រដ្ឋសភា ទទួលបាន​សំណើសុំ​រុះរើ​គណៈរដ្ឋមន្ត្រី ពី​រដ្ឋាភិបាល

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋសភា​ជាតិ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នៅមុននេះ​ថា រដ្ឋសភា​ទទួលបាន​លិខិត​ស្នើសុំ​រុះរើ​គណៈរដ្ឋមន្ត្រី​ពី សម្តេច​ហ៊ុន សែន ដែល​ខ្លឹមសារ​នៃ​សំណើ​នោះ គឺ​ស្នើសុំ​រុះរើ​គណៈរដ្ឋមន្ត្រី និង​បន្ថែម​សមាភាព​គណៈរដ្ឋមន្ត្រី។ លោក​អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំ​បានទទួល​លិខិត​នេះ នៅ​ម៉ោង១១ព្រឹក​ថ្ងៃទី ១៦ខែ មីនា​នេះ »។

យ៉ាងណាក៏ដោយ លោក ឡេង ប៉េង ឡុង នៅ​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា តើ​សំណើសុំ​រុះរើ​គណៈរដ្ឋមន្ត្រី ពី​សម្តេចនាយក​មន្ត្រី​ហ៊ុន សែន នៅពេលនេះ នឹងត្រូវ​ដាក់​ចូ​ល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅពេលណា​នៅឡើយ។

ទាក់ទង​នឹង​បំណង​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាសឲ្យដឹងកាលពី​ថ្ងៃទី២៥ខែកុម្ភៈ​កន្លងទៅ នៅក្នុង​ពិធី​បូកសរុប​ការងារ​ឆ្នាំ២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៦របស់​ក្រសួងមហាផ្ទៃ។ ក្រោយពី​ឡើងកាន់​អំណាច​អស់​រយៈពេល​ជាង២ឆ្នាំ​ក្នុង​អាណត្តិ​ទី៥រួចមក សម្តេច ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា តើ​សម្តេច​គួរ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ឆ្នាំ២០១៦នេះ​ឬទេ បើ​មន្ត្រី​គាត់​មួយចំនួន​ធ្វើការ​មិនល្អ។ សម្តេច​បញ្ជាក់ថា៖«ខ្ញុំ​កំពុងតែ​គិត ខ្ញុំ​កំពុងតែ​គិត បើ​ទុក​ងាប់​ខ្ញុំ»។

គេ​ក៏​នៅ​មិនដឹងទេថា តើ​ជាការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ចាស់​ចេញ ហើយ​បញ្ចូល​រដ្ឋមន្ត្រី​ថ្មី ឬ​ជាការ​ផ្ទេរ​ភារកិច្ច​រដ្ឋមន្ត្រី​ចាស់​ទៅកាន់​ក្រសួងផ្សេង?  គេក៏មិនដឹងដែរ ថាតើ​ក្រសួង​ណាខ្លះ នឹងត្រូវ​ផ្លាស់ប្តូរ​? ប៉ុន្តែ​បើតាម​មតិ​មួយចំនួន​បាន​លើកឡើងថា ក្រសួង​ដែល​នឹង​អាច​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ រួមមាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងកសិកម្ម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួងសុខាភិបាល-ល-។ ប៉ុន្តែ​ព័ត៌មាន​ពិត​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ៕


សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​