រឿង “In the Life of Music” ជប់លៀង​​តារា​សម្ដែង​ក្រោយ​ថត​ចប់

ខ្សែភាពយន្ត​រឿង “In the Life of Music ឬ ក្នុង​ជីវិត​នៃ​តន្ត្រី ” ដែល​សហការផលិត​​​រវាង ផលិតកម្ម 802AD និង ផលិតកម្ម Innovision Entertainment Production បាន​ថត​បញ្ចប់​ហើយ ដោយ​ល្ងាច​មិញ​នេះ​តារា​សម្ដែង​ក៏​ដូច​ជា​ក្រុម​បច្ចេកទេស​ក្នុង​ខ្សែភាពយន្ត​នេះ ត្រូវ​បាន​​​​​អ្នកដឹក​​នាំ អញ្ជើញ​មក​ជប់លៀង​ដើម្បី​ថ្លែង​អំណរគុណ។

រឿង “In the Life of Music” ជប់លៀង​​តារា​សម្ដែង​ក្រោយ​ថត​ចប់

តាម​ការ​ឲ្យ​ដឹង​ពី Mr. Remy Hou ដែល​ជា​​តារា​សម្ដែង និង​ជា​អ្នក​រចនា​ម៉ូដ​សំលៀកបំពាក់​ឲ្យ​តារា​សម្ដែង​ក្នុង​ខ្សែភាពយន្ត​នេះ រឿង “In the Life of Musicឬ ក្នុង​ជីវិត​នៃ​តន្ត្រី ” បាន​ថត​បញ្ចប់​កាល​ពី​​ពេល​ថ្មីៗ​នេះ​បន្ទាប់​ពី​ដំណើរ​ការ​ថត​អស់​រយៈ​ពេល​២ខែ ដោយ​ខ្សែភាពយន្ត​មួយ​នេះ គឺ​ជា​ការ​និពន្ធ​ដោយ​អ្នក​ស្រី CAYLRR SO អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក។

ខ្លឹមសារ​នៃ​សាច់​រឿង និយាយ​ពី ជីវិត​​របស់​មនុស្ស​មួយ​ក្រុម​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​សម័យ​ឆ្នាំ១៩៦០ ឆ្នាំ ១៩៧០ និង ឆ្នាំ ២០០៧ ដោយ​នៅ​ក្នុង​នោះ​លាយឡំ​ទៅ​នឹង​តន្ត្រី។

រឿង “In the Life of Musicឬ ក្នុង​ជីវិត​នៃ​តន្ត្រី ” មាន​តារា​សម្ដែង​ខ្មែរ​ជា​ច្រើន​បាន​ចូល​រួម ដោយ​ត្រូវ​ជ្រើសរើស​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ជា​មួយ​គ្នា​នោះ​ក៏​មាន​តារា​ហូលីវូដ​ម្នាក់​ចូល​រួម​សម្ដែង​ផង​ដែរ។

តាម​ប្រភព​ដដែល​រឿង “In the Life of Musicឬ ក្នុង​ជីវិត​នៃ​តន្ត្រី ” នឹង​យក​ទៅ​កាត់ត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​ឯ​ការ​ចាក់​បញ្ចាំង​នៅ​មិន​ទាន់​កំណត់​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​​ការ​រៀបរាប់​របស់ Mr. Remy Hou ​ស្ដី​ពី​ដំណើរ​ការ​ថត​នៃ​ខ្សែភាពយន្ត​មួយ​នេះ សូម​តាមដាន​ទាំង​អស់​គ្នា៕
 
អត្ថបទ៖ ខុត សីហា