ឯកឧត្តម សម រង្ស៊ី ថា គង់ រ៉ៃ​យ៉ា បញ្ចេញមតិ​តាមបែប​ប្រជាធិបតេយ្យ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ចាត់ទុក​ការកាត់ទោស​យុវជន គង់ រ៉ៃ​យ៉ា ពាក់ព័ន្ធ​និង​ការលើកឡើង​ពី​ពាក្យ​ថា បដិវត្តន៍​ពណ៌​នោះ ជា​រឿង​មិនត្រូវ​ឡើយ​។ លោក​ថា ការកាត់ទោស​និស្សិត​រូបនេះ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨ ខែ គឺជា​ការបង្ហាញ​ពី​ភាព​សាហាវ​ឃោ​ឃៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ប្រមុខ​បក្សប្រឆាំង​រូបនេះ យល់ថា ការប្រើ​ពាក្យ​បដិវត្តន៍​ពណ៌​របស់​យុវជន គង់ រ៉ៃ​យ៉ា នេះ​គឺ​គ្រាន់តែ​ជាការ​បញ្ចេញមតិ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី តាមបែប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ មិនអាច​ចាត់ទុកថា​ជាការ​ញុះញង់​ឲ្យ​មាន​ការប្រើ​អំពើហិង្សា​ឡើយ​។

​ឯកឧត្តម សម រង្ស៊ី ដែល​មិន​ពេញចិត្ត​ការកាត់ទោស​លើ​យុវជន​ដែល​ប្រើពាក្យ បដិវត្តន៍​ពណ៌​នេះ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មានការ​សោកស្ដាយ​យ៉ាងខ្លាំង ដោយ​បានទទួល​ព័ត៌មាន​ថ្ងៃនេះ ថា​យុវជន​ឈ្មោះ គង់ រ៉ៃ​យ៉ា ត្រូវបាន​តុលាការ​កាត់ទោស​ដោយ​អយុត្តិធម៌​ជាទីបំផុត អោយ​ជាប់ពន្ធនាគារ​រយៈពេល ១៨ ខែ ដោយសា​ម៉ី​ខ្លួន​គ្រាន់តែ​បាន​លើក​ពាក្យ “​ប​ដិ​វត្ដ​ន៍​ពណ៌​” មក​និយាយ​។ ការកាត់ទោស​និស្សិត​ឈ្មោះ គង់ រ៉ៃ​យ៉ា នេះ ជាការ​បង្ហាញ​នូវ​ភាព​សាហាវឃោរឃៅ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​បំភិតបំភ័យ គម្រាមកំហែង និង​គាបសង្កត់​យុវជន​ខ្មែរ​រាប់លាន​នាក់ ដែល​ស្រលាញ់​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ ដូច​និស្សិត គង់ រ៉ៃ​យ៉ា ដែរ​»​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត​មុននឹង​ឡើងរ​ថយ​ន្ថ​ពន្ធនាគារ​នោះ យុវជន គង់ រ៉ៃ​យ៉ា បានចាត់ទុក​ការកាត់ទោស​លើ​រូប​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌​។ ហើយ​គ្រួសារ​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​លើ​ករណីនេះ ដើម្បី​ប​ន្ថូ​បន្ថយទោស​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​យុវជន គង់ រ៉ៃ​យ៉ា និស្សិត​សាកលវិទ្យាល័យ​ខេមរៈ ឲ្យ​ជាប់ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់ពី​យុវជន​រូបនេះ ប្រកាស​ធ្វើ​បដិវត្ត​ពណ៌​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) កាលពី​ឆ្នាំមុន​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​