បុរស​២​នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​បោចរោម​សត្វ​ឥន្ទ្រី​ទាំង​រស់ និង​ថតរូប​សម្លាប់​បែប​លក្ខណៈ​ឃោរឃៅ បង្ហោះ​ឡើង​បណ្តាញ​សង្គម​

​ស្រីលង្កា​៖ បុរស ២ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​សម្លាប់​យ៉ាង​ឃោរឃៅ ទៅលើ​សត្វ​ឥន្ទ្រី​១​ក្បាល ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​តំបន់ Kaduruduwa កាលពី​យប់មិញ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ក្រោយ​ហេតុការណ៍​ដ៏​ខ្លោចផ្សា​នេះ ត្រូវធ្វើ​ឡើងជា​សាធារណៈ ប​ង្កោះ​ឡើង​បណ្តាញ​សង្គម​រួចមក​, ខាង​នាយកដ្ឋាន​ជីវិត​សត្វព្រៃ បានស្នើ​សុំ IGP N. K. Illangakoon ដើម្បី​ចាត់វិធានការ​ជាបន្ទាន់ ប្រឆាំងនឹង​ពួក​អ្នក​សម្លាប់សត្វ​ទាំងនេះ ។​

បុរស​២​នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​បោចរោម​សត្វ​ឥន្ទ្រី​ទាំង​រស់ និង​ថតរូប​សម្លាប់​បែប​លក្ខណៈ​ឃោរឃៅ បង្ហោះ​ឡើង​បណ្តាញ​សង្គម​

​ការស៊ើបអង្កេត​ដំបូង បានបង្ហាញ​ឲ្យ​ឃើញថា សត្វ​ឥន្ទ្រី​១​ក្បាល​នោះ ត្រូវបាន​គេ​សម្លាប់​យ៉ាង​ព្រៃផ្សៃ ស្ថិតនៅ​ក្បែរ​ស្ពាន Dabaragala ក្នុង​តំបន់​ទីប្រជុំជន Habaraduwa ប្រទេស​ស្រីលង្កា ។​

​សូមបញ្ជាក់ថា នៅថ្ងៃនេះ បុគ្គល​ត្រូវបាន​ចាប់ខ្លួន​ទាំង​២​នាក់​នោះ ក៏​ត្រូវបាន​នាំខ្លួន​ឡើង​តុល​ការ​ផងដែរ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ៕​

បុរស​២​នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​បោចរោម​សត្វ​ឥន្ទ្រី​ទាំង​រស់ និង​ថតរូប​សម្លាប់​បែប​លក្ខណៈ​ឃោរឃៅ បង្ហោះ​ឡើង​បណ្តាញ​សង្គម​