គន្លឹះ​សម្ងាត់​ទាំង 5 ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​ដំនើរ​ការ iOS កាន់​តែជំនាញ!

នេះពិតជា រឿងមួយ ដែលមនុស្ស គ្រប់គ្នា គួរកោត សសើរលើ អ្នកបង្កើត ស្មាតហ្វូន នីមួយៗ ជាពិសេស នោះប្រព័ន្ធ ប្រតិបត្តិការ ដែលដំនើរការ នៅលើ ស្មាតហ្វូន ទាំងនោះ ចំនែកឯ ប្រព័ន្ធប្រតិបត្តិការ នីមួយៗ ពិតជាមាន មុខងារ សំខាន់ៗខុសគ្នា សំរាប់សំរួល ដល់ការ ប្រើប្រាស់ របស់អតិថិជន។ សំរាប់ប្រព័ន្ធ ប្រតិបត្តិការ នីមួយៗ ពិតជាមាន មុខងារ សំខាន់ៗ ជាច្រើន ដែលអ្នក ប្រើប្រាស់ មួយចំនួន មិនដឹងពីមុន មកក៏មាន។

គន្លឹះ​សម្ងាត់​ទាំង 5 ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​ដំនើរ​ការ iOS កាន់​តែជំនាញ!

លើកនេះ យើងលើក យកពី មុខងារចំនួន 5 នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS ដែលអាច និយាយ បានថា មិនមែន ជាអាថ៌កំបាំង ប៉ុន្តែមាន មនុស្សតិចណាស់ ដែលដឹង ពីការ ប្រើប្រាស់ របស់វា ហើយមាន មនុស្សជា ច្រើនមិន ដឹងពី ការប្រើប្រាស់ មុខងារទាំងនេះ។ នៅពេលនេះ យើងនឹង ណែនាំ ហើយបង្រៀនពី ការប្រើប្រាស់ មុខងារទាំងនោះ ដល់មិត្ត អ្នកអាន ទាំងអស់ ដូចនេះសូម អានការណែនាំ នៅខាងក្រោម៖

  1. វាយអក្សរចុងក្រោយ 2 ដងជាប់គ្នា ដើម្បីដាក់ Apostrophe (‘)

ចំនុចនេះ អ្នកអាចសាកល្បង បានដោយ វាយអក្សរ Weree រួចដកឃ្លា អក្សរនោះ នឹងប្រែជា We’re ជាក់ជា មិនខាន ចំនែកឯអក្សរ Itss វិញ នឹងប្រែជា It’s និងអក្សរ Welll ឬ Helll ឬ Shelll នឹងប្រែជា We’ll ឬ He’ll ឬ She’ll ជាក់ជា មិនខាន។

  1. ផ្លាស់ប្តូរទិសដៅនៃមុខងារ Panorama Mode

អ្នកត្រូវចូលទៅកាន់មុខងារ Panorama នេះជា មុនសិន បន្ទាប់ចុចលើ សញ្ញាព្រួញ ដែលមាន នៅលើ អេក្រង់នោះ បន្ទាប់វា នឹងប្តូរ ទិសដៅ ពីឆ្វេងមក ស្តាំវិញ ដោយធម្មតា ទិសដៅវា ពីស្តាំមកឆ្វេង។

  1. Save Google Maps សំរាប់ប្រើប្រាស់ជា Offline

មុខងារនេះ ពិតជាល្អសំរាប់ អ្នកធ្វើដំនើរការ ហើយការ ប្រើប្រាស់ មិនពិបាកទេ ដោយមុនដំបូង អ្នកត្រូវចូល ទៅកាន់ Google Maps រួចត្រូវស្វែង រកទិសដៅ ណាមួយ ដែលអ្នកចង់ Save នោះ បន្ទាប់ ចុចលើរបា ស្វែងរក បន្ទាប់វាយពាក្យ ok maps ពេលនោះ កម្មវិធីនោះ នឹងលោត ផ្ទាំងមួយ បញ្ជាក់អ្នក ថាត្រូវ Save Maps នេះមែនទេ ដូចនេះអ្នក ត្រូវចុច Save រួច វានឹងចេញ ផ្ទាំងមួយទៀត សំរាប់ឲ្យអ្នក វាយអក្សរ ចំណាំ Maps ដែលបាន Save នោះភ្លាម។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ដើម្បីបើក Maps ដែលយើងបាន Save នោះ គឺអ្នកគ្រាន់តែចូល ទៅកាន់ កម្មវិធី Google Maps ចុចលើឈ្នូត បីដែលនៅ ក្នុងប្រអប់ ស្វែងរកនោះ បន្ទាប់ នឹងចេញផ្ទាំង មួយមក ពីខាងឆ្វេង ហើយអ្នកអាច ចុចលើពាក្យ Your Places ដែលនៅ ក្នុងនោះ ផ្ទុកដោយ Maps ដែលអ្នកបាន Save ។

  1. បញ្ឈប់បទចំរៀងដែលកំពុងចាក់ ដោយកំណត់ម៉ោង

មុខងារ នេះពិតជា ល្អសំរាប់ អ្នកចូលចិត្ត ស្តាប់ចំរៀង នៅពេលគេង ដោយគ្រាន់ តែបើកបទ ចំរៀងណាមួយ ឲ្យដំនើរ បន្ទាប់អូស ពីក្រោម ឡើងលើ ដើម្បីចេញរបា Control Center បន្ទាប់ចូល ទៅកាន់ Timer ដែលមាន សញ្ញាម៉ោង នៅក្បែរកន្លែង បើកពិល បន្ទាប់ពីចូល ដល់កន្លែង Timer ហើយ អ្នកអាច កំណត់រយៈ ពេលប៉ុន្មាន ម៉ោង ឬប៉ុន្មាន នាទីក៏បាន រួចចុច លើពាក្យ When Timer Ends រួចអ្នកត្រូវ អូសចុះក្រោម បង្អស់ នឹងឃើញពាក្យ Stop Playing រួចចេញមក Timer បន្ទាប់ចុច Start វានឹងដំនើរ ការភ្លាម។

  1. បើកឲ្យ Flash ខាងក្រោយ បញ្ចេញពន្លឺ នៅពេល មានការខលចូល

ដំបូងអ្នក ​ត្រូវចូល ​ទៅកាន់ Settings => General => Accessibility អូសចុះ ក្រោមបន្តិច ត្រង់បន្តុំ Hearing ដោយ Enable មុខងារ មួយដែល មានពាក្យថា LED Flash for Alerts ពេលនោះ រាល់មាន ការខលចូល Flash ពន្លឺនៅ ខាងក្រោយ នឹងបញ្ចេញពន្លឺ។

គន្លឹះ​សម្ងាត់​ទាំង 5 ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​ដំនើរ​ការ iOS កាន់​តែជំនាញ!

ត្រង់ចំនុច ទី 1 ដល់ពី 4 អាចមាន អ្នកប្រើប្រាស់ តិចតួចដែល បានដឹង ចំនែកឯ ចំនុចទី 5 អាចមានអ្នកប្រើប្រាស់ មួយចំនួន ដែលបានដឹង ដោយយើង បានឃើញអ្នក ប្រើប្រាស់មុខងារ នេះលើ iPhone ជាញឹកញាប់ ពីមុនមក។ យើងបានណែនាំ ដល់មិត្ត អ្នកអាននូវ ចំនុចសំខាន់ៗ ទាំងនេះ រួចហើយ ដូចនេះ អ្នកអាច សាកល្បង បានហើយ នៅពេលនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

គន្លឹះ​សម្ងាត់​ទាំង 5 ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​ដំនើរ​ការ iOS កាន់​តែជំនាញ!

  • ដោយ: Hong
  • 3:51 PM, 16 March
  • ប្រភព: Business Insider
  • Tag: ចំណេះដឹងទូទៅ