អាចធ្វើ អោយ​អ្នក​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត ដោយ​មិន​ចាំបាច់ ផ្តល់​អោយ​អ្នក​នូវ​ជាតិ​ខ្លាញ់​អ្វី​នោះ​ទេ​។​
 
 
​រក្សា​ភ្នែក​របស់​អ្នក អោយមាន​សុខភាព​ល្អ​។ រយៈពេល​ម្តង​ហើយ ម្តងទៀត ការសិក្សា​បាន​រកឃើញថា ផ្លែ​ម្នាស់​បាន​ការពារ​អ្នក ប្រឆាំង​នឹង​បញ្ហា​ភ្នែក​ដែល​កើតមាន ទាក់ទង​ទៅ​នឹង​កត្តា​អាយុ​របស់​អ្នក ដោយ សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ប្រតិកម្ម អុកស៊ីត​កម្ម ក្នុង​កម្រិត​ជា​ច្រើន​។​
 
​ដោយសារ​តែ​វា ជា​ប្រភព​នៃ​សារជាតិ​វីតាមីន C ផ្លែ​ម្នាស់​អាចជួយ​អ្នក ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ជា​ច្រើន​។ ផ្លែ​ម្នាស់ ត្រូវបាន​គេ​ដឹងថា វា​មាន​ផ្ទុក​សារជាតិ​វីតាមីន C ដែល​វា​អាច​ជួយ​ការពារ​រាងកាយ​យើង ពី​ពពួក រ៉ាឌីកាល់​សេរី ដែល​បាន​បំផ្លាញ​ដល់​កោសិកា​ដែលមាន សុខភាព​ល្អ​។ ការ​មាន​ផ្ទុក​ពពួក​រ៉ាឌីកាល់​សេរី នៅក្នុង​ខ្លួន​យើង​ច្រើន​ពេក នោះ​វា​នាំអោយ​យើង​កើតមាន​នូវ​ជំងឺ​មួយចំនួន ដូចជា​៖ ជំងឺ​បេះដូង​, ជំងឺ​ទឹក នោម​ផ្អែម និង ជំងឺមហារីក​ផ្សេងៗ​ជាច្រើន​ទៀត​។ វីតាមីន C ត្រូវបាន​គេ​ចាត់ទុកថា​វា ជា​សារជាតិ​ប្រឆាំង ប្រតិកម្ម​អុកស៊ីត ដែល​អាច​រលាយ​ក្នុង​ទឹក​បាន យ៉ាងសំខាន់ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង សារជាតិ​ដែល​បង្ក អោយ​មាន​ជំងឺ​នៅក្នុង​រាងកាយ របស់​យើង​។ វា​ក៏​ជា​អ្នកការពារ​ប្រឆាំង ដ៏​ខ្លាំងក្លា​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ និង ជា​អ្នក​ធ្វើ​អោយ​ប្រព័ន្ធ​ភាព​សុំ​ា មាន​ភាពប្រសើរ​ឡើង​បាន​ដោយ​អស្ចារ្យ​។​
 

​ជួយ​ការពារ នូវ​កំណកកំបោរ និង ធ្វើអោយ​មាត់​ធ្មេញ​អ្នក មាន​សុខភាព​ល្អ​។ អត្ថប្រយោជន៍​មួយ​ផ្សេងទៀត នៃ​ប្រភព​ដ៏​សំបូរ​នៃ​សារជាតិ វីតាមីន C នៅក្នុង​ផ្លែ​ម្នាស់​នេះ​គឺ វា​អាច​ការពារ​បាន នូវ​ការកកើត នូវ​កំណកកំបោរ និង ជំងឺ​អញ្ចាញធ្មេញ​។​
 
​ជួយ​ព្យាបាល​ដល់​ជំងឺ ទល់​លាមក និង ចលនា​ពោះវៀន​មិន​ទៀងទាត់​។ ផ្លែ​ម្នាស់​គឺមាន​ផ្ទុក​ជាតិ​ស​សៃ ជា ច្រើន ដែល​ធ្វើអោយ​វា​មាន​ប្រសិទ្ធភាព យ៉ាងខ្លាំង​ក្នុង​ការព្យាបាល​ជំងឺ​ទល់លាមក និង ចលនា​ពោះវៀន មិន​ទៀងទាត់​។​
 
 
​ធ្វើអោយ​ស្បែក​របស់​អ្នក​មាន​ភាពស្រស់ស្អាត​។ ផ្លែ​ម្នា​ស់មាន​ផ្ទុក​ជាតិ​អង់​ស៊ីម ដែល​ធ្វើអោយ​ស្បែក​មាន ភាព​យឺត ធ្វើអោយ​ស្បែក​មាន​សំណើម និង យក​ចេញ​នូវ​កោសិកា​ដែល​ងាប់ និង ខូចខាត​ចេញពី​រាងកាយ អ្នក​។ ហេតុដូចនេះ​ហើយ ទើបបាន​ជា​វា​ធ្វើអោយ​អ្នក មាន​ស្បែក​ស្រស់ថ្លា និង ចែង​ចាំង​។ អង់ស៊ីម​ដែល មាន​នៅក្នុង​ផ្លែឈើ​នេះ ក៏​អាច​ជួយ​ប្រឆាំងនឹង រ៉ាឌីកាល់​សេរី​ដែល​បាន​បំផ្លាញ​ស្បែក ដោយ​ការបង្កើត​នូវ ស្នាម​ចាស់​ជ្រាវ​ជ្រួញ​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។