តើអ្នកដឹងទេថា ការសមាធិអាចគ្រប់គ្រងរាងកាយនិងជាគន្លឹះក្នុងការស្រកទម្ងន់

អ្នកអាច​​បំភ្លេចចោល​ការទទួល​ សាឡាដ ហើយនិងការចូលក្លឹបហាត់ប្រាណ​តាំ​ងពីព្រឹក​ព្រលឹម​ក៏បាន​ដែរ​ ហើយនេះគឺជាគន្លឹះ​សំរាប់អ្នកដែលចង់​សម្រ​ក​ទម្ងន់​​ ដែលវិធីសាស្រ្ដទាំងនោះ​​​ត្រូវពឹងផ្នែក​​​ទៅ​លើ​ខ្លួន​របស់​អ្នក​ទាំង​ស្រុង។

អ្នកវិទ្យាសាស្រ្ត​បាន​​អះអាង​ថា ការប្រមូលផ្ដុំអារម្មណ៍ ដែលជាតិចនិច​នៃការធ្វើ​សមាធិ​ ឬ​ការភាវនា​ កំពុងតែក្លាយទៅជា​វិធីសាស្រ្ដមួយ​ដ៏ពេញនិយម​ ​ធ្វើអោយយើង​​​ដឹងអំពីរាងកាយ​របស់​​ខ្លួនដែល​ឃ្លានអាហារមាន​ន័យថា យើងញុំាអាហារ​នៅពេលដែល​យើងឃ្លាន ដូច្នេះយើ​​ង​អាច​​បន្ថយ​​​​​នៃ​ការទទួល​ទានរបស់យើងខណៈពេលមតិមួយចំនួន​បាន​និយាយ​ថា វាដូចជា​កំប្លែង​ខ្លាំង​ណាស់​ដែលការ​សមាធិ​អាច​ជាគុណសម្បត្តិ​សំរាប់​សុ​ខ​ភាព​មាន​គុណ​ប្រយោជន៍​ពីការបាក់ទឹកចិត្ត ​ដើម្បីជួយទៅដល់​ប្រព័ន្ធ​ការពារ​រាងកាយក៏ដូចជាជួយ​អោយ​សំពាធឈាម​ថយចុះ។

យោងតា​មការសិក្សាបានរ​កឃើញថា​​ ការប្រមូល​ផ្ដុំ​ផ្លូវចិត្ត​​ដែលពាក់ព័ន្ធនិងការធ្វើអោយរាំងស្ទះ អារម្មណ៍ដែលច្របូកច្របល់​ ដែល​អាច​ធ្វើអោយអារម្មណ៍ស្ងប់​ ផ្ដោត​អារម្មណ៍​តែ​​​ពេល​​អនាគត​ ហើយស្គាល់ពីខ្លួន​ឯង​ អាចអនុញ្ញាត​អោយ​បញ្ឈប់​អារម្មណ៍ដែល​ឃា្លនអាហារ​របស់រាងកាយ។​ ការ​ពិសោធ​ន៍មួយ​ត្រូវ​បាន​ធ្វើឡើង​​​បញ្ជាក់​អំពី​ការ​ស្គាល់ពីអារម្មណ៍ដែល ជាចេតនានៃចិត្ត​អាចហាម​ឃាត់​​រាងកាយ​នៅពេលដែលយើង​ឃ្លានអាហារ​។

ទីបំផុត​​​ការសិក្សា​ចេញពីសាកលវិទ្យាល័យ​ Wageningen បានធ្វើការវិភា​គ​​ទៅ​លើទិន្នន័យ​ច្រើន​ជាង​៤០០​នាក់​ដែលមាន​ទម្ងន់ធម្មតា (មិនធាត់) ​​នៅ​ក្នុងរយៈពេល​​លើសពីពីរឆ្នាំ​ឬ កន្លះឆ្នាំជាង​​ ដែលបាន​សិក្សាជាលើកដំបូងគេ៕

ប្រភព៖ mylekha

  • តើអ្នកដឹងទេថា ការសមាធិអាចគ្រប់គ្រងរាងកាយនិងជាគន្លឹះក្នុងការស្រកទម្ងន់已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: