កម្ពុជា​តៀម​ទទួលភ្ញៀវ​ទេសចរ​តាម​អាកាសយានដ្ឋាន ៥​លាន​នាក់​ក្នុង​មួយឆ្នាំ​

​ភ្នំពេញ​៖ ស្ថានីយ​ចេញដំណើរ​ថ្មី​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (Phnom Penh International Airport) ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ ក្រោយពី​ស្ថានីយ៍​នេះ ត្រូវបាន​សាងសង់​អស់​រយៈពេល​ជាង ២​ឆ្នាំ​។ ក្រុមហ៊ុន​វិនិយោគ​បារាំង​បាន​ចំណាយ​ថវិកា​ជាង ១​រយ​លាន​ដុល្លារ ដើម្បី​សង់​ស្ថានីយ​ចេញដំណើរ​ថ្មី​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា ស្ថានីយ​បន្ថែម​ថ្មី​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ទ្វេដង​ត្រៀម​ទទួលភ្ញៀវ​ទេសចរណ៍ ៥​លាន​នាក់​ក្នុង​មួយឆ្នាំ​និង​បម្រើ​តម្រូវការ​ទេសចរណ៍ ក្នុង​រយៈពេល​ពី​ចន្លោះ​ពី ៥ ដល់ ៨​ឆ្នាំ​ខាងមុខ​។​

​ក្រោយពី​ពិធី​សម្ពោធ​ស្ថានីយ​ចេញដំណើរ​ថ្មី​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (Phnom Penh International Airport) នៅ​ថ្ងៃទី​១៦ ខែមីនា​នេះ សម្តេច ហ៊ុន សែន បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​៖«​រហូតមកដល់​ពេលនេះ​កម្ពុជា​បានទទួល​បាន​ភ្ញៀវ​ទេសចរណ៍​បាន​កើតឡើង​រហូតដល់ ៤​លាន ៧​សែន​នាក់​ហើយ​ហើយ​ទាំងនេះ​ដោយសារតែ​កម្ពុជា​មា​នស​ន្តិ​ភាព​ពេញលេញ និង​ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​ជាពិសេស​កម្ពុ​ជាមាន​តំបន់​ទេសចរណ៍​ដែលមាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​»​។​

កម្ពុជា​តៀម​ទទួលភ្ញៀវ​ទេសចរ​តាម​អាកាសយានដ្ឋាន ៥​លាន​នាក់​ក្នុង​មួយឆ្នាំ​

​ក្រៅពីនេះ សម្តេច​បានស្នើ​មន្ត្រី​បម្រើ​ការងារ​គ្រប់ផ្នែក​ទាំងអស់​នៅ​អាកាសយានដ្ឋាន​ទូទាំងប្រទេស​ឲ្យ​យកចិត្តទុកដាក់​ធ្វើ​ការងារ​អោយបាន​ល្អ បម្រើ​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​និង​ផ្តល់​ភាពកក់ក្តៅ​ទំនុកចិត្ត​ជូន​ភ្ញៀវ ដើម្បី​ពួកគេ​ចង់​ទស្សនា​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​។​

​សម្តេច​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​សូមកុំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​និយាយថា​កម្ពុជា​លំបាក​ណាស់​ចាប់តាំងពី​ចុះ​យន្តហោះ​មក ផ្ទុយទៅវិញ​ប្រសិនបើ​យើង​បំរើសេវា​បានល្អ​នោះ ភ្ញៀវ​ទេសចរណ៍​បរទេស​នឹង​អាច​នាំ​បងប្អូន​សាច់ញាតិ​និង​មិត្តភក្តិ​របស់គេ​មកកាន់​តែ​ច្រើ​ថែមទៀត​»​។​

​ជាមួយគ្នា​ដែរ លោក សុខ អាន​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ក្រុមហ៊ុន​សម្បទាន​ព្រលានយន្តហោះ​កម្ពុជា​ថា ស្ថានីយ៍​អ្នកដំណើរ​ថ្មី​នេះ​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​បណ្តាលមកពី​កំណើន​យ៉ាងខ្លាំង​នៃ​ចំនួន​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​សម្រាប់ ៥​ឆ្នាំ​ខាងមុខ​ទៀតហើយ​កម្ពុជា​ត្រូវមាន​អាកាសយានដ្ឋាន​ខ្នាត​អន្តរជាតិ​កាន់តែ​ទំនើប​ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

កម្ពុជា​តៀម​ទទួលភ្ញៀវ​ទេសចរ​តាម​អាកាសយានដ្ឋាន ៥​លាន​នាក់​ក្នុង​មួយឆ្នាំ​

​បើតាម​ប្រសាសន៍​លោក សុខ​អាន វិស័យ​ទេសចរណ៍​មានការ​អភិវឌ្ឍ​យ៉ាង​លឿន តាមរយៈ​គោលនយោបាយ​បើកចំហរ​ជើងមេឃ​របស់​រដ្ឋាភិបាល ដែល​ជំរុញ​កំណើន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ចំនួន​ពី ២​សែន​នាក់ នៅ​ឆ្នាំ​១៩៩៧ រហូតដល់​ជាង ៤,៧ លាន​នាក់ នៅ​ឆ្នាំ​២០១៥ កន្លងមក​។​

កម្ពុជា​តៀម​ទទួលភ្ញៀវ​ទេសចរ​តាម​អាកាសយានដ្ឋាន ៥​លាន​នាក់​ក្នុង​មួយឆ្នាំ​

​សមិទ្ធិផល​ថ្មី នាពេលនេះ រួមមាន ការសាងសង់​ពង្រីក​ស្ថានីយ៍​អ្នកដំណើរ​ទំហំ ៣១.០៥២ ម៉ែត្រការ៉េ  ដែលមាន​លទ្ធភាព​ទទួល​អ្នកដំណើរ​ចំនួន ៥​លាន​នាក់​ក្នុង​មួយឆ្នាំ ការបំពាក់​បរិក្ខារ​ត្រួតពិនិត្យ​ទំនើប​ថ្មី​និង​កន្លែង​ត្រួតពិនិត្យ​ស្ថានីយ​ចេញដំណើរ ដើម្បី​ធានា​ប្រតិបត្តិការ​អាកាសយានដ្ឋាន​កាន់​តែមាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​បន្ថែមទៀត​។ គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥ កន្លងមក អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា​បានទទួល​អ្នកដំណើរ​ស​រុ​ប​ចំនួន ៦,៤​លាន​នាក់​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​