រថយន្ត​ធុន​យក្ស​ដឹក​ដំឡូង​ក្តៅស្អុះ​ពេក​ប្រាស​ខ្លួន​ដេក

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក FUSO ធុន​យក្ស​​៥​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-0305 ដឹក​ដំ​ឡូង​មី​ស្រស់​​មាន​ទង្ង​ន់​៤០​តោន បាន​ក្រឡាប់ចាក់​ដំឡូង​ចោល​នៅ​ត្រង់​ចំនុច​បារាស​ច្រក​ដូង​៧​ដើម ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ជាប់​ព្រំដែន​នឹង​ប្រទេស​វៀតណាម ។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៦ ប៉ុន្ដែ​សំណាងល្អ​មិន​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ​ដល់​អាយុជីវិត​ទេ​។

តាម​អ្នកបើកបរ​រថយន្ត​ឈ្មោះ ឆៃ  ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំឡូង​នេះ​បាន​ដឹក​ចេញ​មក​ពី​ជា​ចស្រុក​តំបែរ មាន​បរិមាណ​ខាងលើដើម្បី​ឆ្ពោះ​យក​ទោះ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​បាន​បើក​ចេញ​តាម​ច្រក​ដូង​៧​ដើម​។​អ្នកបើកបរ​រថយន្ត​រូប​នេះ​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ស្រប​ពេល​ដែល​រថយន្ត​របស់​លោក​បាន​បើក​ឆ្លងកាត់​បារាស​របស់​ខ្មែរ​បាន​បន្តិច  ស្រាប់តែ​រលត់​ម៉ាស៊ីនរថយន្ត​ដោយ​ចៃដន្យ ពេល​នោះ​បាន​ប្រឹង​កាច់​ដេរ​ដើម្បី​បញ្ឆេះ​ឡើង​វិញ  តែ​មិន​ឆេះ​ទាល់តែ​សោះ ទោះបីជា​ប្រឹង​កាច់ចង្កូត​យ៉ាងណា​ក្តី​ក៏​កាច់​មិន​រួច​ដែរ​។​

ហើយ​ហ្វ្រាំង​វិញ​ក៏​ជាន់​មិន​ស៊ី​ទៀត  ហើយ​បាន​ទាញ​ចង្កូម​ក​ឆ្វេង​ក្រឡាប់ចាក់​ដំឡូង​ចោល​តែ​ម្តង តែ​ក្នុង​ហេតុ​ការ​ណ៏​នេះ​អ្នកបើកបរ​មិន​បាន​រងគ្រោះថ្នាក់​នោះ​ទេ​តែ​ព្រលឹង​នៅ​ចុង​សក់​ផង​ដែរ​។​សមត្ថកិច្ច​នៅ​ប្រចាំ​ច្រក​ដូង​៧​ដើម​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំឡូង​មី​ស្រស់​នៅ​លើ​រថយន្ត​ធំ​ខាងលើ​កំពុង​តែ​ត្រូវ​បាន​ថៅកែ​ដំឡូង​ឈ្មោះ គង់ នៅ​ស្រុក​តំបែរ កំពុង​តែ​ប្រើ​កម្មករ​កើប​ដំឡូង​ដាក់​រថយន្ត​១​គ្រឿង​ទៀត​ដើម្បី​បន្តដំណើរ​ទៅ​លក់​នៅ​គោលដៅក្នុង​ដី​ប្រទេស​វៀតណាម​។

រហូត​មក​ដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល​រថយន្ត​ម៉ាក​FUSO ទាន់​ត្រូវ​បាន​ស្ទូច​យក​ចេញ​នូវឡើយ​ទេ​។ សាក្សី​បានឃើញហេតុការណ៍​និយាយ​ថា នៅ​ពេល​ដែល​រថយន្ត​ធុន​យក្ស​ដឹក​ដំឡូង​មី ដាច់​ហ្វ្រាំង​នោះ​សំណាង​នៅ​ពី​ខាង​មុខ​មិន​មាន​អ្នក​ធ្វើ​ដំណើរ​មក ព្រោះ​ចំ​ពេល​ថ្ងៃត្រង់​ក្តៅហែង​រាង​ស្ងាត់​មនុស្ស​ផង​៕