ADB ត្រៀម​ហិរញ្ញប្បទាន​ជាង​៧០០​លាន​ដុល្លារ​ដល់​កម្ពុជា​

​ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB) បានអនុម័ត​ឯកសារ​ស្តីពី​ផែនការ​ប្រតិបត្តិការ​ធុរកិច្ច​ប្រចាំ​ប្រទេស​ឆ្នាំ​២០១៦-២០១៨ ។ ឯកសារ​នេះ ជា​ផែនការ​កំណត់​ពី​ទំហំ​ហិរញ្ញប្បទាន​ដែល​ADB គ្រោង​នឹង​ផ្តល់​មក​ឲ្យ​កម្ពុជា លើ​កម្មវិធី និង​គម្រោង​អភិវឌ្ឍន៍​នានា​។ នេះ​ជាការ​បញ្ជាក់​របស់ លោក SAMIUELA TUKUAFU នាយក​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​ជាមួយ​លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ។

​ហិរញ្ញប្បទាន​ដែល ADB គ្រោង​ផ្តល់​ឲ្យ​កម្ពុជា​នោះ មាន​ទឹកប្រាក់​ប្រមាណ​៧២៧​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទាន​ទំហំ​២៤១​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៦​នេះ ចំនួន​២៦៦​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៧  និង​ចំនួន​២២០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨ ។

​សូម​បញ្ជាក់ដែរថា ឯកសារ​ស្តីពី​ផែនការ​ប្រតិបត្តិការ​ធុរកិច្ច​ប្រចាំ​ប្រទេស​ឆ្នាំ​២០១៦-២០១៨​នេះ​ផ្តោតលើ​ការអភិវឌ្ឍ​វិស័យ​អាទិភាព​មួយចំនួន​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៣​របស់​រដ្ឋាភិបាល ដែល​រួមមាន​ទី​១. ការតភ្ជាប់​តំបន់​ដាច់ស្រយាល​រវាង​ទីក្រុង និង​ជនបទ ដោយ​ផ្តោតលើ​វិស័យ​អាទិភាព ដូចជា​កសិកម្ម ដឹកជញ្ជូន និង​ការផ្គត់ផ្គង់​ទឹកស្អាត អនាម័យ​ជនបទ និង​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។ ទី​២. ការអភិវឌ្ឍ​សង្គម និង​ធនធានមនុស្ស ដោយ​ផ្តោ​លើ​វិស័យ​អប់រំ ពិសេស​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។ ទី​៣. ជំរុញ​ការគ្រប់គ្រង​លើ​វិស័យ​សាធារណៈ ដែល​គាំទ្រ​ដល់​ការអនុវត្ត​កំណែទម្រង់​សំខាន់ៗ ដូចជា​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​កំណែទម្រង់រដ្ឋបាល​សាធារណៈ ជាពិសេស​នៅ​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ការអភិវឌ្ឍ​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​៕

​ប្រភព​៖ AKP

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​