អាហារ ដែល​គួរ​ចៀសវាង ពេល​រាគរូស​!

​ដំណោះស្រាយ សម្រាប់​អាការៈ​រាករូស អាចជា​រឿង​ពិបាក ជាពិសេស នៅពេល​មាន​បញ្ហា​ក្អួត និង​ឈឺពោះ​ជាប់​រហូត​។ យក​ល្អ អ្នក​គួរ​ចៀសវាង​ញ៉ាំ​របស់​ខ្លះ នៅពេល​រាក ដើម្បី​ឲ្យ​ឆាប់​ជា​ឡើងវិញ​។ អ្នកជំនាញ​ខាង​របប​អាហារ និង​អាហារូបត្ថម្ភ និយាយថា អ្នក​គួរតែ​ចៀសវាង អាហារ​ខាងក្រោម​នេះ នៅពេល​មាន​អាការៈ​រាករូស​។​

ផ្លែឈើ​ក្រៀម​
ផ្លែ​ឈើ​ទាំង​នេះ មានដូចជា ផ្លែ​អាល់​ម៉ុន អា​ព្រី​កូត ផ្លែ​ព្រូន​ជាដើម ព្រោះ​វា​សម្បូរ​ទៅដោយ ជាតិ​សរសៃ ដែល​ជា​អាហារ សម្រាប់​អ្នក​ទល់លាមក​ទៅវិញ​ទេ​។

បន្លែ​
បន្លែ​ដូចជា ប្រូ​ខូលី ផ្កា​ខាត់ណា ស្ពៃ​ក្តោប និង​ខ្ទឹមបារាំង គឺជា​បន្លែ​ដែល​បង្កើត ជា​ឧស្ម័ន​ច្រើន​ក្នុង​ក្រពះ ដែល​អាច​បង្ក ការ​រលាក​កាន់តែច្រើន ដល់​ក្រពះ​បាន​។ ដូច្នេះ ចូរ​ចៀសវាង​បន្លែ​ទាំងនេះ​សិន រហូត​ដល់​អាការៈរាក​ស្រាកស្រាន្ត​។

អាហារ​សម្បូរ​ជាតិ​ផ្អែម​
អាហារ​សម្បូរ​ជាត​ផ្អែម គឺ​ពិបាក​រំលាយ​ណាស់ ហើយ​អាច​បង្ក​ជាការ​ហើមពោះ និង​រលាក​ក្រពះ កាន់តែ​ខ្លាំង​ទៀតផង​។

ជាតិ​កាហ្វេ​អ៊ី​ន​
ជាតិ​កាហ្វេ​អ៊ី​ន អាច​បង្ក​ការ​រលាក​ដល់​ភ្នាស​ក្រពះ និង​ធ្វើឲ្យ​ពោះវៀន មាន​ចលនា​កាន់តែខ្លាំង ដូច្នេះ រាក​ក៏​ច្រើន​ដង​ដែរ​។ ក្រៅពី​កាហ្វេ អ្នក​ក៏​គួរ​ចៀសវាង តែ​បៃតង​ដែរ​។

អាហារ​ចៀន និង​សម្បូរ​ខ្លាញ់​
អាហារ​ទាំងនេះ អាច​ធ្វើឲ្យ​ក្រពះ​កន្ត្រាក់ និង​បង្ក​រោគសញ្ញា​រាករូស​កាន់តែ​ធ្ងន់ធ្ងរ​៕

ប្រភព៖health

  • អាហារ ដែល​គួរ​ចៀសវាង ពេល​រាគរូស​!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: