ការ​​គេង​មិនបាន​គ្រប់គ្រាន់ នឹង​កើត​ជំងឺ​គ្រោះថ្នាក់​ជាច្រើន​

ពួក​អ្នកវិទ្យាសាស្ត្រ បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ ស្រាវជ្រាវ​របស់​ខ្លួន​ថា ការ​គេង​មិនបាន​គ្រប់គ្រាន់ ពុំ​ត្រឹមតែ​ធ្វើឱ្យ​ទ្រុឌទ្រោម​សរីរាង្គ​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ ឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ​ធា​ត់ ជំងឺ​ផ្លូវចិត្ត ជំងឺ​ទឹក នោម​ផ្អែម លើសឈាម និង​ជំងឺមហារីក​…​។​ល​។​ ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​មួយចំនួន​ដែល​អ្នក​អាច​កើត ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់ ឬ​ច្របូកច្របល់​ដំណេកៈ​​ ​•​ជំងឺ​ធាត់ៈ​​តាម​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ បាន បញ្ជាក់​ថា បរិមាណ​ពេលវេលា​ដំណេក​មិន​ស្ថិរភាព វា​ចំណុះ​ទៅលើ​កម្រិត​សកម្មភាព ក៏ដូចជា​ស្ថានភាព​សុខភាព និង​របៀប​រស់នៅ​របស់​មនុស្ស​ម្នាក់ៗ​។ ប៉ុន្តែ​ពួក​ជំនាញការ បាន​ទូន្មាន​ថា អ្នក​គួរ​ទទួលទានដំណេក​ត្រឹមតែ​៧-៨​ម៉ោង ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។ ការស្រាវជ្រាវ​បានបញ្ជាក់​ថា ដំណេក​ស្កប់​និង​គ្រប់គ្រាន់ មាន​សារសំខាន់​បំផុត​ចំពោះ​សុខភាព​មនុស្ស​។ គេង​លក់​ស្កប់ ជួយ​កែប្រែ​ឱ្យ​ប្រសើរ​ការចងចាំ ពិសេស​ចំពោះ​កុមារ​តូចៗ នឹង​បន្ថយ​គ្រោះថ្នាក់​ធាត់​ដែល​បន្ត​មក​ពី​ម្តាយ​។ ការស្រាវជ្រាវ​មុននេះ បានបង្ហាញ​ថា គេង​តិចពេក នឹង​ធ្វើឱ្យ​កើន​តួលេខ BMI ។ អ្នកមាន BMI កាន់តែ​ខ្ពស់​នោះ កម្រិត​ធាត់​កាន់តែ​ធំ​។​​ ​•​
ជំងឺ​ផ្លូវចិត្តៈ ​​ខ្វះ​ដំណេក ពុំ​ត្រឹមតែ​ធ្វើឱ្យ​កុមារ​យំ​រំ​អែ​រំអុក​អស់កម្លាំង​ប៉ុណ្ណោះ​ទេ តែ​សូម្បី​មនុស្ស​ធំ​ក៏​ប្រែជា​តានតឹង​ដែរ​។ ពួក​អ្នក​ស្រាវជ្រាវ បានឱ្យ ដឹងថា ការ​គេង​មិន​លក់​យូរថ្ងៃ អាច​បង្ក​ជា​ជំងឺ​ផ្លូវចិត្ត​។ ជំនាញការ​អំពី​ដំណេក National Sleep Foundation បានបញ្ជាក់​ថា ការ​គេង​មិន​លក់​ជា​រោគសញ្ញា​មួយ​របស់​ជំងឺផ្លូវចិត្ត​។ ការ​គេង​មិន​លក់​មាន​ឥទ្ធិពល​ទៅលើ​ជីវភាព​ការងារ … ។ អ្នកជំងឺ​គេង​មិន​លក់ ប្រសិទ្ធភាព​ការងារ​ត្រូវ​ថមថយ កម្រ​បាន​ឡើង​ឋានៈ ហេតុនេះ​មាន​អារម្មណ៍​នឿយណាយ ជំងឺផ្លូវចិត្ត​ក៏​លេចឡើង​។ ចំពោះ​យុវជន​និង​ក្មេង​ជំទង់ ផលវិបាក​នៃ​ការ​គេង​មិន​លក់ នៅ​ធ្ងន់ធ្ងរ​ជាង​ពេល​វា​បង្ក​ជំងឺ​ផ្លូវចិត្ត និង​ថែម​ទាំង​មាន​សតិអារម្មណ៍​ចង់​ធ្វើអត្តឃាត​។​​ ​•​ ​
ជំងឺ​បេះដូងៈ ​​បើ​តាម​ការស្រាវជ្រាវ​ជាច្រើន​របស់​អ្នកវិទ្យាសាស្ត្រ បានបង្ហាញ​ថា មាន​ទំនាក់ទំនង​រវាង​ការ​លើសឈាម​និង​គេង​មិន​គ្រប់គ្រាន់​។ ការ​គេង​មិនបាន​គ្រប់គ្រាន់ អាច​ដោយសារ​ចំនួន​ម៉ោង​គេង​តិច ឬ​គុណភាព​ដំណេក​ខ្សោយ នឹង​បង្កើន​សម្ពាធ​ឡើង​បេះដូង​។ នោះ​ជា​មូលហេតុ​អ្វី​ពេល​អ្នក​ភ្ញាក់​បេះដូង​លោត​ញាប់​ជាង ដើម្បី​នាំ​ឈាម​ទៅ​ពាសពេញ​សរីរាង្គ​។ ពេល​គេង សរីរាង្គ​មិន​ទាមទារ​បរិមាណ​ចរាចរ​ឈាម​ច្រើន អាស្រ័យ​ហេតុ​នោះ ចង្វាក់បេះដូង​យឺត ហើយ​បេះដូង​បាន​សម្រាក​ច្រើនជាង​។ ពុំ​មាន​ពេលវេលា​សម្រាក​ច្រើន សាច់ដុំ​បេះដូង​នឹង​ត្រូវ​នឿយហត់​។ ដោយសារ​បេះដូង​ត្រូវ​ធ្វើ​សកម្មភាព​ច្រើន សម្ពាធ​ឈាម​អាច​កើន ឬ​សាច់ដុំ​បេះដូង​អាច​ក្រាស់​ឡើង អាច​នាំ​ដល់​បញ្ហា​ធ្ងន់ធ្ងរ​ជាង​អំពី​បេះដូង​។ គេង​មិន​គ្រប់​ក៏​អាច​ធ្វើឱ្យ​គាំងបេះដូង​នៅ​មនុស្ស​ចាស់​។​​ ​•​

