សម្បកចេក​អាច​ធ្វើឲ្យ​អ្នកស្រក​ក្បាលពោះ​!

មនុស្ស​ភាគច្រើន តែង​បោះ​សម្បកចេក​ចោល ដោយ​គិត​ថា​មាន​តែ​សាច់​ខាងក្នុង​របស់​វា​ប៉ុណ្ណោះ ដែល​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​។ ប៉ុន្តែ​ការគិត​ដូចនេះ គឺ​ពិតជា​មិន​ត្រឹមត្រូវ​នោះទេ ការពិត​គឺ​សារធាតុ​បំប៉ន​ស្ទើរតែ​ពាក់កណ្តាល​គឺ​មាន​នៅក្នុង សម្បកចេក​នេះឯង ។​

​មាន​ប្រទេស​មួយចំនួន បាន​ព្យាយាម​ប្រើប្រាស់​សម្បកចេក​នេះ​ឲ្យបាន ច្រើន​តាម​ដែល​អាច​ធ្វើបាន​។ ហើយ​នា​ពេល​ថ្មីៗ​នេះ គេ​បាន​រកឃើញថា វា​ក៏​អាចជួយ​ក្នុងការ​សម្រក​ទម្ងន់​បាន​ផងដែរ ។​
សម្បកចេក​អាច​ធ្វើឲ្យ​អ្នកស្រក​ក្បាលពោះ​!
តើ​សម្បកចេក​អាច​ជួយ​ឲ្យ​អ្នកស្រ​កទ​ម្ងន់​បាន​យ៉ាង​ដូចម្តេច​ខ្លះ​?
សាច់​របស់​ផ្លែ​ចេក ក្នុង​ទំហំ​ល្មម​មួយ​គឺមាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន ដែល​អាច​ជួយ​គ្រប់គ្រង​ទម្ងន់​រាងកាយ ដោយ​វា​មាន​៖

  • ​១២% នៃ​អាហារ​ជាតិ​ស​សៃ​ប្រចាំថ្ងៃ​របស់​អ្នក ដែល​នឹង​ជួយ​ក្នុង​ការរំលាយ​អាហារ និង​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​។​
  • ​១៧% នៃ​វីតាមីន​C ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រព័ន្ធ​ភាព​សុំ​ាំ​។​
  • ​២០% នៃ​វីតាមីណ​B6 ដែល​ជួយ​សមត្ថភាព​រាងកាយ ក្នុងកា​រ​បម្លែង​អាហារ​ឲ្យទៅ  ជា ថាមពល​។​
  • ​១២% នៃ​ជាតិ​ប៉ូ​តា​ស្យូម ដែល​ជួយ​ការលូតលាស់​របស់​កោសិកា​,​ជាលិកា និង​សិរីរៈ នៅក្នុង​រាងកាយ​។​
  • ​៨% នៃ​ជាតិ​ម៉ាញ៉េ​ស្យូម ដែល​នឹង​មាន​សារៈសំខាន់​ចំពោះ​ការផលិត​ថាមពល​រាងកាយ និង ការ​លៃ​តម្រូវ​ជាតិ​គ្លុយកូស និង​កម្រិត​សម្ពាធ​ឈាម​។ ការ​ទទួលទាន​សាច់ និង ប្រើ​សម្បក​របស់​វា គឺ​អាចឲ្យ​អ្នក​ទទួលបាន​នូវអ​ត្ថ​ប្រយោជន៍​ជាច្រើន ដោយ​សម្បក​របស់​ផ្លែ​ចេក​មាន​ផ្ទុក​បរិមាណ​ដ៏​ខ្ពស់​នៃ វីតាមីន​B6 , B12 ក៏ដូចជា​ម៉ាញ៉េ​ស្យូម និង​ប៉ូ​តា​ស្យូម​ផងដែរ​។ លើសពីនេះ វា​មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ និង​ប្រូតេអ៊ីន​ទៀតផង​។​

