វិធី​ថែរក្សា​ទងសុក​របស់​ទារក ដែល​ទើបនឹង​កើត​

វិធី​ថែរក្សា​ទងសុក​របស់​ទារក ដែល​ទើបនឹង​កើត​

​តើ​ទងសុក​របស់​ទារក មាន​មុខងារ​បែបណាខ្លះ ?
ទារក​ត្រូវបាន​ទទួល​សារជាតិ​បំប៉ន និង អុកស៊ីសែន នៅក្នុង​ស្បូន​របស់​ម្តាយ តាមរយៈ​សុក ដែល​បាន​ភ្ជាប់ ទៅ​នឹង​ជា​ញ្ជាំង​ខាង​ក្នុងស្បូន​របស់​ម្តាយ​។ ហើយ​សុក​នេះ ត្រូវបាន​ត​ភ្ជាប់​ទៅនឹង​ទារក តាមរយៈ​ទងសុក ចូលទៅ ក្នុង​ពោះ​របស់​ទារក​។ បន្ទាប់​ពី​ទារក​អ្នក​បាន​កើត​ច​ញ​មក​ក្រៅ នោះ​ទងសុក​របស់គេ ត្រូវ​បាន​ចង​ខ្ចឹប និង កាត់ចេញ ដោយ​បន្សល់​ផ្នែក​ខ្លី​មួយ អោយ​នៅ​កៀក​នឹង​ខ្លួន​របស់​ទារក ដោយ​ទម្រង់ការ​នេះ​គឺ​មិន​មាន​ការឈឺចាប់​អ្វី​នោះទេ​។​

តើ​ទារក​របស់ខ្ញុំ នឹង​មាន​ទងសុក​នេះ​ជាប់​ជាមួយនឹង ពួកគេ​ក្នុង​រយៈពេល​យូរ​ប៉ុនណា​?
វា​អាច​ស្ថិតនៅ​ក្នុង​រយៈពេល ប្រហែល​ពី ១០ ទៅ ២១​ថ្ងៃ ហើយ​ទងសុក​នេះ​នឹង​ជ្រុះ​ចេញ ដោយ​បន្សល់​នូវ ស្នាមរបួស​តូច​មួយ ដែល​អាច​នឹង​ចំណាយ​ពេល ពីរ​បី​ថ្ងៃ ក្នុងការ​ជាសះស្បើយ​។​

ទងសុក​នេះ តម្រូវអោយ​មាន​ការថែរក្សា​ជា​ពិសេស​ឬ​ទេ​?
វា​ត្រូវ​តែ បាន​ថែរក្សា​អោយ​ស្អាត និង ស្ងួត​ល្អ​។ អ្នក​ត្រូវ​ស្លៀកខោ​ទឹកនោម​អោយ​ទារក អោយ​ស្ថិត​នៅក្រោម​ទង សុក​នេះ ដូច្នេះ​វា​នឹង​អាច​ត្រូវ​ខ្យល់​បាន និង មិន​ត្រូវ​បាន​សើម​ជាមួយ​ទឹកនោម​នោះទេ​។ នៅពេល​ដែល​ទងសុក នេះ​បាន​ជ្រុះ​ចេញ អ្នក​អាច​នឹង​ឃើញ​នូវ​ស្នាម​ឈាម​បន្តិចបន្តួច ប្រឡាក់​នៅលើ​ខោ​ទឹកនោម ដែល​នេះ​គឺជា​ស្ថាន ភាព​ធម្មតា​នោះ​ទេ​។ ជៀសវាង​ការដាក់​ទារក​អ្នក អោយ​ងូតទឹក​ក្នុង​ចានដែក រហូតដល់​ពេល​ដែល​ទ​ង​សុក​របស់ ពួកគេ​បាន​ជ្រុះ​ចេញ​សិន​។​

នៅក្នុង​រដូវក្តៅ អ្នក​ត្រូវ​ស្លៀកពាក់​អោយ​ទារក ដោយ​គ្រាន់តែ​ប្រើ​ខោ​ទឹកនោម និង អាវ​ស្តើង​រលុងៗ ដើម្បីអោយ ខ្យល់​ចេញចូល​បានល្អ និង ជួយ​ជម្រុញ​អោយ​មុខរបួស​ឆាប់​សះ​។ ចៀសវាង​ការ​ស្លៀក​សំលៀកបំពាក់ អោយ​ទារក នូវ​ប្រភេទ​អាវ​ដែល​វែង​ជាប់​នឹង​ខ្លួន រហូត​ដល់​ពួកគេ​បាន​ជ្រុះ​ទងសុក​ចេញ​សិន​។ ហើយ​អ្នក​រឹតតែ​មិន​ត្រូវ ធ្វើការ បង្ខំ​ទាញ​ទងសុក​នោះទេ បើទោះបីជា​វា​មើលទៅ ហាក់ដូចជា​ជិត​នឹង​ជ្រុះ​ចេញ​ក៏​ដោយ​។​

ពេលខ្លះ បន្ទាប់​ពី​ទងសុក​នេះ​បាន​ជ្រុះ​ចេញ វា​អាច​នៅ​បន្សល់​នូវ​សាច់​ពកៗ ដែល​អាច​នឹង​បាត់​ទៅ​វិញ​ដោយ ខ្លួន​វា ឬ ក៏​អាច​នឹង​ត្រូវ​ការព្យាបាល ដោយ​គ្រូពេទ្យ​។ ស្ថានភាព​នេះ គឺ​មិន​សូវ​មាន​សភាព​ធ្ងន់ធ្ងរ និង នាំអោយ​មាន​ការព្រួយបារម្ភ​អ្វី​នោះទេ ដូច្នេះ ប្រសិនបើ​វា​តម្រូវ​អោយ​មាន​ការព្យាបាល នោះ​វា​ទារក​អ្នកនឹង មិន​មាន​ការឈឺចាប់ នោះទេ​។   
    
​តើ​អ្វីខ្លះ​ជា​សញ្ញា​នៃ​ការបង្ក​រោគ ?
ធ្វើ​ការពិភាក្សា​ជាមួយនឹង អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក ប្រសិនបើ​៖

  • ​ទារក​អ្នកមាន​គ្រុ​នក្តៅ ឬ មាន​សភាព​មើលទៅ​ដូចជា​មិន​សូវ​ស្រួលខ្លួន​។​
  • ​ផ្ចិត និង តំបន់​នៅ​ជុំវិញ​នោះ​មាន​សភាព​ហើមប៉ោង និង ក្រហម​។​
  • ​មាន​ខ្ទុះ​ចេញ​ពី​ផ្នែក​ខាងក្រោម​នៃ​មុខរបួស ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។