ជំងឺ​ទឹកនោម​ផ្អែមៈ​​តាម​ពួក​ជំនាញ​ការឱ្យដឹងថា ស្ថានភាព​គេង​មិន​លក់ ពុំ​ត្រឹមតែ​ធ្វើឱ្យ​ទ្រុឌទ្រោម​សរីរាង្គ​ប៉ុណ្ណោះ​ទេ តែ​នៅ​ជា​មូលហេតុ​បង្ក​ជា​បញ្ហា​សុខភាព​ជា​ច្រើន​សម្រាប់ មនុស្ស នោះ​គឺ​ឥទ្ធិពល​ទៅដល់​ទម្ងន់ និង​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម​។ កុមារ​ដែល​គេង​មិន​គ្រប់ ពេល​នៅ​តូច​មានការ​ប្រឈម​កើត ជំងឺ​ទឹកនោម​ផ្អែម​ខ្ពស់​បង្គួរ ពេល​ធំ​ពេញវ័យ​។​​ ​•​
ជំងឺមហារីកៈ ​​ការ​គេង​មិនបាន​គ្រប់គ្រាន់ ក៏​ពាក់ព័ន្ធ​ការកើនឡើង​គ្រោះថ្នាក់​កើត​ជំងឺមហារីក​ដែរ​។ ការស្រាវជ្រាវ​មួយ​កាលពី​ឆ្នាំ​២០០៨ ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី British Journal of Cancer ក្រុម​អ្នកវិទ្យាសាស្ត្រ បានបង្ហាញ​ថា ស្ត្រី​ដែល​គេង​តិចជាង ៦​ម៉ោង​ក្នុង​មួយ​យប់ ងាយ​កើត​ជំងឺ មហារីក​ដោះ​។ ការស្រាវជ្រាវ​មួយ​ផ្សេង ទៀត​នៅ​ឆ្នាំ​២០១០ បង្ហាញថា អ្នក​គេង​តិចជាង​៦​ម៉ោង​ក្នុង​មួយ​យប់ ងាយ​ត្រូវ​ពក​ពោះវៀនធំ អាច​បណ្តាលឱ្យ​កើត​មហារីក​ពោះវៀន​។ ការខ្វះ​ដំណេក ត្រូវ​បាន​បញ្ជាក់ថា ធ្វើឱ្យ​កើន​កម្រិត​រលាក​ហើម​ក្នុង​សរីរាង្គ និង​ជ្រៀតជ្រែក​ទៅ​ក្នុង​បណ្តា​ប្រតិកម្ម​អង្គ​បដិបក្ខ​ទាំង​២ នេះ​សុទ្ធតែ​ពាក់ព័ន្ធ​ដល់​ជំងឺមហារីក​។​​ ​•​បង្កើន​គ្រោះថ្នាក់​បាត់បង់​ជីវិតៈ​​ការស្រាវជ្រាវ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​គេង​មិនបាន​គ្រប់គ្រាន់ និង​កំណើន​គ្រោះថ្នាក់​បាត់បង់​ជីវិត​។ វា​ចង្អុលបង្ហាញ​ថា បុរស​ដែល​ខ្វះ​ដំណេក​ធ្ងន់ធ្ងរ ពិសេស​គឺ​ចំពោះ​អ្នកមាន​អាយុ​ក្រោម​៤៥​ឆ្នាំ មានការ​ប្រឈម​បាត់បង់​ជីវិត​ខ្ពស់ជាង​ទ្វេដង ប្រៀប​នឹង​បុរស​គេង​ល្អ​។ ហើយ​បុរស​ដែល​មាន​ដំណេក​ច្របូកច្របល់​ច្រើនជាង​៣​ដង​ក្នុង​មួយ​យប់ នឹង​មាន​ការ​ប្រឈម​ធ្វើអត្តឃាត​ខ្ពស់ជាង​៥​ដង ប្រៀប​នឹង​បុរស​មាន​ដំណេក​មិន​រង​ឥទ្ធិពល​។ ថ្វី​ត្បិត​ការច្របូកច្របល់​ដំណេក មិន​មាន​ឥទ្ធិពល​ដល់​អត្រា​បាត់បង់​ជីវិត​របស់​ស្ត្រី​ក៏ដោយ តែ​ទាំង​បុរស​និង​ស្ត្រី​ត្រូវ​ច្របូកច្របល់​ដំណេក សុទ្ធតែ​មាន​លទ្ធភាព​ច្រើន​ត្រូវ​លើសឈាម និង​កើត​ជំងឺ​ទឹកនោម​ផ្អែម​៕​

ប្រភព៖iknow

 

  • ការ​​គេង​មិនបាន​គ្រប់គ្រាន់ នឹង​កើត​ជំងឺ​គ្រោះថ្នាក់​ជាច្រើន​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: