iPhone 7 Plus កាមេរ៉ា​ភ្លោះ​លេច​រូប​មក​ច្បាស់​ចែស​

រូបភាព​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​វិបសាយ​ចិន​ឈ្មោះ​ Bastille Post ដោយ​​វា​អាច​ជា​រូបភាព​ពិត​ប្រាកដ​​ដំបូង​គេ​មួយ​​ដែល​បង្ហាញ​ពី​រូបរាង​របស់​​ iPhone 7 Plus។

 

iPhone 7 Plus កាមេរ៉ា​ភ្លោះ​លេច​រូប​មក​ច្បាស់​ចែស​

 

​​​ចំណុច​ពិសេស​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​លើ​រូបភាព​របស់​​ iPhone 7 Plus ​នេះ​គឺ​ឃើញ​ថា​កាមេរ៉ា​របស់​វា​ជា​ប្រភេទ​កាមេរ៉ា​ភ្លោះ​​​​ដែល​​ហាក់​​លាន​​ចេញ​មក​ក្រៅ​ ដូច​​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​បាន​លើក​ឡើង។ កាមេរ៉ា​ភ្លោះ​នេះ​ដែរ​គឺ​មាន​មក​ជា​មួយ​ភ្លើង​ Flash ដូច​ពី​មុន​ដែរ​ ស្រប​ពេល​ដែល​​ខ្សែ​ឆ្នូត​ពណ៌​ស​​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ ទៅ​ស្ថិត​នៅ​ផ្នែក​ខាង​លើ​​និង​ក្រោម​បង្អស់​វិញ។

 

iPhone 7 Plus កាមេរ៉ា​ភ្លោះ​លេច​រូប​មក​ច្បាស់​ចែស​
មិន​តែ​ប៉ុណ្ណោះ​ផ្នែក​ខាង​ក្រោយ​ក៏​ឃើញ​មាន​សញ្ញា​ចុច​បី​​នៅ​ផ្នែក​ខាង​ក្រោម​ផង​ដែរ​ ដែល​វា​អាច​ជា​ Smart Connector។ Smart Connector ជា​ Interface មួយ​ដែល​បាន​បំពាក់​លើ​ iPad Pro ដោយ​វា​អាច​បញ្ជូន​ទាំង​ទិន្នន័យ​ និង​ថាមពល​បាន​ក្នុង​ពេល​តែ​មួយ។

 

iPhone 7 Plus កាមេរ៉ា​ភ្លោះ​លេច​រូប​មក​ច្បាស់​ចែស​

 

ដើម្បី​ឲ្យ​ iPhone 7 Plus កាន់​តែ​ច្បាស់​វិបសាយ​ feldvolk បាន​ធ្វើ​ការ​ Render រូបរាង​ iPhone 7 Plus នេះ​​យោង​ទៅ​តាម​រូបភាព​ដែល​​បាន​បង្ហោះ​លើ​វិបសាយ​ចិន​ខាង​លើ។

 

iPhone 7 Plus កាមេរ៉ា​ភ្លោះ​លេច​រូប​មក​ច្បាស់​ចែស​

 

​​គួរ​បញ្ជាក់​ថា​​រូបភាព​ខាង​លើ​នៅ​មិន​អាច​បញ្ជាក់​បាន​ថា​ជា​រូបរាង​របស់​ iPhone 7 Plus ជំនាន់​ថ្មី​១០០​ភាគ​រយ​ឡើយ៕​​​​

 

ចុច​អាន៖ ចេញ​​សំបក iPhone 7 ខណៈ​ទូរសព្ទ​មិន​ដឹង​ចេញ​ពេល​ណា​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumours​​​​​​​​