បង្ក្រាប​មុខសញ្ញា​ជួញដូរនូវ​សារធាតុ​ញៀន​ខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ពី​បទ ជួញដូរ​គ្រឿងញៀន នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​របង​វេទិកា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គុយ កុសល់ ហៅ​អា​ទុ​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិ​អ្នកតា ឃុំ​និង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។ លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ចុះ​បង្ក្រាប​​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​(​ខេ​ទឹកកក​)​ចំនួន​៥​កូន​ថង់​តូច ទម្ងន់​ស្មើ​១,៣​ក្រាម​ទូ ស័ព្ទ​ដៃ​១​គ្រឿង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​រកស៊ី​លក់​គ្រឿងញៀន​ពិតប្រាកដ​មែន​។ដោយ​ផ្អែក​ទៅ​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​និង​ការ​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្តែង និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ ការ​តាម​និ​តិ​វិធី​ច្បាប់​៕