រថយន្ត​អត់​ពន្ធ​ទំនើប​៨​គ្រឿង បង្ក្រាប​ដោយ​កម្លាំង​គយ​ចល័ត

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​រយះ​ពេល​២​ថ្ងៃ កម្លាំង​គយ​ចល័ត​ដឹកនាំ​ផ្ទាល់​ដោយ​លោក ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ ហៅ (​គយ​ចល័ត​) ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នឹង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារ​រង មាស ចាន់​ពិ​សិ​ទ្ឋ បាន​ចុះ​ចាប់​រថយន្ត​សេរី​ទំនើប​ៗ​តាម​ផ្លូវ​សាធារណៈ ក្នុង​ខណ្ឌ​ចំនួន​៣​នៅ​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ឃាត់​បាន​រថយន្ត​ចំនួន​៨​គ្រឿង​។

លោក ព្រាប គា​រ៉ាត ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ ហៅ​គយ​ចល័ត បានឱ្យ​ដឹង​ថា រយះ​ពេល​២​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៦​ថ្ងៃ ខែមីនា ឆ្នាំ​២០១៦ នេះ គឺ​កម្លាំង​គយ​ចល័ត​របស់​លោក​បាន​ចុះ​ចាប់​បាន​រថយន្ត​ទំនើប​ៗ​ក្នុង​ខណ្ឌ​ចំនួន​៣ គឺ​នៅ​ខណ្ឌ​សែន​សុខ ខណ្ឌចំការមន នឹង​ខណ្ឌដូនពេញ បាន​រហូត​៨​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ៣​គ្រឿង ឡង់​គ្រី​ស័​រ​២​គ្រឿង ហា​យល​ឡែ​ន​ឌ័​រ​មួយ​គ្រឿង រ៉េ​ន​រ៉ូ​វើ​ល​មួយ​គ្រឿង នឹង​រថយន្ត​កាម​រី​០១៤​មួយ​គ្រឿង​ទៀត ។

លោក ព្រាប គា​រ៉ាត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម​រថយន្ត​ទាំង​៨​គ្រឿង​ដែល​កម្លាំង​គយ​បាន​ចាប់​នោះ មាន​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-1817 ដែល​កម្លាំង​លោក​ចុះ​ចាប់​នៅ​ទល់មុខ​ក្រុមហ៊ុនមេ​ឌា អ៊ែ​ត​សិន ខូ​អិ​ល​ធី​ឌី ក្នុង​សង្កាត់​ភ្នំ​ព​ញ​ថ្មី ខណ្ឌ​សែន​សុខ នឹង​ត្រូវ​ក៏​សាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាក់​ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ពាក់​ព័​ន្ឋ​នឹង​ករណី​ក្លែងបន្លំ​ឯកសារ​រថយន្ត និង​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​គយ ថែម​ទាំង​ឱ្យ​មនុស្ស​២​នាក់​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​មក​ប្រើប្រាស់ ដោយ​ប្រើ​ពា​ក្ប​មិន​សមរម្យ​លើ​កម្លាំង​សមត្ថកិច្ច​គយ​នឹង​មន្ត្រី​តុលា​រការ​ថែម​ទៀត​ផង ហើយ​ក៏​ត្រូវ​ព្រះរាជអាជ្ញារ​រង បញ្ជា​ឱ្យ​ឃាត់ខ្លួន​មនុស្ស​២​នាក់​នោះ រួម​ទាំង​រថយន្ត​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាក់​ការ​ទៅ​តាម​នីតិ​វី​ធី​ច្បាប់​ផង​ដែរ​។

លោក ព្រាប គា​រ៉ាត់ ក៏​បាន​បញ្ចា​ក់​ទៀត​ថា កម្លាំង​គយ​ចល័ត​នឹង​បន្ត​ចុះ​ចាប់​រថយន្ត​អត់​ព​ន្ឋ​មួយ​ចំនួន​ទៀត​ទៅ​ដល់​គេហដ្ឋាន ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ឬ​ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត​មក​បង់ពន្ធ​តាម​ផ្លូវច្បាប់​។ ទោះបី​យ៉ាងណា​នាយកដ្ឋាន​គយ និង​រដ្ឋាករ សូម​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​រួសរាន់​មក​ធ្វើការ​បង់ពន្ធ​តាម​ផ្លូវច្បាប់ និង​ទាន់​ពេលវេលា ដើម្បី​ចៀសវាង​ការ​ចុះ​ចាប់​ដល់​គេហ​ឋាន នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល និង​ប៉ះពាល់​កិត្តិយស​។ ប​ច្ចុ​ប​ន្យ រថយន្ត​ស៊េរី​ទំនើប​ៗ​អត់​ពន្ធ​ទាំង​៨​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ឃ្លាំង​គយ​ច​ល័យ ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់​៕​