Selena វ៉ា Taylor ជា​មនុស្ស​ដែល​​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ​លើ Instagram

គិត​ត្រឹម​ម្សិលមិញ​ តារា​ចម្រៀង Selena Gomez បាន​ហក់​ឡើង​លេង​១​ហើយ​​ ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​អ្នក​តាមដាន​ (Follow) ច្រើន​ជាង​គេ​លើ​បណ្ដាញ Instagram ពោល​គឺ៦៩,៥​លាន់​នាក់។

 

Selena វ៉ា Taylor ជា​មនុស្ស​ដែល​​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ​លើ Instagram

 

ការ​ដែល​ម្ចាស់​បទ “Hands To Myself” ​បាន​លេខ១​បន្ទាប់​ពី​បាន​វ៉ា​មិត្ត​សំឡាញ់ Taylor Swift ដែល​មាន​អ្នក​តាម​ដាន​តែ៦៩,២​លាន​នាក់។ ចំណែក​ឯ​អ្នក​លេខ​៣​បាន​ទៅ​តារា​ម៉ូដែល​ដែល​លេច​មុខ​លើ​សារព័ត៌មាន​​សឹង​រាល់​ថ្ងៃ​ Kim Kardashian មាន​ចំនួន​ ៦៣,៧​លាន​នាក់។

 

យ៉ាងណាក្ដី ការ​ឈ្នះ​ចាញ់​នេះ​មិន​មែន​ជា​សង្គ្រាម​របស់​មិត្ត​ទាំង​ពីរ​ឡើយ ហើយ​ថ្មី​ៗ​នេះ Gomez បាន​បង្ហើប​ថា នាង​ចង់​សហការ​ថត​ចម្រៀង​ជាមួយ Swift ។ តារា​ស្រី​វ័យ​២៣​បាន​បន្ថែម​ថា​៖”ឱកាស​តែងតែ​មាន​នៅ​ទីនេះ​ ហើយ​ខ្ញុំ​គិត​ថា​ នាង (Taylor)គឺ​ជា​អ្នក​និពន្ធ​ចម្រៀង​ម្នាក​ដ៏​មាន​ទេពកោសល្យ ដែល​ខ្ញុំ​ធ្លាប់​ជួប​ពីមុន”៕

 

Selena វ៉ា Taylor ជា​មនុស្ស​ដែល​​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ​លើ Instagram

 

Selena វ៉ា Taylor ជា​មនុស្ស​ដែល​​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ​លើ Instagram

 

ចុចអាន៖Taylor Swift បង្អួត​សក់​ខ្លី​ថ្មី ​កាច់​រាង​ជាមួយ Selena Gomez លើ​កម្រាល​ព្រំ Grammy

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail