យុវតី​បង្ហោះ​រូប​ជាមួយ​ឪពុក​​សង្ហា​ពេក ធ្វើ​​ឲ្យ​គេ​ឯង​ច្រឡំ​ថា​ជា​សង្សារ

រូប​ថត​សមាជិក​គ្រួសារ​​​របស់​យុវតី​​​​​​​ម្នាក់​​មក​ពី​​​​ក្រុង​ Chengdu ខេត្ត​ Sichuan ប្រទេស​ចិន​​កំពុង​ក្លាយ​ជា​ប្រធាន​​​​​​​​ល្បី​ពេញ​​​​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ចិន Weibo ​ក្រោយ​ពេល​មនុស្ស​ជា​ច្រើន​​ស្ទើរ​​​មិន​ជឿ​​នឹង​ភ្នែក​ថា​​​​ឪពុក​ម្ដាយ​​របស់​យុវតី​​មាន​អាយុ​ច្រើន​​​តែ​សម្រស់​​នៅ​ក្មេង​។

យុវតី​បង្ហោះ​រូប​ជាមួយ​ឪពុក​​សង្ហា​ពេក ធ្វើ​​ឲ្យ​គេ​ឯង​ច្រឡំ​ថា​ជា​សង្សារ

តាម​សារព័ត៌មាន​ចិន People’s Daily បាន​ឲ្យ​ដឹង​ថា​ រូប​ថត​​ដើរ​លំហែ​លក្ខណៈ​គ្រួសារ​របស់​យុវតី​ធ្វើ​ឲ្យ​បណ្ដា​​​​អ្នក​​លេង​អ៊ីនធឺណិត​​ជា​ច្រើន​បាន​យល់​ច្រឡំ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​មនុស្ស​ជា​ច្រើន​ គិត​ថា​ឪពុក​​​របស់​​ក្មេង​ស្រី​ដែល​​បច្ចុប្បន្ន​​​​មាន​វ័យ​៤៧​ឆ្នាំ​ គឺ​ជា​មិត្ត​ប្រុស​​របស់​នាង​។ ចំណែក​​ឯ​​ម្ដាយ​របស់​យុវតី​ដែល​មាន​អាយុ​៤៧​​ឆ្នាំ​​ ត្រូវ​មនុស្ស​ជា​ច្រើន​​​ច្រឡំ​ថា​ជា​បង​ស្រី​របស់​​យុវតី​ទៅ​វិញ។

​តាម​ប្រភព​​ពី​​ សារព័ត៌មាន ​Shanghaiist មតិ​មនុស្ស​ជា​​ច្រើន​ជឿ​ថា​​សម្រស់​​វ័យ​ក្មេង​របស់​​សមាជិក​គ្រួសារ​ខាង​លើ​គឺ​​មក​ពី​ហ្សែន​តំណ​ពូជ​ ដែល​​ធ្វើ​ឲ្យ​ពួក​មាន​​នៅ​ក្មេង​ទោះ​បី​អាយុ​​រាង​ជ្រេ​ក៏​ដោយ។ ចំណែក​ លោក​យាយ​របស់​យុវតី​ខាង​លើ​ ក៏​ត្រូវ​បាន​​គេ​ជឿ​ថា​នៅ​រក្សា​សម្រស់​​​​បាន​យ៉ាង​​ល្អ​​​។

យុវតី​បង្ហោះ​រូប​ជាមួយ​ឪពុក​​សង្ហា​ពេក ធ្វើ​​ឲ្យ​គេ​ឯង​ច្រឡំ​ថា​ជា​សង្សារ

​ដោយ​ឡែក​ ​យុវតី​​​​មក​ពី​ប្រទេស​ចិន​​ខាង​​លើ ក៏​បាន​​បង្ហាញ​រូប​​ថត​​​​​​កាល​នៅ​វ័យ​កុមារ​របស់​នាង​ជា​មួយ​​លោក​​ប៉ា​របស់​នាង​ផង​ដែរ។

 

យុវតី​បង្ហោះ​រូប​ជាមួយ​ឪពុក​​សង្ហា​ពេក ធ្វើ​​ឲ្យ​គេ​ឯង​ច្រឡំ​ថា​ជា​សង្សារ យុវតី​បង្ហោះ​រូប​ជាមួយ​ឪពុក​​សង្ហា​ពេក ធ្វើ​​ឲ្យ​គេ​ឯង​ច្រឡំ​ថា​ជា​សង្សារម្តាយរបស់យុវតី

យុវតី​បង្ហោះ​រូប​ជាមួយ​ឪពុក​​សង្ហា​ពេក ធ្វើ​​ឲ្យ​គេ​ឯង​ច្រឡំ​ថា​ជា​សង្សារ

យុវតី​បង្ហោះ​រូប​ជាមួយ​ឪពុក​​សង្ហា​ពេក ធ្វើ​​ឲ្យ​គេ​ឯង​ច្រឡំ​ថា​ជា​សង្សារ

រូប​ពី​ឆ្វេង​មក​ស្ដាំ: ម្ដាយពុក លោក​យាយ និង​យុវតី

យុវតី​បង្ហោះ​រូប​ជាមួយ​ឪពុក​​សង្ហា​ពេក ធ្វើ​​ឲ្យ​គេ​ឯង​ច្រឡំ​ថា​ជា​សង្សារ

ប្រភព៖ news.sabay

 

  • យុវតី​បង្ហោះ​រូប​ជាមួយ​ឪពុក​​សង្ហា​ពេក ធ្វើ​​ឲ្យ​គេ​ឯង​ច្រឡំ​ថា​ជា​សង្សារ已关闭评论
  • 43 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: