ហេតុអ្វី​បាន​ជា ​មនុស្ស​ប្រុស​បាត់បង់ ​ចំណង់​ផ្លូវភេទ​?

ជាមួយនឹង ករណីដូចមនុស្សស្រីដែរ ការមិនសូវមានចំណង់ផ្លូវភេទ របស់បុរសអាចជាកត្តា បណ្តាលមកពីបញ្ហា ផ្លូវកាយ ឬផ្លូវចិត្ត។
បញ្ហាផ្លូវកាយ

-មនុស្សប្រមឹក៖ ច្រើនជួបប្រទះជាងគេ
-ប្រើថ្នាំញៀនដូចជាថ្នាំកូកាអ៊ីន
-ធាត់ខ្លាំង៖ ច្រើនប្រទះជាងគេដែរ ដូច្នេះការសម្រកទំងន់នឹងអាចជួយអោយប្រសើឡើងវិញបាន
-ស្លេកស្លាំង៖ មិនសូវជាជួបប្រទះទេ លុះត្រាតែបុរសនោះ មានការហូរឈាម ដោយមូលហេតុអ្វីផ្សេងៗទៀត
– កម្រិតអ័រម៉ូនប្រូឡាក់ទីននៅក្នុងឈាមខ្ពស់ (Hyperprolactinaemia)៖ ជាបញ្ហាដែលកម្រនឹងកើតមាន ដោយសារតែក្រពេញ Pituitary ផលិតអ័រម៉ូន ប្រូឡាក់ទីនច្រើនពេក
-ការប្រើថ្នាំ៖ ជាពិសេស Proscar (Finasteride) ជាប្រភេទថ្នាំគ្រាប់ ប្រើសម្រាប់ព្យាបាល បញ្ហាទៅលើក្រពេញប្រូស្តាត
– កម្រិតអ័រម៉ូនតេសស្តូស្តេរ៉ូនទាប៖ នេះគឺជាករណីដែលកម្រ ដែលវាផ្ទុយគ្នាទៅនឹង អ្វីដែលមនុស្សជាច្រើនបានគិត លើកលែងករណី ដែលមានរបួស ឬជំងឺប៉ះពាល់ ដល់ពងស្វាស របស់មនុស្សប្រុស មានជំងឺធ្ងន់ធ្ងរ ដូចជាជំងឺទឹកនោមផ្អែម

បញ្ហាផ្លូវចិត្ត

-បាក់ទឹកចិត្ត៖ ច្រើនតែជួបប្រទះ
-ស្ត្រេសនិងធ្វើការច្រើនពេក
-មានភាពអៀនខ្មាសពីកុមារភាពមក៕

ប្រភព៖ lookingtoday

  • ហេតុអ្វី​បាន​ជា ​មនុស្ស​ប្រុស​បាត់បង់ ​ចំណង់​ផ្លូវភេទ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:សុខភាព
Tags: