អស់​ពី​លក់​ក្រលៀន​ឥលូវ​លក់​កូន​ម្ដង​ ដើម្បី​តែ​ទិញ iPhone

កាល​ពី​មុន ខេមបូមេក ធ្លាប់​បាន​ចុះ​ផ្សាយ​ម្ដង​រួច​មក​ហើយ​ពី​ ​ឥលូវ​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​ពីរ​នាក់​ទៀត​ហើយ ប៉ុន្តែ​មិន​មែន​លក់​ក្រលៀន​នោះ​ទេ ​គឺ​លក់​កូន​ដែល​ទើប​នឹង​កើត​របស់​ពួកគេ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ បុរស​ដែល​ជា​ឪពុក​ចិត្ត​ជា​តេរច្ឆាន​នោះ​មាន​ឈ្មោះ​ថា A-Duan អាយុ ១៩ ឆ្នាំ ដែល​ជា​អ្នក​ដែល​បាន​ដាក់​លក់​កូនស្រី​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម QQ ក្នុង​តម្លៃ 23,000 យ័ន ឬ​ប្រហែល​ 3500 ដុល្លារ ដើម្បី​យក​លុយ​ទៅ​ទិញ iPhone និង​ម៉ូតូ​មួយ​គ្រឿង។

A-Duan ត្រូវ​បាន​គេ​រាយការណ៍​ថា​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មិន​មាន​ការ​ងារ​ធ្វើ​នោះ​ទេ គេ​ចំណាយ​ពេល​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​នៅ​ក្នុង​ហាង​អ៊ីនធឺណិត ចំណែក​ឯ​ប្រពន្ធ​របស់​គេ​ដែល​ត្រូវ​ជា​ម្ដាយ​របស់​ទារក​អភ័ព្វ​មាន​ឈ្មោះ​ថា Xiao Mei អាយុ ១៩ នាង​ត្រូវ​ធ្វើ​ការ​​ងារ​ថែម​ម៉ោង​ជា​ច្រើន​ដើម្បី​ទ្រទ្រង់​ជីវភាព។

រឿង​ហេតុ​នេះ​បែក​ការណ៍​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ទាំង​ពី​ បន្ទាប់​ពី​អ្នក​ដែល​បាន​ទិញ​ទារក​នោះ​បាន​សារភាព​ទៅ​កាន់​ប៉ូលិស ដោយ​គេ​បាន​និយាយ​ថា គេ​ទិញ​ទារក​ដើម្បី​ឲ្យ​ទៅ​ប្អូន​ស្រី​របស់​គេ​ដែល​គ្មាន​កូន។

នៅ​ពេល​ប៉ូលិស​ទៅ​​ផ្ទះ​ជន​ល្មើស​ទាំង ២ នាក់​ប្ដី​ប្រពន្ធ​ នាង​ Mei ដែល​ជា​ប្រពន្ធ​បាន​និយាយ​ថា​ “នាង​បាន​ប្រគល់​កូន​ទៅ​ឲ្យ​អ្នក​ទិញ​បន្ទាប់​ពី​ទទួល​បាន​ប្រាក់ នាង​​ធ្វើ​បែប​នេះ​ក៏​ដើម្បី​ឲ្យ​កូន​បាន​ទៅ​រស់​នៅ​កន្លែង​ដែល​ល្អ​ជាង​នេះ​ដែរ​ ហើយ​អ្នក​ភូមិ​របស់​នាង​តែង​តែ​ធ្វើ​បែប​នេះ​ ដោយ​នាង​មិន​ដឹង​ថា​ការ​ធ្វើ​បែប​នេះ​ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ” ។

ក្រោយ​ការ​ចាប់​ខ្លួន​តុលា​ការ​បាន​ប្រកាស​ភ្ជួរ​ទោស​នាង Xiao Mei រយៈ​ពេល 2 ឆ្នាំ​កន្លះ ចំណែក​ឯ​ប្ដី​របស់​នាង​ A-Duan ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​រយៈ​ពេល​ 3 ឆ្នាំ៕

ប្រែសម្រួល ៖ ជលស័យ

  • អស់​ពី​លក់​ក្រលៀន​ឥលូវ​លក់​កូន​ម្ដង​ ដើម្បី​តែ​ទិញ iPhone已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:កំសាន្ត
Tags: