តើរដ្ឋមន្ត្រី​ណា ទៅ​កាន់​ក្រសួង​ណាខ្លះ?

នៅ​ក្នុង​លិខិត​ស្នើ​រុះរើ​គណៈ​រដ្ឋមន្ត្រី​ដែល​សម្តេច ហ៊ុន សែន ផ្ញើរទៅ​រដ្ឋសភា​នៅ​ថ្ងៃទី​១៦​មីនា មានទាំង​រដ្ឋ​មន្ត្រី​ចូល​និវត្តន៍ រដ្ឋ​មន្ត្រី​ខ្លះ​ត្រូវ​ប្តូរ​ក្រសួង និង​ក្រសួង​ខ្លះ​ត្រូវ​បំបែក​ជា​ពីរ​ផង​។ នេះ​បើតាម​ប្រភព័ត៌មានពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ ដែលគួរឲ្យទុកចិត្ត​បាន។

ប្រភព​ព័ត៌មាន​ដដែល​បាន​បង្ហើប​ឲ្យដឹងថា លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ទំនង​ជា​ត្រូវទៅកាន់​ក្រសួង​កសិកម្ម​វិញ។ ប៉ុន្តែ​គេ​មិនដឹងថារដ្ឋមន្ត្រី ក្រសួង​កសិកម្មបច្ចុប្បន្ន​នឹង​ត្រូវ​ផ្លាស់ទៅកាន់ដំណែង​អ្វី​វិញ​នោះទេ។ 

ចំណែកឯ​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង ទំនងជា​ត្រូវ​ចូល​និវត្តន៍ ហើយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ស៊ុន ចាន់ថុល ទំនងជា​អាច​មកកាន់ក្រសួង​ការបរទេស​វិញ។ នេះ​បើតាម​ប្រភពព័ត៌មាន​ដដែល។ ប៉ុន្តែ​តើ​ឥស្សរជន​ណា​នឹង​ត្រូវ​កាន់ដំណែង​ក្រសួង​ពាណិជ្ជ​កម្ម គេ​នៅមិនទាន់អាច​ដឹង​នៅឡើយ។

មាន​ក្រសួង​ចំនួន​២​ដែល​ត្រូវ​សម្តេច​នាយករដ្ឋមន្ត្រីស្នើ​បំបែក​ជា​ពីរ នោះគឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងអប់រំ និង​យុវជន​និង​កីឡា។

ដំណែង​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ ដែល​ទើបតែ​ត្រូវ​នាយករដ្ឋមន្ត្រី​ស្តីបន្ទោស​ថា ជា​ក្រសួង​ស្ពឹក​ស្រពន់ជាងគេ​នោះ ក៏ទំនង​ជា​នឹង​ត្រូវ​ផ្លាស់ប្តូរដែរ។ នេះបើយោងតាម​ប្រភព​មន្រ្តីជាន់ខ្ពស់ដដែល៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​