​តើ​អ្នក​គួរប្រើ​សម្បកចេក​ពណ៌​បៃតង ឬ​ពណ៌​លឿង​?
​អ្នក​ប្រហែលជា​ធ្លាប់​បាន​លឺ​ខ្លះៗ​មកហើយ ពី​គុណសម្បត្តិ​និង​គុណវិបត្តិ​នៃ​ការប្រើប្រាស់ សម្បកចេក​ខ្ចី និង​ទុំ ។ តែ​នៅពេលដែល​គេ​និយាយ​ពី​ការ​សម្រក​ទម្ងន់ ការប្រើ​សម្បកចេក​ខ្ចី​គឺ​នឹង​ទទួលបាន​នូវ​លទ្ធផល​ប្រសើរ​បំផុត​។​

​ពួក​វា​មាន​ផ្ទុក​នូវ​សារជាតិ probiotics ច្រើនជាង ដែល​អាច​ជួយ​ដល់​សុខ​ភាព​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​។ លើសពីនេះ​ទៀត សម្បក​វា​អាច​ជួយ​បង្កើន កម្រិត​នៃ​អរ​ម៉ូ​ន serotonin និង dopamine ដែល​អាច​នឹង​ជួយ ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​ទប់​អារម្មណ៍​នៃ​ការ​ឃ្លាន​អាហារ​។​

ប៉ុន្តែ​អ្នក​ក៏​នៅតែ​អាច​ប្រើ​សម្បក​ពណ៌​លឿង ក្នុងការ​បញ្ចុះទម្ងន់​បានដែរ ប្រសិនបើ​អ្នក​ចូលចិត្ត​រសជាតិ​ផ្អែម​។​

តើ​អ្នក​អាច​ប្រើ​សម្បកចេក​មក​ទទួល​ទាន​បាន​យ៉ាងដូចម្តេច​ទៅ​?
ជាធម្មតា​សម្បករ​បស់​ផ្លែឈើ គឺ​មាន​ផ្ទុក​នូវ​បរិមាណ​ដ៏​ខ្ពស់​នៃ​កម្រិត phytonutrients ដែល​អាច​នឹង​ធ្វើឲ្យ​មាន​រសជាតិ​ល្វីង​បន្តិច​។​ប៉ុន្តែ​សូម​កុំ​បារម្ភ​យើង​មាន​វិធី ធ្វើឲ្យ​វា​មាន​រសជាតិ​ប្រសើរ​ជាង​នេះ​បាន​។​

  • ​អ្នក​អាច​កាត់​ចុង​នៃ​សម្បក​របស់​វា​ទាំងសងខាង ហើយ​ដាក់​កិន​ទៅក្នុង​ទឹកក្រឡុក​របស់​អ្នក និង​បន្ថែម​គ្រឿងផ្សំ​ផ្សេងៗ​ទៀត​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​។​
  • ​អ្នក​អាច​ដាក់​វា​ស្ងោរ ហើយ​ធ្វើ​វា​ទៅ​ជា​តែ​សម្បកចេក​។​
  • ​អ្នក​អាច​ប្រើ​វា​ដាក់ចូល​ទៅក្នុង​សម្ល​ការី ជំនួស​ឲ្យ​ដំឡូង​។ អ្នក​អាច​ឆ្នៃ​វា​ទៅតាម​តម្រូវការ និង​ចំណូលចិត្ត​របស់​អ្នក​។ ប៉ុន្តែ​ចំណុច​ចំបង​ដែល​អ្នក​គួរតែ​ចងចាំ​នោះ​គឺថា មុនពេល​ដែល​អ្នក​យក​សម្បកចេក​ទាំងនេះ មក​ទទួល​ទាន​ចូរ​ប្រាកដ​ថា​វា​ជា​ប្រភេទ​ចេក ដែល​បាន​ដាំ​តាម​បែប​ធម្មជាតិ ដើម្បី​កំណត់​កម្រិត​នៃ​ការ​ប្រឈម​នឹង​ថ្នាំ​កំចាត់​សត្វល្អិត ឬ​សារ​ជាតិគីមី​ផ្សេងៗ​ទៀត​។ ក្នុង​នោះ​ផង​ដែរ អ្នក​ក៏​ត្រូវ​ធ្វើ​ការលាង​សម្អាត​វា​ឲ្យបាន​ស្អាត​ល្អ​ផង​ដែរ មុន​នឹង​យក​វា​មក​ទទួល​ទាន ៕

ប្រភព៖ health

  • សម្បកចេក​អាច​ធ្វើឲ្យ​អ្នកស្រក​ក្បាលពោះ​!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: