វីធីងាយៗ ដើម្បីឲ្យអារម្មណ៏ ស្រស់ស្រាយ ជារៀងរាល់ថ្ងៃ

ការមានអារម្មណ៍ មិនសប្បាយចិត្ត ឬ សប្បាយចិត្តគឺសុទ្ធតែ កើតចេញពីក្នុងខ្លួន អ្នកផ្ទាល់។ អ្នកខ្លះគ្មានអារម្មណ៏ធ្វើការ អ្នកខ្លះទៀតធ្វើការ ទាំងបង្ខំរហូតទាល់តែមាន អារម្មណ៍ធុញថប់ឬស្រ្តេស និងមានអាការឈឺក្បាល ជួនកាលសឹងតែទ្រាំមិនបានរហូត ដល់ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។ ផ្ទុយទៅវិញ ប្រសិនបើអ្នកព្យាយាម សម្រួលអារម្មណ៍ ចាប់ផ្តើមធ្វើនូវអ្វីដែលអ្នកចាប់អារម្មណ៍ និង ចូលចិត្តនឹងធ្វើវា នោះហើយគឺជាសេចក្តីសុខរបស់អ្នក។

ដោយឡែក អត្ថបទនេះ ក៏នឹងមានវីធីងាយៗ មួយចំនួនដែលអាចធ្វើឲ្យ អ្នកមានអារម្មណ៍ស្រស់ស្រាយ ពេញមួយថ្ងៃផងដែរ។

១. ព្យាយាមធ្វើសកម្មភាពដ៏ល្អមួយសម្រាប់ខ្លួនអ្នកជារៀងរាល់ថ្ងៃ
អ្នកគួរតែព្យាយាមធ្វើសកម្មភាព ដែលអ្នកចូលចិត្តយ៉ាងហោចណាស់ ឲ្យបានម្តងក្នុងមួយថ្ងៃ នោះអ្នកនឹងមានអារម្មណ៍បន្ទាប់ពីធ្វើវាហើយ។ ជាក់ស្តែង ប្រសិនបើអ្នក ចូលចិត្តដាំផ្កានិង មើលថែសួន អ្នកគួរតែបង្កើតទម្លាប់ដើម្បីមើលថែ និងស្រោចទឹកវាជាប្រចាំ។
២. ថែរក្សាសុខភាពឲ្យបានល្អ
អ្នកគួរតែទទួលទាន និងគេងឲ្យបានគ្រប់គ្រាន់។ ការគេងឲ្យបានគ្រប់គ្រាន់ និង ញុំាឲ្យបានត្រឹមត្រូវ ពិតជាសារសំខាន់ណាស់ក្នុងការថែរក្សាសុខភាពឲ្យបានល្អជាប្រចាំ។ មិនតែប៉ុណ្ណោះអ្នកគួរតែ ឆ្លៀតពេលដើម្បីហាត់ប្រាណ យ៉ាងហោចណាស់ឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ ព្រោះថា ការមានទម្លាប់បែបនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍ ស្រស់ស្រាយពេញមួយថ្ងៃ។
៣. មិនគួរអត់អាហារឡើយ
ទោះបីជារវល់យ៉ាងណាក៏ដោយ អ្នកមិនគួរអត់អាហារនោះឡើយ ជាពិសេសអាហារពេលព្រឹកព្រោះថា អាហារពេលព្រឹកអាចជួយឲ្យខួរក្បាល របស់អ្នកមានដំណើរការ ល្អពេញមួយថ្ងៃ។ ប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកគួរតែជំនួសមកវិញនៅការ ទទួលទាន បន្លែ និងផ្លែឈើឲ្យបានច្រើន។ មួយវិញទៀត អ្នកគួរតែកាត់បន្ថយអាហារ ណាដែលមានជាតិខ្លាញ់ខ្ពស់ និងមានជាតិកាឡូរីច្រើន។
៤. ដកដង្ហើមឲ្យបានត្រឹមត្រូវ
ចូរចងចាំថា នៅពេលដែលអ្នកមានអារម្មណ៍ធុញថប់ មិនសប្បាយចិត្ត អ្នកគួរតែព្យាយាមសម្រួលអារម្មណ៍ ដោយដកដង្ហើមឲ្យវែងៗ ព្រោះថាការធ្វើបែបនេះ ក៏អាចប្រមួល អារម្មណ៍របស់អ្នក និងធ្វើឲ្យអ្នកមាន អារម្មណ៍ប្រសើរជាងមុនផងដែរ។
៥. ឲ្យខ្លួនរបស់អ្នកត្រូវកម្តៅថ្ងៃ
មានមនុស្សមួយចំនួនធំ ធ្វើការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដោយគ្មានពន្លឺថ្ងៃចូល ឲ្យបានគ្រប់គ្រាន់។ ថ្វីត្បិតតែ ធ្វើឲ្យពួកគេត្រជាក់ស្រួល ផ្ទុយទៅវិញការធ្វើការ នៅកន្លែងបែបនេះ អាចធ្វើឲ្យពួកគេ មានអារម្មណ៍ ធុញថប់ដោយមិនដឹង មូលហេតុ។ ហេតុដូច្នេះហើយ អ្នកគួរតែទុកឲ្យការិយាល័យ របស់អ្នកមានពន្លឺគ្រប់គ្រាន់ ដែលអាចធ្វើឲ្យអារម្មណ៍ល្អប្រសើរ រាល់ពេលដែលអ្នកធុញថប់ពីការងារ៕

ប្រភព៖ lookingtoday

  • វីធីងាយៗ ដើម្បីឲ្យអារម្មណ៏ ស្រស់ស្រាយ ជារៀងរាល់ថ្ងៃ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: