អ្នក​បើក​យន្តហោះ​ប្ដូរ​ផ្លូវ​ហោះហើរ ដើម្បី​ឲ្យ​អ្នក​ដំណើរ​ឃើញ​បាតុភូត​ចម្លែក​ដ៏​អស្ចារ្យ​នេះ

ដើម្បី​តែ​បាន​មើល​បាតុភូត​សូរ្យគ្រាស​ដ៏​កម្រ នោះ​គឺ​ព្រះ​ច័ន្ទ​បាំង​ព្រះ​អាទិត្យ​ទាំង​មូល មនុស្ស​ម្នា​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​ធ្វើ​ដំណើរ​ខ្វាត់ខ្វែង ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពោល​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​តែ​បាន​ឃើញ​បាតុភូត​ដ៏​កម្រ​មួយ​នេះ ។

ជាក់​ស្ដែង​ជើង​ហោះហើរ​មួយ​របស់​អាកាសចរណ៍​ Alaska Airlines បាន​សម្រេច​ប្ដូរ​ផ្លូវ​ហោះហើរ​របស់​គេ ដើម្បី​ឲ្យ​អ្នកដំណើរ​ទទួល​បាន​បទពិសោធន៍​ថ្មី និង​មហា​កម្រ​មួយ ដែល​ផ្លូវ​ហោះហើរ​ថ្មី​នេះ អនុញ្ញាត​ឲ្យ​អ្នក​នៅ​លើ​យន្តហោះ​ទាំង​អស់​ មើល​ឃើញ​បាតុភូត​ព្រះ​ច័ន្ទ​បាំង​ព្រះ​អាទិត្យ (សូរ្យគ្រាស) ទាំង​មូល ពី​រយៈ​កម្ពស់​១០.៦៦​គីឡូម៉ែត្រ​ពី​​ដី ។

វីដេអូ​ខ្លី​បង្ហាញ​ពី​បាតុភូត​នេះ ថត​ដោយ​អ្នក​ដំណើរ​លើ​យន្តហោះ​ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម Youtube កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ហើយ​រយៈ​ពេល​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ វា​ទទួល​បាន​អ្នក​ចូល​មើល​លើស​ពី​១​លាន​នាក់​ទៅ​ទៀត ព្រោះ​វា​ជា​អ្វី​ដែល​គ្រប់គ្នា​មិន​ងាយ​នឹង​មាន​ឱកាស​បាន​ឃើញ ៕

សូម​ទស្សនា​វីដេអូ​ដ៏​ពិសេស និង​អស្ចារ្យ​ខាង​ក្រោម​នេះ៖

ប្រភព៖ news.kqube

  • អ្នក​បើក​យន្តហោះ​ប្ដូរ​ផ្លូវ​ហោះហើរ ដើម្បី​ឲ្យ​អ្នក​ដំណើរ​ឃើញ​បាតុភូត​ចម្លែក​ដ៏​អស្ចារ្យ​នេះ已关闭评论
  • 37 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: