គួរ​ផឹកទឹក​ក្រូច​នៅពេល​ព្រឹក

ថ្វី​ត្បិត​ក្នុង​ទឹកក្រូច​ពោធិ៍សាត់ ក៏មាន​បរិមាណ​ស្ករ​កំណត់​មួយ តែ​ជា​ស្ករ​ធម្មជាតិ ហើយ​បរិមាណ​កាឡូរី​ក្នុង នោះ​មាន​មិន​ខ្ពស់​និង​ពិសេស​វា​ជា​ប្រភេទ ភេសជ្ជៈ​មាន​សារជាតិ​ជីវជាតិ​ផ្សេងៗ ។ ទឹកក្រូច​មួយ​កែវ​នៅពេល​ព្រឹក ពុំ​ត្រឹមតែ​ឆ្ងាញ់​មាត់​ប៉ុណ្ណោះ​ទេ តែ​ថែម ទាំង​ល្អ​បំផុត​សម្រាប់​សុខភាព ។​​ ​
១-​ពុំមាន​ជាតិ​ខ្លាញ់​និង​កូ​ឡេ​ស្ដេ​រ៉ូ​ល​​ ​មាន​អាហារ​ផ្អែមៗ​ជាច្រើន ដែល​ខ្លះ​ពុំមាន​ជាតិ​ខ្លាញ់​និង​ខ្លះ​ពុំមាន កូ​ឡេ​ស្ដេ​រ៉ូ​ល តែ​ទឹកក្រូច​នោះ​ពុំមាន​ទាំង ពីរ​យ៉ាង ។ អ្នក​អាចដាក់​ទឹកក្រូច​ក្នុង ទូទឹកកក​ឱ្យ​ត្រជាក់​ឬ​លាយ​ជា​ទឹកក្រូច ក្ដៅ​។ ទោះបី​អ្នក​ផឹក​តាម​រូបភាព​បែប ណា​ក៏​មិន​ធ្វើឱ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្ដេ​រ៉ូ​ល​ដែរ ។​​
២-​ប្រភេទ​ផ្លែឈើ​មួយ​មាន ប្រយោជន៍​ ​អ្នកជំនាញការ​ទូន្មាន​ថា ក្នុង​មួយ ថ្ងៃ​មនុស្ស​ម្នាក់ៗ​គួរ​ទទួលទាន​គ្រប់​៥ ប្រភេទ​ផ្លែឈើ​និង​បន្លែ ។ ចំពោះ​អ្នក មិន​ចូល​ចិ​ត្ដប​ន្លែ​នោះ​ពិតជា​លំបាក​ដើម្បី សម្រេចបាន​តួលេខ​នេះ ។ ប៉ុន្ដែ​ជាមួយ នឹង​ទឹកក្រូច​តែមួយ​កែវ​អ្នក​អាច​បន្ថយ តួលេខ​បន្លែ​ចុះមក​ត្រឹម​៤​ប្រភេទ ។​​
​៣-​សម្បូរ​វីតាមីន C ​វីតាមីន C ជា​សារជាតិ​ប្រឆាំង អុកស៊ីតកម្ម​មួយ​ជួយ​ពន្យឺត​ប្រតិកម្ម របស់​ភាពចំណាស់​កោសិកា និង​បង្ក​- របួស​ឱ្យ​កោសិកា ។ មិនតែប៉ុណ្ណោះ វីតាមីន ជ នៅ​អាចជួយ​បង្កើន​ប្រព័ន្ធ អង្គ​បដិបក្ខ​របស់​អ្នក !​
​៤-​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ ​អ្នកណា​ក៏ដោយ​ដែល​ស្រឡាញ់ ចូល​ចិ​ត្ដ​កីឡា​សុទ្ធតែ​ដឹងថា​ប៉ូ​តា​ស្យូ​ម (​ក៏មាន​ច្រើន​នៅក្នុង​ចេក​) ជា​សារជាតិ​ចាំ បាច់​សម្រាប់​កោសិកា​សាច់ដុំ​ខ្លាំងក្លា និង ទប់ស្កាត់​រមួលក្រពើ ទឹកក្រូច​មួយ​កែវ ពុំ​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន​ប៉ុន្មាន​ឡើយ (​តែ​ប្រមាណ​១៤​ភាគរយ​បរិមាណ​ប៉ូ​តា​ស្យូ​ម​ចាំបាច់​ក្នុង​ថ្ងៃ​) តែ​ក៏​គ្រប់គ្រាន់​សម្រាប់​អ្នក​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​១​ល្អប្រសើរ ។​​
​៥-​ផ្ទុក​អាស៊ីត​ហ្វូ​លិ​ក​​ ​ហ្វូ​លិ​ក​អាស៊ីត គឺ​សំខាន់​ចំពោះ ស្ដ្រី​ទាំងអស់ ពិសេស​គឺ​សំខាន់​ចំពោះ​ស្ដ្រី​មានគភ៌ ឬ​អ្នក​កំពុង​ប្រឹងប្រែង​ឱ្យ មានគភ៌ ។​វា​ជួយ​ទប់ស្កាត់​ពិការភាព ពី​កំណើត​មួយចំនួន​និង​ជួយ​ផលិត​កោ សិ​កា​ឈាម​ល្អ​មាំមួន ។​​
​៦-​បង្កើន​កាល់ស្យូម​​ ​កាល់ស្យូម​ជួយ​ធ្មេញ​និង​ឆ្អឹង រឹងមាំ​ពិសេស​គឺ​ចំពោះ​យុវវ័យ​និង​ស្ដ្រី ក្មេងៗ ។ ព្រោះ​នៅ​វ័យ​នេះ​សរីរាង្គ​យើង​កំពុង​កសាង​នូវ “​អំពី​សុខភាព សម្រាប់​ថ្ងៃ​ខាងមុខ ។ ក្នុង​ទឹកក្រូច​ក៏​ផ្ទុក កាល់ស្យូម​ច្រើន អាស្រ័យ​ហេតុ​នោះ​នឹង សមស្រប​បំផុត​សម្រាប់​អ្នក ពិសេស​ចំពោះ​អ្នកណា​ដែល​មិន​ចូល​ចិ​ត្ដ​ទឹកដោះគោ​”​។​​
៧-​ក្លិន​របស់​ទឹកក្រូច​ធ្វើឱ្យ​អ្នក សុភមង្គល !​ ​ពួក​អ្នកស្រាវជ្រាវ​បាន​ចង្អុល បង្ហាញថា ក្លិន​ក្រូច​ធ្វើឱ្យ​អ្នកផង​- សុភមង្គល ។ វា​នាំមក​នូវ​ក្លិន​របស់​រដូវ ក្ដៅ​និង​ធ្វើឱ្យ​សភាព​ផ្លូវ​ចិ​ត្ដរបស់​មនុស្ស សោមនស្ស​រីករាយ​សប្បាយ​ឡើង ។​​ ​នេះ​ជា​បណ្ដា​មូលហេតុ​ដែល ហេតុអ្វី​ទឹកក្រូច​ជា​ជម្រើស​ដ៏​ឈ្លាសវៃ និង​ល្អប្រសើរ​មួយ​សម្រាប់​សរីរាង្គ​យើង នៅ​រៀងរាល់​ព្រឹក ៕

ប្រភព៖iknow

  • គួរ​ផឹកទឹក​ក្រូច​នៅពេល​ព្រឹក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: