Htin Kyaw៖ តំណែង​ប្រធានាធិបតី​ជា​ជ័យជម្នះ​របស់​បងស្រី​ស៊ូ​ជី និង​ប្រជាជន​មី​យ៉ាន់​ម៉ា​

​លោក Htin Kyaw  ត្រូវបាន​សភា​សហភាព​មី​យ៉ាន់​ម៉ា បោះឆ្នោត​គាំទ្រ​ជា​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​នៅ​អាណត្តិ​ថ្មី​ជំនួស​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ថេ​ន សេន​។ តំណែង​ប្រធានាធិបតី មិនមែន​រឿង​ចៃដន្យ​នោះទេ ពោលគឺ​បើ​មិន​មានការ​ជ្រោមជ្រែង​ពី​ប្រមុខ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី នោះទេ លោក Htin Kyaw ក៏​មិនអាច​បាន​តំណែង​នេះដែរ​។​

​លោក Htin Kyaw ប្រធានាធិបតី​ត្រៀម​ចូលកាន់​តំណែង បាន​អះអាងថា​ជ័យ​ជ​ម្នៈ​នៃ​ការ​តំណែង​ប្រធានាធិបតី​របស់លោក «​គឺជា​ជ័យ​ជ​ម្នៈ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ហើយ​វា​ក៏​ជា​ជ័យ​ជ​ម្នៈ​របស់​បងស្រី​អ៊ុង​សាន ស៊ូ​ជី​ផងដែរ​»​។ នេះ​គឺជា​សុន្ទរកថា​ដំបូង​ហើយ​របស់លោក Htin Kyaw ទៅកាន់​អ្នកសារព័ត៌មាន ក្រោយពី​លោក​ជាប់​ជា​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​។ បច្ចុប្បន្ន លោក​មាន​អាយុ​៦៩​ឆ្នាំ ពោលគឺ​ប្អូន​លោកស្រី ស៊ូ​ជី មួយឆ្នាំ​។​

​លោក Htin Kyaw បាន​សង្កត់ធ្ងន់​ដែរ​ថា « ខ្ញុំ​ក្លាយជា​ប្រធានាធិបតី ក៏​ព្រោះតែ​ឆន្ទៈ​ដ៏​ល្អ និង​ភាព​ស្មោះ ត្រង់​របស់​ប្រជាជន​»​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក Htin Kyaw គឺជា​ប្រធានាធិបតី​ដំបូង​គេ​ហើយ​ក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា ក្នុង​រយៈពេល​៥​ទសវត្សរ៍ ដែលមាន​សាវតា​ជា​ជន​ស៊ីវិល​។ ហើយ​ការឈាន​មកដល់​តំណែង​ប្រធានាធិបតី ក៏​ព្រោះតែ​លោក ត្រូវបាន​មេបក្ស​សំឡេង​ភាគច្រើន​ក្នុង​សភា​លោកស្រី​ស៊ូ​ជី តែងតាំង​ផងដែរ​។

​អ្វី​គួរកត់សម្គាល់​នោះ លោក​ប្រធានាធិបតី​ជិត​កាន់តំណែង Htin Kyaw គឺ​ជំនួយការ និង​មនុស្ស​ជំនិត​បំផុត​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​។ ឥស្សរជន​វ័យ​៦៩​ឆ្នាំ​រូបនេះ គឹជា​មិត្តភក្តិ​របស់​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី តាំងពី​វ័យ​កុមារ​មកម្ល៉េះ​។ វត្តមាន​របស់លោក​ស្រី​សូ​ជី នៅក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ គឺ​តែងតែមាន​លោក Htin Kyaw ជានិច្ច​។

​ក្រៅពី​ការបណ្តុះបណ្តាល​លើ​វិស័យសេដ្ឋកិច្ច​នៅក្នុង​ប្រទេស លោក Htin Kyaw ក៏បាន​បញ្ចប់​ការសិក្សា​ក្រៅប្រទេស​ក្នុងនាម​ជា​ជ័យលាភី​អាហារ​រូបករណ៍​នៅ​ចក្រភព​អង់គ្លេស​ផងដែរ​។ បន្ថែម​ពី​មាន​តួនាទី​ជា​មន្ត្រីជាន់ខ្ពស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​មិត្តភក្តិ​តស៊ូ​ច្រើន​ទស្សវត្សរ៍​ហើយ​នោះ លោក Htin Kyaw ក៏​ជា​កវី និង​ជា​អតីត​អ្នក​បើកឡាន​ផ្ទាល់​ឲ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ។​

​យ៉ាងណាក៏ដោយ វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ចំពោះ​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​ស៊ូ​ជី ដែល មិនអាច​មានលទ្ធភាព​ក្នុងការ​ក្លាយជា​ប្រធានាធិបតី​បាន ដ្បិត​មានការ​ហាមឃាត់​ពី​មាត្រា​៥៩ នៃ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​។ តែ​លោកស្រី​ស៊ូ​ជី ធ្លាប់បាន​អះអាង​ជាច្រើនលើក​ច្រើនសារ​រួចទៅហើយ​ថា លោកស្រី នឹងមាន​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត ដែល​នេះ ចង់​មានន័យថា ប្រធានាធិបតី​ថ្មី ក៏ត្រូវ​ដើរ​តាម​គន្លង​នយោបាយ និង​ការបង្គាប់បញ្ជា​របស់លោក​ស្រី​ដដែល​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​