បូសលើប្រដាប់ភេទបុរស

ជម្ងឺបូសលើប្រដាប់ភេទបុរសគឺជាជម្ងឺមួយប្រភេទដែលកើតមានចំពោះលោកអ្នក ដែលរស់នៅមិនស្អាត និងខ្វះអនាម័យក្នុងការស្លៀកពាក់ ជាពិសេសខោទ្រនាប់តែម្ដង។ ប្រសិនបើការព្យាបាលមិនបានត្រឹមត្រូវ និងទាន់ពេលវេលាអាចបណ្ដាលឱ្យអវយវៈភេទ(ប្រដាប់បន្ដពូជ)របស់លោកអ្នកមានបញ្ហាទៅថ្ងៃក្រោយជាមិនខាន។

បូសលើប្រដាប់ភេទបុរស

បូសលើប្រដាប់ភេទបុរសគឺជាការកកើតជាខ្ទុះនៅត្រង់ប្រដាប់ភេទ រួចបង្កទៅជាជម្ងឺបូស។ ហើយជម្ងឺបូសនេះកើតមានទាំងបុរសនិងស្ដ្រី ជាពិសេសក្មេងៗវ័យជំទង់ ដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះថាស្ដាភីឡូកូក រួចក៏រោលក្លាយទៅជាបូសតែម្ដង។

មូលហេតុដែលបណ្ដាលមានបូសលើប្រដាប់ភេទបុរស

មូលហេតុដែលនាំឱ្យកើតជម្ងឺបូសនៅត្រង់ប្រដាប់ភេទនោះ គឺបណ្ដាលមកពីភាពខ្វះអនាម័យពេលដែលលោកអ្នកស្លៀកពាក់ខោអាវមិនបានស្អាត ទើបបណ្ដាលឱ្យជាប់មេរោគស្ដាភីឡូកូកមកជាមួយខោអាវ ជាពិសេសខោទ្រនាប់ ហើយមានប៉ះផ្ទាល់ជាមួយស្បែក បន្ទាប់មកក៏រោលទៅជាបូស។ ប្រសិនបើលោកអ្នកកើតជម្ងឺបូស ហើយយកដៃទៅអេះកន្លែងផ្សេងៗ មេរោគស្ដាភីឡូកូកអាចនឹងរោលទៅកន្លែងនោះតាមរយៈក្រចកដៃបាន។

ផលប៉ះពាល់នៃការកើតបូសលើប្រដាប់ភេទ

ចំពោះអ្នកកើតជម្ងឺបូសនេះ ប្រសិនបើការថែទាំ និងការព្យាបាលមិនបានត្រឹមត្រូវទេ មេរោគស្ដាភីឡូកូកនឹងរីករាលដាលពី កន្លែងមួយទៅកន្លែងមួយទៀត ដែលធ្វើឱ្យអ្នកកើតបូសមានការឈឺចុកចាប់។ លោកអ្នកដែលព្យាបាលមិនបានត្រឹមត្រូវ និងទាន់ពេលវេលានោះ មេរោគស្ដាភីឡូកូកនេះនឹងរាលដាលដល់ក្នុងឈាម ហើយបង្កើតបានជាមេរោគក្នុងឈាម និងធ្វើឱ្យជម្ងឺបូសកើតហើយបាត់ទៅវិញ រួចកើតម្ដងទៀត(កើតច្រើនលើកច្រើនសារ)មិនងាយជាទេ និងបង្កើតបានជាសម្លាកជាច្រើនកន្លែង ដែលធ្វើឱ្យខូចសោភ័ណភាពស្បែក។

វិធីការពារទប់ស្កាត់បូសលើប្រដាប់ភេទបុរស

វិធីការពារដែលប្រសើរបំផុត លោកអ្នកត្រូវចេះអនាម័យខ្លួនប្រាណ ពិសេសត្រូវឧស្សាហ៍កាត់ក្រចកដៃ និងក្រចកជើង ឱ្យបានខ្លី និងទៀងទាត់ ចៀសវាងកុំឱ្យមេរោគទាំងឡាយមកសម្ងំទំនៅក្នុងក្រចក ដែលងាយនឹងបង្ករោគ។ ប្រសិនបើមានការកើតជម្ងឺបូសនៅត្រង់កន្លែងប្រដាប់ភេទ ឬនៅកន្លែងផ្សេងៗទៀត លោកអ្នកគួរតែមកជួបគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់ ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ ចៀសវាងការកើតឡើងម្ដងហើយម្ដងទៀត។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើលោកអ្នកកើតមានជម្ងឺបូសលើប្រដាប់ភេទហើយបានទទួលការព្យាបាលគឺជា ប៉ុន្ដែបញ្ហាសំខាន់អាចកើតឡើង សារជាថ្មីបាន។ វិធីការពារដែលទទួលបានប្រសិទ្ធភាពគឺអនាម័យខ្លួនប្រាណរបស់លោកអ្នកឱ្យបានស្អាតជាប្រចាំ ដូចបានរៀបរាប់ខាង ដើម។ ដូច្នេះនៅពេលដែលលោកអ្នកកើតមានបញ្ហាអ្វីមិនស្រួល លោកអ្នកគួរតែប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យឱ្យបានឆាប់រហ័ស ដោយមិនត្រូវទុកឱ្យអាការនៃជម្ងឺមានសភាពធ្ងន់ធ្ងរនោះទេ៕

ប្រភព៖ baykdang

  • បូសលើប្រដាប់ភេទបុរស已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: