ប្រកួតកីឡាដណ្តើម ជើងឯកគប់បាល់ Dodgeball នៅកម្ពុជា ចាប់ផ្តើមនៅថ្ងៃ ១៩មីនា

ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាគប់បាល់ (Dodgeball បាល់បែបអាមេរិក) ដណ្តើមជើងឯកលើកទី ២នៅភ្នំពេញ នឹងចាប់ផ្តើមថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០១៦  ចាប់ពីម៉ោង១០ព្រឹកដល់ ម៉ោង៣រសៀល នៅក្លឹបកីឡា Premium ទួលគោក ភ្នំពេញ។ 

លោក ចន ម៉ាំងហ្គើ ស្ថាបនិក និងជាអ្នករៀបចំកីឡា ប្រកួតគប់បាល់ នៅភ្នំពេញ បានឲ្យដឹងតាមរយៈ សេចក្តីជូនដំណឹង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នេះថា “ការប្រកួតនេះ នឹងមានក្រុមកីឡាករជាតិ និងបរទេសចូលរួមប្រមាណ ៨០នាក់ មកពីស្ថាប័នផ្សេងៗ ដូចជាអង្គការក្រៅរដ្ឋាភិបាល  ពាណិជ្ជករ និងសិស្ស និស្សិត មហាវិទ្យាល័យ ពួកគេនឹងធ្វើការប្រកួត បង្ហាញពីសមត្ថភាព ក៏ដូចជាជំនាញនៃ កាលេងបាល់គប់រៀងៗខ្លួន”។ 

លោក ចន ម៉ាំងហ្គើ បានឲ្យដឹងទៀតថា ការប្រកួតបាល់គប់គឺជា ការប្រកួតដែលមាន លក្ខណៈប្លែកពិសេស និងមានភាពខុសគ្នាពីកីឡាធម្មតា ហើយក្រុមនីមួយៗ នឹងត្រូវបានតំរូវអោយ បង្កើតរហ័សនាមក្រុម ជាមួយនឹងការណែនាំក្រុម ធ្វើការរចនាម៉ូដឯកសណ្ឋាន ការសំដែងក្បាច់រាំ បង្ហាញម៉ូត  និងចូលរួមប្រកួតដណ្តើម យកជ័យលាភី កីឡាបាល់គប់ភ្នំពេញ។ 

សូមបញ្ជាក់ថា ក្រោយពីចប់ការប្រកួត នឹងមានកម្មវិធី ប្រគល់ពានរង្វាន់ មេដាយ និងរង្វាន់ជូនដល់ជ័យលាភី៕

ប្រកួតកីឡាដណ្តើម ជើងឯកគប់បាល់ Dodgeball នៅកម្ពុជា ចាប់ផ្តើមនៅថ្ងៃ ១៩មីនា

ប្រកួតកីឡាដណ្តើម ជើងឯកគប់បាល់ Dodgeball នៅកម្ពុជា ចាប់ផ្តើមនៅថ្ងៃ ១៩មីនា