សហព័ន្ធ​បាល់​ទាត់ បន្ថែម​សមាជិកថ្មី ខណៈ លោក ជួន ណារិន្ទ​ មិន​ឈរ​ឈ្មោះ​បន្ត

សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​​សមាជិក​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​ថ្មី​​បន្ថែម​ចំនួន​២​រូបទៀត​ នៅ​ក្នុង​មហាសន្និបាត​លើក​ទី​១០​របស់​ខ្លួន នៅ​សណ្ឋាគារ​ភ្នំពេញ កាល​ពី​ព្រឹក​មិញ​នេះ ខណៈ​សមាជិក​ប្រតិបត្តិ​ចាស់​២​រូប​គឺ​លោក ជួន ណារិន្ទ​ និង​លោក ហ៊ុន សាមុត បាន​ផុតអាណត្តិ​នោះ។

kh-10នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រោម​អធិប​តី​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និង​លោក Purushottam Kattel អ្នកអង្កេតសហព័ន្ធកីឡាបាល់ទាត់អាស៊ី នោះ លោក ហ៊ុន សាមុត បាន​ឈរ​បោះ​ឆ្នោត​ជា​ថ្មី ជាមួយ​បេក្ខភាព​ថ្មី​ចំនួន​៨​នាក់​ទៀត ប៉ុន្តែ​លោក ជួន ណារិន្ទ ប្រធាន​ក្លិប​ប៉ូលិស និង​ជា​ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះសីហនុ មិន​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោតបន្ត​ទៀត​ទេ ខណៈ​លោក ខូវ ឆាយ ក៏​បាន​សុំ​ដក​ខ្លួន​ចេញ​ពី​បេក្ខភាព​បោះ​ឆ្នោត​នេះ​ភ្លាមៗ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សល់​ត្រឹម​៨​នាក់​ប៉ុណ្ណោះ។

kh-2

តាម​រយៈ​ការ​បោះ​ឆ្នោត ដែល​មាន​​តំណាង​​សមាគម និង​ក្លិប​ចំនួន​៣៥(អវត្ត​មានខាង​​ខេត្ត​កំពង់ស្ពឺ)​​នោះ លោក ហ៊ុន សាមុត អតីត​សមាជិកគណៈកម្មាធិការ​ប្រតិបត្តិ​ បាន​ចាប់​ឆ្នោត​ជា​ថ្មី ដោយ​​ទទួល​បាន​២៥​សំឡេង ហើយ​ម្នាក់​ទៀត​គឺ​លោក ប៊ុន សុខ មក​ពី​សមាគម​កីឡា​បាល់​ទាត់​ខេត្ត​ព្រៃ​វែង និង​ជា​នាយក​គ្រប់​គ្រង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា ដោយ​ទទួល​បាន​​២៤​សំឡេង ខណៈ​តួនាទី​ជា​​សមាជិកគណៈកម្មាធិការ​ប្រតិបត្តិរបស់​អ្នក​ទាំង​២​នេះ មាន​អាទិភាព​ចាប់​ពី​ឆ្នាំ​២០១៦​នេះ​រហូត​ដល់​ឆ្នាំ​២០២០៕​​

kh-3

 

kh-1

kh-9

kh-8

kh-7

kh-6

kh-5

kh-4