មហាសេដ្ឋីរុស្ស៊ីម្នាក់ ចង់អាប់ឡូតខួរក្បាលរបស់ខ្លួនឲ្យក្លាយជាកុំព្យូទ័រ ដើម្បីមានជីវិតអមតៈ

អ្នកជំនួយជនជាតិរុស្ស៊ីម្នាក់ កំពុងរៀបចំគម្រោងមួយ ដើម្បីធ្វើឲ្យខ្លួនអាចរស់រានមានជីវិតជារៀងរហូត ដោយការអាប់ឡូតខួរក្បាលរបស់ខ្លួន ឲ្យក្លាយទៅជាកំព្យូទ័រ។

លោក Dmitry Itskov ដែលជាអ្នកប្រកបជំនួញតាមរយៈបណ្តាញអ៊ីនធឺណែត គឺជាស្ថានិកនៃក្រុមហ៊ុន 2045 Intiative ដែលជាអង្គការមួយ សហការជាមួយបណ្តាញក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីអភិវឌ្ឍន៍គម្រោងមួយ ដែលលោកហៅថា «Cybernetic immortality» នារយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។

មហាសេដ្ឋីរុស្ស៊ីម្នាក់ ចង់អាប់ឡូតខួរក្បាលរបស់ខ្លួនឲ្យក្លាយជាកុំព្យូទ័រ ដើម្បីមានជីវិតអមតៈ

លោក Itskov អាយុ ៣៥ឆ្នាំ បានយល់ឃើញថា បើសិនគ្មានបច្ចេកវិទ្យានេះទេ រូបលោកប្រហែលជាស្លាប់នៅមុនឆ្នាំ២០៥០។ ប៉ុន្តែ តាមរយៈការសិក្សាលម្អិតលើខួរក្បាលរបស់មនុស្ស និងការផ្ទេរស្មារតីរបស់លោកឲ្យក្លាយទៅជាកុំព្យូទ័រវិញ វានឹងអាចជួយឲ្យរូបលោក អាចរស់នៅបានយូរអង្វែង ដោយមិនខ្វល់ថា រូបលោកត្រូវរស់នៅលក្ខណៈបែបកុំព្យូទ័រ ឬបែបរូបភាព Hologram ឡើយ។

មហាសេដ្ឋីរុស្ស៊ីម្នាក់ ចង់អាប់ឡូតខួរក្បាលរបស់ខ្លួនឲ្យក្លាយជាកុំព្យូទ័រ ដើម្បីមានជីវិតអមតៈ

ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន BBC លោកបាននិយាយថា «នៅក្នុងរយៈពេល ៣០ឆ្នាំទៀត ខ្ញុំធានាថា ពួកយើងនឹងអាចរស់នៅជារៀងរហូត។ ខ្ញុំមានជំនឿ ១០០ភាគរយ ថាវានឹងកើតឡើង។ បើមិនដូច្នេះ ខ្ញុំក៏មានហ៊ានអះអាងដែរ។»

យោងតាមវេបសាយរបស់ 2045 Initiative បានបង្ហាញថា គម្រោងនឹងចាប់ផ្តើមពីការបង្កើត មនុស្ស Avatar ដែលជាប្រភេទមនុស្សយន្ត អាចគ្រប់គ្រងបានដោយចិត្ត និងបញ្ជូនព័ត៌មានត្រលប់ទៅកាន់ខួរក្បាលអ្នកប្រើប្រាស់ តាមរយៈទំនាក់ទំនង (Interface) ខួរក្បាល និងកំព្យូទ័រ  នៅមុនឆ្នាំ២០២០។

មហាសេដ្ឋីរុស្ស៊ីម្នាក់ ចង់អាប់ឡូតខួរក្បាលរបស់ខ្លួនឲ្យក្លាយជាកុំព្យូទ័រ ដើម្បីមានជីវិតអមតៈ

យ៉ាងណាក៏ដោយ នេះគឺជាគម្រោងដ៏មានមហិច្ឆតាមួយ ព្រោះថា មានការតស៊ូមតិមួយនៅក្នុងសហគមន៍វិទ្យាសាស្រ្តលើបញ្ហា ថាតើភាពស៊ាំញ៉ាំនៃខួរក្បាលរបស់មនុស្សពិតជាអាចធ្វើការជំនួសដោយម៉ាស៊ីន បានពិតមែន ឬយ៉ាងណានោះ៕

ប្រភព៖ mylekha

  • មហាសេដ្ឋីរុស្ស៊ីម្នាក់ ចង់អាប់ឡូតខួរក្បាលរបស់ខ្លួនឲ្យក្លាយជាកុំព្យូទ័រ ដើម្បីមានជីវិតអមតៈ已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: