រួមភេទញឹក អាចបន្ថយការ ប្រឈមនឹង ជំងឺមហារីក ក្រពេញប្រូស្តាត

ការប្រឈមនឹង ជំងឺមហារីក ក្រពេញប្រូស្តាត នឹងកើនឡើងទៅតាមអាយុ។ យ៉ាងណាមិញ មានកត្តាប្រឈមមុខ ផ្សេងដែរ ដូចជា ការធាត់ជ្រុល មានប្រវត្ត កើតមហារីក ជក់បារី និងការបង្ករោគជាដើម។ ខណៈដែលក្រពេញប្រូស្តាត កំពុងតែវិវត្តទៅជាមហារីក យ៉ាងយឺតៗនោះ មានមនុស្សជាច្រើនគិតថា ការរួមភេទញឹកញាប់ អាចបណ្តាលឲ្យ ឆ្លងរោគ ឬកើតជំងឺកាមរោគ ដែលជាហេតុផលមួយ បង្កជាមហារីកក្រពេញ ប្រូស្តាតទៅវិញ។ ប៉ុន្តែវាមិនមែនពិតប្រាកដនោះឡើយ។ អ្នកស្រាវជ្រាវ បានអះអាងថា អ្នកដែលមាន ជីវិតផ្លូវភេទសកម្ម អាចជាហេតុផលមួយ នាំឲ្យកើតមហារីក នៅពេលក្រោយទៅវិញទេ។

ជីវិតផ្លូវភេទ និងការកើតមហារីក ក្រពេញប្រូស្តាតមិនទាក់ទងគ្នាទេ
ការសិក្សាដែលចុះផ្សាយ ក្នុងសារព័ត៌មាន JAMA បានបង្ហាញថា បុរសដែលរួមភេទ បានសម្រេចចាប់ពី ២១ ដងឡើងទៅក្នុងមួយខែ ឃើញថាទំនងជាមិនងាយ កើតជំងឺ មហារីកក្រពេញ ប្រូស្តាត នៅពេលអនាគត ច្រើនដូចបុរស ដែលមានអាយុ ២០ ទៅ ២៩ ឆ្នាំ និងរួមភេទបានសម្រេច ៤ ទៅ ៧ ដងឡើយ។ តាមពិត ការសិក្សាបង្ហាញថា ការរួមភេទ ញឹកញាប់ អាចកាត់បន្ថយការប្រឈមនឹង ជំងឺមហារីកក្រពេញប្រូស្តាត នៅពេលអនាគតទៀត។ អាហារសម្បូរជាតិសរសៃ ក៏អាចជួយកាត់ បន្ថយការ ប្រឈមមុខដែរ។

សកម្មភាពផ្លូវភេទ មិនមែននាំឲ្យកើត មហារីកក្រពេញប្រូស្តាតទេ
ការសិក្សាដែលចុះផ្សាយ ក្នុងសារព័ត៌មាន BJU International បាននិយាយថា ការរួមភេទជាមួយ ដៃគូស្នេហាច្រើន មិនបង្កើនការប្រឈម នឹងជំងឺមហារីកដែរ។ ដំបូងឡើយ យើងពិតជាអាច និយាយបានថា អាចប្រឈមនឹងជំងឺឆ្លង ឬកាមរោគមែន ប៉ុន្តែ វាមិនប៉ះពាល់ដល់ ក្រពេញប្រូស្តាតទេ ហើយថែមទាំង ជាការអនុវត្តដ៏ល្អ សម្រាប់ក្រពេញ នេះទៅវិញ៕

ប្រភព៖ lookingtoday

  • រួមភេទញឹក អាចបន្ថយការ ប្រឈមនឹង ជំងឺមហារីក ក្រពេញប្រូស្តាត已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:សុខភាព
Tags: