Leicester City ចុះ​ហត្ថលេខា​ជាមួយ​កីឡាករ ដែលត្រូវជា​ក្មួយ​ស្តេច​ប្រ៊ុយណេ

ក្លិប Leicester City បាន​ធ្វើ​ការ​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ ដែល​ត្រូវ​ជា​ក្មួយ​របស់​ស្តេច ស៊ុលតង់ នៃ​ប្រទេស ប្រ៊ុយណេ ដែល​ជា​អ្នកមាន​ជាង​គេ​ម្នាក់​ក្នុង​ពិភព​លោក។

sultanក្មួយប្រុស​ស្តេច​ប្រ៊ុយណេ ឈ្មោះ Faiq Jefri Bolkiah ជា​កីឡាករ​លេង​ខ្សែ​បម្រើ​ស្លាប វ័យ១៧ឆ្នាំ បាន​ចុះ​កុងត្រា​លេង​រយៈពេល ៣​ឆ្នាំ​ជាមួយ​ក្លិប​កំពូល​តារាង Premier League ហើយ​នឹង​ត្រូវ​ផ្ទេរ​ទៅលេង​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ។ Bolkiah ធ្លាប់​លេង​នៅ​ក្លិប​តោ​ខៀវ Chelsea ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មុន​ចំណាយ​ពេល​នៅ​ជាមួយ​កាំភ្លើង​ធំ Arsenal និង Reading។

faiq-jefri-bolkiah

Bolkiah បាន​សរសេរ​នៅក្នុង Instagram ថា «រីករាយ​ក្នុងការ​ប្រកាស​ថា ខ្ញុំ​បាន​ចុះហត្ថលេខា​រយៈពេល​ជាមួយ​ក្លិប​អាជីព​នៅ Leicester។ ខ្ញុំ​ចង់​អរគុណ​ក្រុម​គ្រួសារ​ខ្ញុំ​ទាំង​អស់ និង​មិត្តភក្តិ​ជិតស្និទ​សម្រាប់​ការគាំទ្រ​រូបខ្ញុំ។ ថែម​ទាំង​រីករាយ​ក្នុង​ការជួប​ម្ចាស់​ក្លិប​ដោយ​ផ្ទាល់។ មិន​អាច​ទន្ទឹង​រង់ចាំ​ក្នុងការ​ចាប់ផ្តើម​នោះឡើយ»។ Bolkiah ធ្លាប់​លេង​ជា​កីឡាករ​ជម្រើស​ដំបូង​របស់​ក្លិប Chelsea អាយុ​ក្រោម ១៨ឆ្នាំ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​នឹង​ត្រូវ​ផ្ទេរ​ទៅ​លេង​នៅ​កីឡដ្ឋាន King Power (Leicester) នេះ​ដើម្បី​រក​ឳ​កាស​លេង​ក្នុង​ជម្រើស​ទីមួយ៕