Mose Chan បដិសេធ​ប្រកាស​ពី​ភេទ​កូន​ទី​បី​

6 Videos


តារា​សម្តែង​ហុងកុង​ដ៏​ល្បីឈ្មោះ Mose Chan និង ភរិយា Aimee Chan នៅតែ​មាត់រឹង មិន​ព្រមឆ្លើយ​សំនួរ​ទាក់ទិន​នឹង​ភេទ​កូន​ទី ៣ របស់​ពួកគេ តែ​បែរជា​ឆ្លើយ​ត្រឡប់មកវិញ​ថា បីនាក់​គឺ​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​ពួកគេ​ហើយ ។​

Mose Chan បដិសេធ​ប្រកាស​ពី​ភេទ​កូន​ទី​បី​

M88


​ ​លោក Mose ត្រូវបាន​អ្នកសារព័ត៌មាន​សួរ​សំណួរ​ជាច្រើន ដែល​សំណួរ​ទាំងនោះ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ភេទ​កំណើត​កូន​ទី ៣ របស់លោក ។ ឪពុក​កូនប្រុស​ពីរ​នាក់​រូបនេះ​នៅតែ​មាត់រឹង មិន​ព្រម​ផ្តល់​គន្លឹះ​បញ្ជាក់​ពី​ភេទ​កូន​ទី ៣ របស់លោក​បន្តិច​ណា​ឡើយ ដោយបាន​លើកឡើងថា សូម​សម្រួល​អារម្មណ៍ ព្រោះ គ្រប់គ្នា​នឹង​ដឹង​ពី​រឿងនេះ​ក្នុង​មួយ​ប៉ព្រិចភ្នែក​តែប៉ុណ្ណោះ ។

Mose Chan បដិសេធ​ប្រកាស​ពី​ភេទ​កូន​ទី​បី​

លោក​ថែមទាំង​បាន​ប្រាប់ទៀតថា បីនាក់​គឺ​គ្រប់គ្រាន់ ហើយ​ទោះបីជា​កូន​ទី ៣ នេះ​ជា​ប្រុស ឬ ស្រី​ក៏ដោយ ក៏​លោក​នៅតែ​ស្រឡាញ់​ដូចៗ​គ្នា​ជានិច្ច ។​ ​ ​គួរ​រំ​ឮ​ក​ដែរ​ថា មុន​ពេលដែល​ភរិយា​លោក Mose មាន​ផ្ទៃពោះ លោក Mose បាន​បញ្ជាក់ថា បើសិន​ជាមាន​កូនស្រី​ប្រាកដជា​ល្អ តែ​ពេល​ភរិយា​លោក​ប្រកាស​ពី​ផ្ទៃពោះ​កូន​ទី ៣ នាង​បដិសេធ​មិនបាន​បញ្ជាក់​ពី​ភេទ​ទេ ដោយ​នាង​ចង់ទុក​វា​ជា​អាថ៌កំបាំង​សិន ៕

Mose Chan បដិសេធ​ប្រកាស​ពី​ភេទ​កូន​ទី​បី​Mose Chan បដិសេធ​ប្រកាស​ពី​ភេទ​កូន​ទី​បី​

​ថា​វរិ​ទ្ធ (​ប្រភព ៖ ជេន​ស្តារ​)