យុវតី​​ចិន​សម័យ​ថ្មី​អស់​ពី​ប្រើ​ដៃ​ឥលូវ​ប្រើ​ក្រដាស​វិញ​ម្ដង​ដើម្បី​…

កាល​ពី​ពេល​ថ្មី​នេះ​យុវតី​ជនជាតិ​ចិន​ជា​ច្រើន​នាំ​គ្នា​បង្ហោះ​រូប​ថត​យក​ក្រដាស​បាំង​ចង្កេះ​ពេញ​បណ្ដាញ​សង្គម Weibo ។

ការ​ធ្វើ​​ដូចនេះ​ ​គឺ​ពួកគេ​ចង​បង្ហាញ​ថា​ពួកគេ​មាន​រូបរាង​​ដ៏​ស្លីម​​និង​ស្រស់​ស្អាត​ ដែល​ចង្កេះ​របស់​ពួកគេ​អាច​បិត​បាំង​ដោយ​ប្រើ​​ត្រឹម​ក្រដាស​ប្រភេទ A4 បញ្ឈរ​មួយ​សន្លឹក។ ការ​ធ្វើ​បែប​នេះ​បាន​សាយ​ភាព​ពាស​ពេញ​បណ្ដាញ​សង្គម Weibo រហូត​ទៅ​ដល់​ Facebook ។ មក​ដល់​ពេល​នេះ​មិន​មែន​មាន​ត្រឹម​តែ​យុវតី​ចិន​នោះ​ទេ សូម្បី​តែ​ថៃ វៀតណាម ក៏​ចាប់​ផ្ដើម​ធ្វើ​ដូចនេះ​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា​កាល​ពី​មុន​យុវតី​ជា​ច្រើន​នាំ​គ្នា​បង្អូត​រាង​របស់​ខ្លួន​ដោយ​យក​ដៃ​ក្រព័ទ្ធ​ទៅ​ក្រោយ​ហើយ​ដាក់​​ចុង​ម្រាម​ដៃ​ឲ្យ​ចំ​ផ្ចិត​របស់​ខ្លួន​ដើម្បី​បង្ហាញ​ថា​ពួកគេ​មាន​រូបរាង​ស្លីម។ ចាំ​មើល​ទៅ​មើល​បន្ទាប់​​ពី​ការ​ប្រើ​ក្រដាស​​តើ​ពួកគេ​នឹង​មាន​វិធី​សាស្ត្រ​អ្វី​ទៀត​៕

ប្រែ​សម្រួល ៖ ជលស័យ

 

  • យុវតី​​ចិន​សម័យ​ថ្មី​អស់​ពី​ប្រើ​ដៃ​ឥលូវ​ប្រើ​ក្រដាស​វិញ​ម្ដង​ដើម្បី​…已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ចំនេះដឹង
Tags: