​ចិន​ព្រលះ លោកខាងលិច​ដែល​ប្រើ​ស្តង់ដា​ពីរ​ជាន់​ក្នុង​បញ្ហា​សិទ្ធិមនុស្ស​

លោក Hong Lei អ្នកនាំពាក្យក្រសួងការបរទេសចិ​រដ្ឋាភិបាល​ចិន​បានបង្ហាញ​ការខឹង​សម្បារ​ដោយ​ចេញមុខ​ប្រឆាំង និង​ទាត់ចោល​ការរិះគន់​រប​ស់លោក​ខាងលិច​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ចិន​។ ចិន​ក៏​ចាត់ទុក​ការរិះគន់​និង​ចោទប្រកាន់​ចិន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ ថា​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hong Lei បាន​ចេញមុខ​ប្រឆាំង​លោកខាងលិច​ដែល​នាំគ្នា​ចេញ​ប្រើប្រាស់​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដើម្បី​ចេញ​សេចក្តីថ្លែងការណ៍ រិះគន់​និង​ចោទប្រកាន់​ចិន​ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​។

​អ្នកនាំពាក្យ​រូបនេះ​បាន​អះអាងថា រាល់​ការចោទប្រកាន់​ចិន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​និង​លោកខាងលិច​មួយចំនួន​ទៀត​ជា​រៀង​ដែល​មិនអាច​ទទួលយក​បានឡើយ​។ លោក​ថា ការរិះគន់​ក្រោម​ស្លាក​បញ្ហា​សិទ្ធិមនុស្ស​នេះ មិនមែន​ត្រឹមតែ​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​និង​អធិបតេយ្យ​របស់​ចិន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​រំលោភ​លើ​នីតិរដ្ឋ​ផងដែរ​។​

​កាលពី​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​និង​ប្រទេស​លោកខាងលិច ១១ ផ្សេងទៀត​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដោយ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ចិន​និង​រិះគន់​ចិន​ផងដែរ​។ ប៉ុន្តែ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​នេះ​មិន​ត្រូវបាន​ប្រទេស​ជាច្រើន​គាំទ្រ​ឡើយ​ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​តែម្តង​។​

​លោក Hong Lei ថា​៖« គ្មាន​ដំណោះស្រាយ​មួយ​ត្រូវ​ទាំងអស់​ទេ សម្រាប់​ការអភិវឌ្ឍ​សិទ្ធិមនុស្ស​។​ដូច្នេះហើយ​រាល់​ប្រទេស​ទាំងអស់​ចាំបាច​ត្រូវ​អភិវឌ្ឍ​សិទ្ធិមនុស្ស​ដោយ​គិតពី​លក្ខខណ្ឌ​ជាតិ ស្ថា​ភាព​ពិត​ជាក់ស្តែង និង​តម្រូវការ​របស់​ប្រជាជន​»​។ 

​ដោយឡែក អ្នកវិភាគ​បាន​អះអាងថា លោកខាងលិច​បានជ្រើសរើស​យក​ស្តង់ដា​ពីរ​ជាន់​សម្រាប់​ការដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ដោយ​ព្រងើយកន្តើយ​ចំពោះ​ការប្រឹងប្រែង​សម្រេចបាន​ផល​វិជ្ជមាន​របស់​អ្នកដទៃ ហើយ​បិទបាំង​បញ្ហា​ខ្លួនឯង​វិញ​។ ពួកគេ​គិតតែ​ពី​ប្រយោជន៍​និង​ការចង់បាន​របស់ខ្លួន​នៅពេលដែល​ពួកគេ​ក្រឡេក​មើលឃើញ​ការវិវត្តន៍​នៃ​សិទ្ធិមនុស្ស​។​
​ឧទាហរណ៍​ជាក់ស្តែង ប្រទេស​លោក​ខាង​ជានិច្ច​ជា​កាល​ធ្វើជា​មើលមិនឃើញ​ចំណុច​ប្រសើរ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស ការលើកកម្ពស់​នីតិរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ បញ្ចប់​វិសមភាព​ក្នុងការ​អប់រំ​និង​វិស័យ​សុខាភិបាល​នៅ​ចិន​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ អាមេរិក​បាន​ផ្តោត​តែ​លើ​ការប្រឆាំង​ប្រព័ន្ធ​នយោបាយ​ដែល​ធ្វើឡើង​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល​មួយចំនួន​ប៉ុណ្ណោះ ហើយ​អាមេរិក​ក៏​មិនដែល​ខ្វល់​ពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​របស់​ខ្លួន​ទេ​។​

​យោងតាម​ការឃ្លាំមើលរ​បស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ខែឧសភា​ឆ្នាំមុន សហរដ្ឋអាមេរិក​បាន​ធ្វើ​សកម្មភាព​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ដែល​ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ស្នើ​ឲ្យ​ដោះស្រាយ​។ ប៉ុន្តែ​ចុងក្រោយ​លទ្ធផល​កាន់តែ​អាក្រក់​ជាង​មុន​ទៅទៀត​។​

​លោក Hong Lei បន្តថា​៖« រដ្ឋាភិបាល​ចិន​ប្រឹងប្រែង​ខ្លាំង​ដើម្បី​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស ជំរុញ​ការបញ្ចូល​តម្លៃ​ជាស​កល​នៃ​សិទ្ធិមនុស្ស​ក្នុងសង្គម​ចិន​ជាក់ស្តែង រួមទាំង​បន្ត​លើកស្ទួយ​ការអភិវឌ្ឍ​ស្ថានភាព​សិទ្ធិមនុស្ស​ថែម​ទៀតផង​»​។​

​ក្រៅពីនេះ អ្នកវិភាគ​បាន​ផ្តល់យោបល់​ថា  ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​និង​សហការគ្នា​រវាង​ប្រទេស​និង​ប្រទេស​។ ប៉ុន្តែ​លោកខាងលិច​ខ្លះ​បាន​ប្រើប្រាស់​បញ្ហា​នេះ​ជា​លេស​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ ស្តង់ដា​ពីរ​ជាន់​នេះ​និង​ការធ្វើ​ឲ្យ​រឿង​សិទ្ធិមនុស្ស​ទៅជា​រឿង​នយោបាយ​នេះ​នឹង​បង្កើត​ឲ្យ​មាន​ជម្លោះ​តែប៉ុណ្ណោះ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​