ដេននី មិនខ្វល់ការរិះគន់ សំខាន់នាងសប្បាយចិត្ត

ភ្នំពេញ៖ តារាសម្តែងនាង ដេននី គឺជាតារាស្រីមួយរូប ដែលចាប់ផ្តើមមាន ឈ្មោះបោះសំឡេង និងទទួលបានការ ចាប់អារម្មណ៍ពីមហាជន ទៅលើការស្លៀកពាក់សិចស៊ី បញ្ចេញសាច់ដើមទ្រូង និងសាច់ភ្លៅដើម្បីជាធ្នាក់ ទាក់ទាញប្រជាប្រិយភាពរបស់ខ្លួន ហើយទន្ទឹមនិងការបង្ហាញ ភាពសិចស៊ីរបស់នាង ទាំងអស់នោះជានិច្ចកាល តែងតែឃើញ មានការរិះគន់ជាច្រើន ពីសំណាក់មហាជន ប៉ុន្តែតារារូបនេះហាក់ដូចជា មិនឈឺក្បាលហាលថ្ងៃ និងការរិះគន់នោះឡើយ ដោយនាងបានពោលថា នាងមិនខ្វល់សំខាន់ នាងសប្បាយចិត្តធ្វើវា ។

តារាស្រីនាង ដេននី គឺជាតារាសិចស៊ីមួយដួង ដែលផ្គើននិងការរិះគន់ ព្រោះថាឲ្យតែនាងបង្ហាញ ភាពសិចស៊ីម្តងៗ នាងតែងតែទទួលរង នូវព្រនង់នៃការរិះគន់ ពីសំណាក់មហាជន មិនសំចៃដៃឡើយ តែនាងក៏មិនព្រឺឆ្អឹងខ្នង ឫក៏មានការកែប្រែ ការតុបតែងខ្លួនឡើយ ។

តារាសម្តែងដែលធ្វើឲ្យមហាជន បានស្គាល់នាង តាមរយៈការស្លៀកពាក់សិចស៊ី និងតាមរយៈការសម្តែង កាយវិការបទចម្រៀង «ប្តីខ្ញុំចាស់ក្បត់ខ្ញុំ» នាង ដេននី បានសរសេរសារបង្ហោះជារឿយៗ នៅលើ Facebook ផ្ទាល់ខ្លួនរបស់នាង ដោយមានសរសេរទាំងអង់គ្លេស និងខ្មែរថា «ពាក្យសំដីរបស់អ្នកផ្សេង អាចធ្វើបាបយើង បាននៅពេលដែលយើង យកវាមកគិត.. សម្រាប់ខ្ញុំគឺមិនដែលខ្វល់ នឹងសំដីអស់ហ្នឹងទេ.. ហើយក៏មិនដែលទុកវា ក្នុងចិត្តរបស់ខ្ញុំដែរ អ្វីដែលសំខាន់ខ្ញុំរីករាយ នឹងអ្វីដែលខ្ញុំបានធ្វើ.!»។

ដោយឡែកសារ របស់នាងមួយផ្សេងទៀត សរសេរជាភាសាអង់គ្លេសថា « I am sexy body, I have beautiful, I have my own business, I have a lot of money, I never care about that, this is my right, my life style make me happy and successful and happiness also, so all of guys should look around the world, today not yesterday, I am artist the past of my life. Thank you so much all dear for negative and positive » មានន័យថា « ខ្ញុំសិចស៊ី, ខ្ញុំស្អាត, ខ្ញុំមានមុខជំនួញផ្ទាល់ខ្លួន, ខ្ញុំមានលុយច្រើន, ខ្ញុំមិនដែលខ្វល់… វាជាសិទ្ធិរបស់ខ្ញុំ ជីវិតខ្ញុំ ស្ទីលវាធ្វើឲ្យខ្ញុំសប្បាយ, ទទួលបានជោគជ័យ និងមានសុភមង្គលផងដែរ … សិល្បៈគ្រាន់តែជាផ្នែកមួយនៃជីវិត របស់ខ្ញុំតែប៉ុណ្ណោះ ... » ។

តាមរយៈការរំលេចសារ ជាច្រើនរបស់នាង គឺធ្វើឡើងបន្ទាប់ពីនាង ត្រូវបានមហាជនក៏ដូចជា អ្នកសារព័ត៌មានជាច្រើន បានសរសេររិះគន់ នាងយ៉ាងចាស់ដៃ ទៅលើរូបស្លៀកឈុតប៊ីគីនី ហើយឈរបណ្តែត អារម្មណ៍នៅឆ្នេរសមុទ្រ ហើយយករូបនោះ មកបង្ហោះជាសាធារណៈ ដោយនាងមិនខ្វល់ពីការរិះគន់ របស់មហាជនឡើយ។ ដោយសារតែនាងមិនបាន យកការរិះគន់ទាំងអស់នោះ មកទុកក្នុងចិត្តទេ អ្វីដែលសំខាន់គឺនាង ស្រលាញ់ ហើយធ្វើឲ្យនាងផ្ទាល់ សប្បាយចិត្តទៅបានហើយ ៕

ដេននី មិនខ្វល់ការរិះគន់ សំខាន់នាងសប្បាយចិត្ត

ដេននី មិនខ្វល់ការរិះគន់ សំខាន់នាងសប្បាយចិត្ត

ដេននី មិនខ្វល់ការរិះគន់ សំខាន់នាងសប្បាយចិត្ត

ដេននី មិនខ្វល់ការរិះគន់ សំខាន់នាងសប្បាយចិត្ត

ដេននី មិនខ្វល់ការរិះគន់ សំខាន់នាងសប្បាយចិត្ត

ដេននី មិនខ្វល់ការរិះគន់ សំខាន់នាងសប្បាយចិត្ត

ដេននី មិនខ្វល់ការរិះគន់ សំខាន់នាងសប្បាយចិត្ត