នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

6 Videos


​មិន​ត្រឹម​ជា​តារា​កំប្លែង​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​ពី​សំណាក់​មហាជន​ប៉ុណ្ណោះ​ទេ នាយ ចឺម ត្រូវបាន​គេ​ចាប់អារម្មណ៍​ថា មាន​មន្ត​ស្នេហ៍​គ្រាន់បើ ។ នាយ ចឺម ធ្លាប់​អួត​ប្រាប់ថា កន្លងមក​ធ្លាប់មាន ថៅកែ​កា​រ៉ា​ស់​សាំង​លើក​កូន​ឱ្យ​ដែរ តែ​នាយ​ប្រកែក ។ អីយ៉ា …​តារា​កំប្លែង​រូបនេះ ពិតជា​មាន​មន្ត​ស្នេហ៍ ខ្លាំងណាស់ តើ​!! ។​ ​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង នាយ ចឺម បាន​និយាយថា កន្លងមក នៅពេលដែល​នាយ​ទៅ​សម្តែង​នៅ​ខេត្ត​មួយ​ត្រូវបាន​ថៅកែ​កា​រ៉ា​ស់​សាំង ដែល​រស់នៅ​តំបន់​នោះ បាន​ចាប់អារម្មណ៍​មកលើ​រូប​នាយ ហើយ​ចង់​លើក​កូនក្រមុំ​ឱ្យ​នាយ​ថែម​ទៀតផង ។ ប៉ុន្តែ​យ៉ាងណា​តារា​កំប្លែង​វ័យក្មេង​រូបនេះ​បាន​និយាយថា នាយ​មិន​យល់ព្រម​នោះទេ ។ ដោយ​គិតថា​ខ្លួន​នៅ​ក្មេង​ចង់​សាង​កេរ្តិ៍ឈ្មោះ​នៅក្នុង​សិល្បៈ​ឱ្យបាន​រឹងមាំ​ជាង​នេះ​បន្តិច​សិន ។ «​ខ្ញុំ​ក៏​មិនដឹងថា មូលហេតុ​អ្វី​បានជា​គាត់​ពេញចិត្ត​ចង់បាន​ខ្ញុំ​ជា​កូនប្រសា​នោះទេ តាមមើល​គាត់​ពេញចិត្ត អត្តចរិត និង រូបរាង​ខ្ញុំ​ក៏​មិនដឹង »(​សើច​)​នេះ​ជាការ​រៀបរាប់​របស់​នា​យ ចឺម ។ នាយ ចឺម និយាយ​ទាំង​កាយ វិកា​យ​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​ថា ១០ ឆ្នាំ​ទៀត ទើប​គិតគូរ​រឿង​ប្រពន្ធ​កូន ហើយ​ពេលនេះ​នៅ​ទំនេរ​ចែស​តែម្តង ។

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

M88


គួរបញ្ជាក់​ថា​នាយ ចឺម បាន​ចាប់​អាជីព​កំប្លែង​តាមរយៈ​នាយ​ក្រូច និង នាង អី​ុ​ត ជា​ពូ មីង របស់គេ ។ អ្វីដែល គេ​កត់សម្គាល់​នោះ តែមួយ​រយៈពេល​ខ្លី​សោះ នាយ ចឺម ទទួលបាន​ការគាំទ្រ​យ៉ាង​ឆាប់រហ័ស​ពី​សំណាក់​មហាជន ។ មិន​ត្រឹម​ជា​តារា​កំប្លែង​នោះទេ នាយ ចឺម ក៏​អាច​ច្រៀង​កាត់សក់​ក្នុង​ពិធី​រៀប​មង្គលការ សម្តែង​រឿង និង ជា​តារាចម្រៀង​នៅ ក្នុង​ផលិតកម្ម​សាន់​ដេ​ផងដែរ ។ បទ​ចម្រៀង​របស់​នាយ​ភាគច្រើន ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​។

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

​សម្រាប់​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ នាយ ចឺម ក៏មាន​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​បទ​ផងដែរ ។ រយៈពេល​ប្រមាណ​ជាង​មួយឆ្នាំ​កន្លងមកនេះ នាយ ចឺម បានធ្វើឱ្យ​តារា​ជើងចាស់​មួយចំនួន បើកភ្នែក​មិនតិច​ទេ នៅពេល​ដឹងថា មួយខែៗ នាយ អាច​រក ប្រាក់ចំណូល​បាន​ប្រមាណ​ជាមួយ​មឺ​ុ​ន​ដុល្លារ និង ប្រើប្រាស់​រថយន្ត Hummer ។ ប៉ុន្តែ​តារា​កំប្លែង​ដែលមាន ប្រភព​មកពី​ខេត្ត កំពង់ស្ពឺ​រូបនេះ​អះអាងថា រថយន្ត​ដែល​នាយ​ស្រឡាញ់ និង ប៉ង​ចង់​ជិះ​ឆាប់ៗ​នោះ​គឺ Lexus 570 ៕ ​ចេ​នី​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​

នាយ ចឺម ត្រូវ​ថៅកែៗ​ដណ្តើម​គ្នា​